ម៉ូតូ CS 110 ស៊េរី ២០១៧ ​ដាក់​លក់​ផ្លូវការ​នៅ​ខ្មែរ​ តម្លៃ​ល្មម​ទិញជិះ​​

  • 2017-06-09 09:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Benelli Keeway ម៉ូឌែល CS កម្លាំង​ម៉ាស៊ីន ១១០ សេសេ​ចេញ​ឆ្នាំ ២០១៧ ដែលទើប​​ដាក់​​ផ្លូវការនៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ថ្មីៗ ជាមួយ​តម្លៃ​តែ ៧៥០ ដុល្លារ​។

អ្នក​គ្រប់​គ្រង​ទូទៅប្រចាំហាង​នាំចូល​ផ្លូវការ បាន​ឲ្យ​ដឹង​ថា CS 110 ស៊េរី​ឆ្នាំ ២០១៧ នេះ​មាន​​​​ការ​រចនាតួខ្លួន​រូបរាង​របស់​វា ​តូច​ស្រាល​​ងាយស្រួល​សម្រាប់​​​ជិះ​​ធ្វើ​ដំណើរ មាន​ប្រព័ន្ធ​​ហ្រ្វាំង​ថាស​​​អាច​បញ្ឍប់​ម៉ូតូបាន​រហ័ស​​ ជាពិសេស​តម្លៃ​របស់​វានឹង​ធ្វើការ​ដាក់​លក់​ក្នុង​តម្លៃ ៧៥០ ដុល្លារ​ហើយ​ចំពោះ​ថ្ងៃ​ចេញ​លក់​ផ្លូវការ​ដំបូង​ត្រឹម​ ៦៩០ ដុល្លារ​។

CS 110 ស៊េរី​ឆ្នាំ ២០១៧ ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ កម្លាំង​ម៉ាស៊ីន ១១០ សេសេ មាន​ប្រព័ន្ធ​បេន​សាំង ភ្លើង​ចង្កៀង​មុខ​ក្រោយ​ភ្លឺ​ច្បាស់ ស៊ីញ៉ូ​មុខ​ឆ្វេង​ស្ដាំ ប្រើ​អំពូល LED ឯ​តួ​របស់​វា​រឺង​មាំ ទម្ងន់​ស្រាល​ត្រឹម​តែ ៩៨ គីឡូក្រាម ម៉ូតូ​ស្ទុះ​បាន​ល្អ បត់​បែន​រហ័ស​ទាន់​ចិត្ត ងាយ​ស្រួល​បើក​បរ​គ្រប់​ស្ថាន​ភាព​ផ្លូវ​។

ម៉ូតូ​មាន​បំពាក់​មក​ជាមួយ​ហ្វ្រាំង​មុខ​ជា​ប្រភេទ​ថាស​ហ្វ្រាំងបូម ទំហំ ២២០ ម.ម អាច​បញ្ឍប់​ម៉ូតូ​បាន​រហ័ស​ ចំណែក​គ្រឿង​បន្លាស់​វិញ​ត្រូវ​នឹង​គ្រឿង​បន្លាស់​ម៉ូតូម៉ាក​​ផ្សេងៗ​​ទៀត ហើយ​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​ស្រួល​លើ​ទីផ្សារ​ក្នុង​ស្រុក។

លក្ខណៈ​បច្ចេកទេស​របស់ CS 110៖

  • ម៉ាស៊ីន៖ 110 សេសេ
  • ប្រព័ន្ធ​សាំង៖ បេនសាំង
  • ប្រព័ន្ធ​ហ្រ្វាំង​មុខ៖ ថាស
  • ប្រព័ន្ធ​ហ្រ្វាំង​ក្រោយ៖ ស្បែក
  • ទម្ងន់៖ ៩៨ គីឡូក្រាម
  • កម្រិត​ស៊ីសាំង៖ ៤៣ គីឡូម៉ែត្រ/លីត្រ
  • ប្រវែង​ម៉ូតូ​សរុប៖ ១ ៨៨០ ម.ម
  • ប្រវែង​ទទឹង​ម៉ូតូ៖ ៧០០ ម.ម
  • កម្ពស់​ម៉ូតូ៖ ១ ១០០ ម.ម.
  • ប្រវែង​កម្ពស់​ពី​ដី៖​ ១៨០ ម.ម៕
CS 110 ស៊េរី ២០១៧

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម