ឡូយ​​បាត់​! បើក​កុង​ធនាគារ​តាម​អន​ឡាញ​មាន​នៅ​កម្ពុជា​ហើយ​

  • 2017-06-13 03:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រ​វល់​ដល់​រក​ពេល​ទៅ​ធនាគារ​មិនបាន ? ទៅ​ខុស​ម៉ោង​ត្រូវ​រង់ចាំ​យូរ ..​លែង​ពិបាក​ហើយ​!​

​ទី​បំផុត​ធនាគារ ABA បាន​ដាក់​ដំណើរកា​រសេវា​ដ៏​ទំ​នើ​ប​បំ​ផុត​មួយ​ទៀ​ត​ហើយ គឺ កម្មវិធី​បើក​គណនី​ធនាគារ​តាម​អន​ឡាញ ដោយ​ធានា​ផ្តល់​ភាពងាយស្រួល និង បញ្ចប់​រាល់​ការ​លំបាក​របស់​អតិ​ថិ​ជន​កន្លង​មក​បាន​១០០%​។

ចាប់ពី​ពេល​នេះ​តទៅ ទោះ​អ្នក​នៅទីណា រ​វល់​ខ្លាំង​យ៉ាងណា ក៏​អាច​ចុះឈ្មោះ​បើក​គណនី​ធនាគារ​ជាមួយ​ធនាគារ ABA បាន​គ្រប់​ពេលវេលា តាម​ទូរ​សព្ទ​ដៃ ឬ កុំព្យូទ័រ​ដែល​មានភ្ជាប់​ប្រ​ព័​ន្ធ​​ Internet ​។

​យោងតាម​គេហ​ទំព័រ​ផ្លូវកា​ររបស់​ធនាគារ ABA បាន​ឲ្យ​ដឹងថា ៖ «​អ្នក​អាច​ជ្រើស​រើស​គណនី​ណាមួយ​ដែល​ត្រូវ​នឹង​ត​ម្រូ​វ​ការ​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​អ្នក​អាច​បំពេញ​បែបបទ​​ស្នើ​សុំ​ពី​ផ្ទះ ឬ​ពី​កន្លែងធ្វើការ ឬ​កន្លែង​ណាមួយ​ដែល​ងាយស្រួល​សម្រាប់​អ្នក​​ក៏បាន​។ យើង​យល់ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក »។​

​បច្ចុប្បន្ន​ធនាគារ ABA គឺជា​ធនាគារ​ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា​លើ​ប្រ​ព័​ន្ធ ឌីជីថល ដោយ​ក្រៅពី​មាន​កម្មវិធី បើក​គណនី​ធនាគារ​តាម​អន​ឡាញ​នេះហើយ ក៏​មាន​កម្មវិធី​ធនាគារ​តាម​ទូរ​ស័ព្ទ​ដៃ​ដ៏​ទំ​នើ​ប​បំ​ផុត (ABA Mobile App) ទូរ​ដាក់​លុយ​ស្វ័យប្រវត្តិ (Cash in ) និង​សេវា​ធនាគារ​ទំនើបៗ​ជាច្រើន​ទៀត​។

ធនាគារ ABA មាន​ភាគទុន​៩០%​របស់​ធនាគារជាតិ​កាណាដា និង​បាន​ព​ង្រី​ក​វិសាលភាព​របស់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​បាន​ឈ្នះ​ពាន​រ​ង្វាន់​ជា​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ៣​ឆ្នាំ​ជាប់​គ្នា​តាំងពី​ឆ្នាំ ២០១៥ រហូតដល់​ឆ្នាំ ២០១៧ ពី​ទស្សនា​វ​ដ្តី Global Finance ។

​ចាប់អារម្មណ៍​ហើយ​នៅ​?
​ ចង់​ច្បាស់​ថា​ងាយស្រួល ទំនើប និង ទុកចិត្ត​បាន​កម្រិតណា​នោះ​នោះ សូម​ធ្វើ​ការស្នើ​សុំ​តាមអ​ន​ឡាញ ដើម្បី​បើក​គណនី​ពី​ធនាគារ ABA ដោយ​អនុវត្តតាម​ជំហាន​ងាយៗ​ដូចខាងក្រោម​៖​

  • ចូលទៅ Join.ababank.com ហើយ​ជ្រើសរើស​គណនី​ដែល​ត្រូវ​ជាមួយ​ត​ម្រូ​វកា​ររបស់​អ្នក​។​ ​- ​អាន​ពី​លក្ខណៈ និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណនី​ដែល​អ្នក​ជ្រើសរើស​ហើយ​ចុច​ប៊ូ​តុង “​បើក​គណនី​”​
  • ​បំពេញពាក្យ​ស្នើ​សុំ ហើយ​ចុច​ប៊ូ​តុង “​ប​ញ្ចូ​ន​”
  • ​បើក​អ៊ីមែល​របស់​អ្នក​ដើម្បី​កត់​លេខ​កូដ ហើយ​យក​លេខ​កូដ និង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន មកកាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​អ្នក​ដើម្បី​ឲ្យ​បុគ្គលិក​យើងខ្ញុំ​ដំ​ណើ​រការ​គណនី ដោយ​លៃ​យ៉ាងណា​កុំឲ្យ​ហួស​រយៈពេល 15​ថ្ងៃ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់ ABA-Online-Account-Opening

​ ​

អត្ថបទ៖ លីដា