​គ្រូ​វេស្ទើន​ ថាប៉ះ​ Tiger ស្អែក​នេះ​សមត្ថភាព​ប្រហែល​គ្នា​ក្រុម​ណា​សំណាងគឺ​​ឈ្នះ​ហើយ

  • 2017-06-17 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សុំ វណ្ណា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​វេស្ទើន​ភ្នំពេញ​បញ្ចេញ​ទស្សនៈ​ជុំ​វិញ​ការ​ជួប​ក្រុម​​ខ្លាំង Cambodian Tiger ​​នា​ថ្ងៃ​ស្អែក​នេះ​នៅ​ទីលាន​​វេស្ទើន​​ ដោយ​ក្រុម​ទាំង​ពីរ​មាន​កម្រិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​ក្រុម​ណា​មាន​សំណាង​នឹង​ឈ្នះ​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៣។

លោក ស៊ុំ វណ្ណា

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ដោយ​សារ​ក្រុម​ទាំង​ពីរ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ ដូច្នេះ​លោក​គិត​ថា ជ័យជម្នះ​រវាង​ក្រុម​ទាំង​ពីរ​ស្អែក​នេះ​គឺ​ពឹង​លើ​សំណាង​ច្រើន​ជាង។ ប៉ុន្តែ​ក្រុម​របស់​លោក​ក៏​បាន​ត្រៀម​ខ្លួន​ជំនួប​នេះ​បាន​ល្អ ហើយ​សង្ឃឹម​ថា កូន​ក្រុម​ទាំង​អស់​ នឹង​ប្រឹងប្រែង​លេង​ទៅ​តាម​អ្វី​ដែល​បាន​គ្រោង​ទុក។

​​លោក​បញ្ជាក់​ថា ​ភាព​​ខ្វះខាត​នៅ​តំបន់​ប្រយុទ្ធ​ដែល​​កូន​ក្រុម​របស់​ខ្លួន​បាន​បង្កើត​កន្លង​មក ​លោក​បាន​ហ្វឹកហាត់​យ៉ាង​ល្អ។ ចំណែក​ចំណុច​ដែល​​ស្ថិត​ក្នុង​​ក្ដី​កង្វល់​របស់​លោក​គឺ​ក្រុម​ភ្ញៀវ​​មាន​សមត្ថភាព​កីឡាករ​បរទេស​ល្អ​ៗ​ច្រើន​នាក់​ ហើយ​អ្វី​ដែល​ពិសេស​ក្រុម​នេះ​​មាន​ការ​រៀបចំ​ល្អ​មិន​ចាញ់​ក្រុម​ដទៃ។

​ជំនួប​ស្អែក​នេះ​ក្រុម​ទាំង​ពីរ នឹង​បើក​ការ​ប្រកួត​ម៉ោង ៣:៣០ នាទី​។ បើ​ក្រឡេក​ទៅ​មើល​ពិន្ទុ​ក្នុង​តារាង​បច្ចុប្បន្ន​ម្ចាស់​ផ្ទះ​វេស្ទើន​មាន១២​ពិន្ទុ​ ខណៈ​ Cambodian Tiger មាន​១៨ ពិន្ទុ​ ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១២ លើក​ដូច​គ្នា​៕ ​​​​

ក្រុម វេស្ទើន
  • កម្មវិធី​ប្រកួត​សប្ដាហ៍​នេះ​ និង​តារាង​លីគ​គិត​ត្រឹម​សប្ដាហ៍​ទី​១២​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​