លុយបានពីប្រកួត SCG Muangthong និង All Stars កម្ពុជា នឹងយកទៅផ្គត់ផ្គង់បាល់ទាត់យុវជនទាំង២៤ខេត្តក្រុងនៅកម្ពុជា
- 2017-06-27 01:55:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយបានពីប្រកួត SCG Muangthong និង All Stars កម្ពុជា នឹងយកទៅផ្គត់ផ្គង់បាល់ទាត់យុវជនទាំង២៤ខេត្តក្រុងនៅកម្ពុជា
ចន្លោះមិនឃើញ
ការប្រកួតរវាងក្រុម SCG Muangthong United និងក្រុម Cambodian All Stars នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ខែក្រោយនេះហើយ នៅពហុកីឡដ្ឋានជាតិ។ ដោយប្រាក់ដែលប្រមូលបានពីការប្រកួតនេះទាំងអស់នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំង២៤ខេត្តក្រុងនៅព្រះរាជាណាចក្រកម្ពុជាតែម្ដង។
ការប្រកួតបាល់ទាត់សប្បុរធម៌នេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការគ្នារវាងសហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុន SCG ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយការរួមចំណែកនោះ គឺចំណូលទាំងអស់ដែលបានពីការប្រកួត នឹងត្រូវយកទៅផ្គត់ផ្គង់ក្រុមបាល់ទាត់យុវជនទាំង២៤ខេត្តក្រុង។ នេះបើតាមការបញ្ជាក់របស់ខាង SCG កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថាក្រុមហ៊ុន SCG បានឈានជើងចូលមកកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយគិតមកដល់ពេលនេះបានបង្កើតជាក្រុមហ៊ុនសម្ព័ន្ធចំនួន៦ហើយ គឺ Kampot Cement Co., Ltd., Concrete Roof Cambodia Co., Ltd., CPAC Cambodia Co., Ltd., CPAC Plank Cambodia Co., Ltd., NAWA-CAM Co., Ltd. and SCG Trading (Cambodia) Co ៕
ចុចអានអត្ថបទបន្ដ៖
SCG Muangthong United មកប្រកួតជាមួយ All Stars ម្ដងទៀត គឺដោយសារសន្ធឹកអ្នកគាំទ្រកម្ពុជា
កីឡាករកំពូលៗ របស់ Muangthong ៦នាក់ ច្បាស់ថាមកលេងទល់ All Star កម្ពុជា