ឡុង សំណាង ប៉ងប្រើក្បាច់ជង្គង់ឲ្យល្បីដូចសិស្សច្បង
- 2017-06-27 02:49:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សំណាង ប៉ងប្រើក្បាច់ជង្គង់ឲ្យល្បីដូចសិស្សច្បង
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយរបស់ក្លឹបប្រដាល់សាលវ័ន្តកីឡា ឡុង សំណាង ថាចង់ប្រើក្បាច់ជង្គង់ឲ្យខ្លាំង និងបច្ចុប្បន្ននេះកំពុងហ្វឹកហាត់ក្បាច់នេះច្រើនជាងគេព្រោះប៉ងចង់ល្បីដូចសិស្សច្បង ឡុង សុភី និង ឡុង សុវណ្ណឌឿន។
ឡុង សំណាង បានឲ្យដឹងថា សព្វថ្ងៃនេះបើគិតពីកម្រិតវិជ្ជាគុនមានការរីកចម្រើនខ្លាំង ជាពិសេសក្បាច់ជង្គង់តែម្ដង ប៉ុន្តែគិតទៅបានត្រឹម ៦០% នៃសិស្សច្បងល្បីៗក្នុងក្លឹបនោះទេ មិនទាន់ថាល្អដល់សិស្សច្បងឬល្អលើសនៅឡើយទេ។
សិស្សប្អូន ឡុង សុវណ្ណឌឿន រូបនេះបន្តថា នៅពេលអនាគតខាងមុខ ខ្លួនពិតជាចង់ល្បីនិងមានសមត្ថភាពខ្លាំង ដោយប្រើក្បាច់ជង្គង់ដើម្បីផ្ដួលដៃគូយកជ័យជម្នះ។ ឥលូវនេះកីឡាករវ័យក្មេងម្នាក់នេះនឹងខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពឬបំពេញចំណុចខ្វះខាតឲ្យបានល្អឡើងវិញ ដើម្បីជាស្ពានសាងដើម្បីកេរ្តិ៍ឈ្មោះជាបណ្ដើរៗទៅ។
ឡុង សំណាង ជាកូនសិស្សលោកគ្រូ ឡុង សាលវ័ន្ត មកពីក្លឹបប្រដាល់ សាលវ័ន្តកីឡា។ ជាទូទៅកូនសិស្សរបស់លោកគ្រូ ឡុង សាលវ័ន្តភាគច្រើនពូកែប្រើជង្គង់ជាក់ស្ដែងដូចជា ឡុង សុភី ឡុង សុវណ្ណឌឿន ហើយកីឡាករវ័យក្មេង ឡុង សំណាង ក៏ប្រើជង្គង់ច្រើនហើយបានល្អដែរ។ សំណាង ប្រកួតចុងក្រោយបានត្រឹមស្មើជាមួយជើងខ្លាំងមកពីប្រទេសថៃនៅសង្វៀន ភីអ៊ិនអ៊ិន កាលពីថ្ងៃអាទិត្យ ទី២៤ កន្លងទៅនេះ៕