ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ល្បី​ឈ្មោះ ផ្ដើម​ពី​លុយ​៥០​ដុល្លារ​ក្នុង​ហោប៉ៅ តស៊ូ​រៀន​នៅអាមេរិក​​

  • 2017-06-29 03:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឯកឧត្ដម ស៊ុន ចាន់​ថុល​ ចាក​ចេញ​ពី​ប្រទេស​ កម្ពុជាតាំ​ង​ពី​ក្មេង​ក្នុង​ឆ្នាំ ១៩៧៣

  • ​ប្រាក់​ក្នុង​ហោ​ប៉ៅ ៥០ ដុល្លារ និង​គ្មាន​ជំនាញ​ភា​សា​អង់​គ្លេស​ផង​នោះ ឯកឧត្ដម ស៊ុន ចាន់​ថុល បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ នៅ Maryland សហ​រដ្ឋ​អាមេរិក សិក្សា​ភា​សា​អង់​គ្លេស​ផង និង​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​ផង​ តាម​រយៈ​ការ​លាង​ចាន​នៅ​ភោជ​នីយ​ដ្ឋាន​នៅ​ពេល​យប់

  • លោក​បាន​ទទួល​សញ្ញា​បត្រ​ជាន់​ខ្ពស់​សា​កល​វិទ្យាល័យ​ Wharton និង​សាកលវិទ្យាល័យ Harvard

  • នៅ​ក្នុង​ឆ្នាំ ១៩៩៤ លោក​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC) ជា​ស្ថាប័ន​ច្រក​ចេញ​ចូល​តែ​មួយ​ទទួល​បន្ទុក​កិច្ចការ​វិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់ និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច

  • លោក ទទួល​សញ្ញាបត្រ​រដ្ឋបាល​សាធារណៈ​ថ្នាក់​អនុបណ្ឌិត ពី​សាកលវិទ្យាល័យ​ Havard ក្នុង​ឆ្នាំ ១៩៩៩​

  • ចាប់​ពី​ឆ្នាំ ១៩៩៩ រហូតដល់​ឆ្នា ២០០៣ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ

  • នៅ​ក្នុង​កម្រិត​ថ្នាក់​រដ្ឋ​មន្ត្រី​  លោក ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ ក្នុង​​ឋានៈ​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​សាធារណៈ​ការ និង​ដឹកជញ្ជូន ( ២០០៤-២០០៨) ជា​ទេស​រដ្ឋ​មន្ត្រី​ និង​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុ​ជា (២០០៨-២០១៣)

  • នៅ​ក្នុង​ខែ​ កញ្ញា ឆ្នាំ ២០១៣ ឯកឧត្ដម ស៊ុន ចាន់​ថុល ត្រូវ​បាន​តែ​ង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជ​កម្ម 

  • ក្នុង​រយៈ​ពេល​ប្រាំ​បី​ខែ ដំបូង​នៅ​ក្រសួង​ពាណិជ្ជ​កម្ម លោក ស៊ុន ចាន់​ថុល អាច​ដាក់​ចេញ​នូ​វ​កំណែ​ទម្រង់​សំខាន់​ៗ ដែល​រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​បរិយា​កាស ពាណិជ្ជ​កម្ម​របស់​ព្រះ​រាជា​ណាចក្រកម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ឆាប់​រហ័ស​។

  • ឯក​​ឧត្តម ស៊ុន ចាន់​ថុល បច្ចុប្បន្ន​ជា​ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ត្រូវ​បាន​ពលរដ្ឋ​លើក​សរសើរ​ថា​លោក​ជា​រដ្ឋ​មន្ត្រី​មួយ​រូប ដែល​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ទៅ​ទី​ណា​រីក​ចម្រើន​ទី​នោះ​

បើ​តាម​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​ប្រវត្តិ​ ឯកឧត្ដម ស៊ុន ចាន់​ថុល កំឡុង​ពេល​លោក​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​នេះ បាន​ឱ្យ​ដឹង​ថា លោក​បាន​ទទួល​ការ​អប់រំ​នៅ​សហ​រដ្ឋ​អាមេរិក​ ជា​កន្លែង​ដែល​​លោក​បាន​ទទួល​សញ្ញា​បត្រ​ជាន់​ខ្ពស់​សា​កល​វិទ្យាល័យ​ Wharton និង​សាកលវិទ្យាល័យ Harvard។ លោក​ទទួល​បាន​បទ​ពិសោធន៍​ទូ​លំ​ទូ​លាយ​ក្នុង​វិស័យ​ក្រុម​ហ៊ុន​ឯក​ជន​ និង​បាន​បម្រើ​ការ​ងារ​ជា​ប្រធាន​ និង​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ប្រ​តិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ Wharton Asia ។ បន្ទាប់​មក​លោក ត្រូវ​បាន​ជាប់​ឆ្នោត​ជា​" អ្នក​ដឹក​នាំ​ពិ​ភព​លោក សម្រាប់​ថ្ងៃ​អនាគត​ "Global Leader of Tomorrow" នៅ​ឯ​វេទិកាសេដ្ឋ​កិច្ច​ពិ​ភព​លោកក្នុង​ឆ្នាំ ១៩៩៥ ទៀត​ផង​។

មុន​ឈាន​ដល់​ដំណាក់​កាល​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ឯកឧត្ដម ស៊ុន ចាន់​ថុល​ ចាក​ចេញ​ពី​ប្រទេស​ កម្ពុជាតាំ​ង​ពី​ក្មេង​ក្នុង​ឆ្នាំ ១៩៧៣ ខណៈ​ពេល​ដែល​ប្រទេស​ធ្លាក់​ចូល​ក្នុងមហ​ន្តរាយ​នៃ​យុគ​សម័យ​សង្គ្រាម​ស៊ី​វិល​ និង​ការ​បំផ្លិច​បំផ្លាញ​ ។ ជា​មួយ​ប្រាក់​ក្នុង​ហោ​ប៉ៅ ៥០ ដុល្លារ និង​គ្មាន​ជំនាញ​ភា​សា​អង់​គ្លេស​ផង​នោះ លោក ស៊ុន ចាន់​ថុល បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ នៅ Maryland សហ​រដ្ឋ​អាមេរិក សិក្សា​ភា​សា​អង់​គ្លេស​ផង និង​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​ផង​ តាម​រយៈ​ការ​លាង​ចាន​នៅ​ភោជ​នីយ​ដ្ឋាន​នៅ​ពេល​យប់ ។​

ជា​ការ​សម្រេច​ក្តី​សុ​បិន្ត ស៊ុន ចាន់​ថុល​ បាន​ទទួល​អាហារូប​ករណ៍​ហើយ​ក្រោយ​មក​បាន​ចូល​បម្រើ​ការងារ​ក្នុង​កម្ម​វិធី គ្រប់​គ្រង​ហិរញ្ញ​វត្ថុរបស់​ក្រុម​ហ៊ុន  General Electric ប្រ​ចាំ​ប្រទេស​​ថៃ ។  ក្រោយ​របប​ប្រ​ល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ក្នុង​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​ត្រូវ​ការ​អ្នក​ឯក​ទេស ពី​គ្រប់​វិ​ស័យ​ទាំង​អស់​យ៉ាង​ខ្លាំង ដើម្បី​កសាង​សេ​ដ្ឋ​កិច្ច និង​សង្គម​របស់​ខ្លួន។

នៅ​ក្នុង​ឆ្នាំ ១៩៩៤ លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​ស្នើ​ឱ្យ​ លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយ​ស្ដារ​ប្រទេស​ឡើង​វិញ និង​បង្កើត​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC) ជា​ស្ថាប័ន​ច្រក​ចេញ​ចូល​តែ​មួយ​ទទួល​បន្ទុក​កិច្ចការ​វិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់ ក្នុង​នោះ​លោក​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ ចាប់​ពី​ឆ្នាំ ១៩៩៤ ​ដល់​ឆ្នាំ ១៩៩៧​។ ក្នុង​រយៈពេល​នោះ​លោក​ក៏​បាន​បម្រើ​ការងារ​ ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែរ​។

ក្រោយ​ពេល​បញ្ចប់​ភារកិច្ច​ទាំង​នោះ លោក​បាន​ត្រឡប់​មក​វិស័យ​ឯកជន​វិញ ដោយ​ចូលរួម​កម្មវិធី​គ្រប់គ្រង​ជាន់​ខ្ពស់ នៅ​សាកលវិទ្យាល័យ Wharton ក្នុង​រដ្ឋ​ Pennsylvania នៅ​ឆ្នាំ ១៩៩៧ និង​ទទួល​សញ្ញាបត្រ​រដ្ឋបាល​សាធារណៈ​ថ្នាក់​អនុបណ្ឌិត ពី​សាកលវិទ្យាល័យ​ Havard ក្នុង​ឆ្នាំ ១៩៩៩​។ បន្ទាប់​មក​លោក​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា សារ​ជា​ថ្មី​ម្ដង​ទៀត ហើយ​បាន​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​វិនិយោគ​ផ្ទាល់​ខ្លួន​ក្នុង​ឆ្នាំ​ដដែល​។

ចាប់​ពី​ឆ្នាំ ១៩៩៩ រហូតដល់​ឆ្នា ២០០៣ ឯកឧត្ដម ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ របស់​ប្រធាន​ស​ភាជាតិ  ហើយ​ក្នុង​ឆ្នាំ ២០០៣ លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមា​ជិក សភា​តំណាង​រាស្ត្រ​ខ្មែរ​មួយ​រូប​។ នៅ​ក្នុង​កម្រិត​ថ្នាក់​រដ្ឋ​មន្ត្រី​  លោក ស៊ុន ចាន់ថុល បាន​បម្រើ​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ ក្នុង​​ឋានៈ​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​សាធារណៈ​ការ និង​ដឹកជញ្ជូន ( ២០០៤-២០០៨) ជា​ទេស​រដ្ឋ​មន្ត្រី​ និង​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុ​ជា (២០០៨-២០១៣) ។

នៅ​ក្នុង​ខែ​ កញ្ញា ឆ្នាំ ២០១៣ ឯកឧត្ដម ស៊ុន ចាន់​ថុល ត្រូវ​បាន​តែ​ង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជ​កម្ម ប្រកប​ដោយ​បេសកម្ម​ច្បាស់​លាស់​មួយ​  ដើម្បី​ធ្វើ​កំណែ​ទម្រង់​ក្រ​សួង​ នៅ​ក្នុង​ផ្នែក​រដ្ឋ​បាល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​គាំទ្រ​ ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន តាម​រយៈ​ការ​បង្កើន​តម្លា​ភាព និង​ប្រសិទ្ធិ​ភាព​នៅ​ក្នុង​ក្រសួង​ និង​ដើម្បី​ទាក់​ទាញ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​ សម្រាប់​ប្រទេស​កម្ពុជា ។ លោក​នៅ​តែ​បន្ត​បម្រើ​ការ​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ។

ក្នុង​រយៈ​ពេល​ប្រាំ​បី​ខែ ដំបូង​នៅ​ក្រសួង​ពាណិជ្ជ​កម្ម លោក ស៊ុន ចាន់​ថុល អាច​ដាក់​ចេញ​នូ​វ​កំណែ​ទម្រង់​សំខាន់​ៗ ដែល​រៀប​ចំ​ឡើង​ដើម្បី​ឲ្យ​បរិយា​កាស ពាណិជ្ជ​កម្ម​របស់​ព្រះ​រាជា​ណាចក្រកម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ឆាប់​រហ័ស​។ កំណែ​ទម្រង់​សំខាន់ៗ​ទាក់​ទង​នឹង​ការ​រៀប​ចំ​ជា​ថ្មី នូវ​រចនា​សម្ព័ន្ធ និង​អង្គ​ការ​លេខ​របស់​ក្រ​សួង ពាណិជ្ជ​កម្ម​ត្រូវ​បាន​អនុវត្ត​ ដែលក្នុង​នោះ​រួម​មាន​៖ កិច្ច​ដំណើរ​ចាត់​តាំង​ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​តម្លា​ភាព ។ ការ​ធ្វើ​ស្វ័យ​ប្រ​វត្តិ​កម្ម​ផ្នែក​ចុះ​បញ្ជី​ក្រុម​ហ៊ុន និង​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទំ​និញ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ដល់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ផង​ដែរ។

ឯក​​ឧត្តម ស៊ុន ចាន់​ថុល បច្ចុប្បន្ន​ជា​ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​ត្រូវ​បាន​ពលរដ្ឋ​លើក​សរសើរ​ថា​លោក​ជា​រដ្ឋ​មន្ត្រី​មួយ​រូប ដែល​ដើរ​ទាន់​សម័យ​បច្ចេកវិទ្យា​ទៅ​ទី​ណា​រីក​ចម្រើន​ទី​នោះ​។ ជាក់​ស្ដែង​ក្នុង​រយៈពេល​នេះ​លោក​បាន​សម្រេច​សមិទ្ធផល​ធំៗ​ជា​ច្រើន​ជូន​ពលរដ្ឋ​ខ្មែរ​ដូចជា​កំណែ​ទម្រង់​ទៅ​លើ​ ការ​ធ្វើ​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ ទៅ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ​ការ​ជួសជុល​ផ្លូវ​ដែក​ ផ្លូវ​ថ្នល់ និង​សមិទ្ធផល​ជា​ច្រើន​ទៀត​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម