ក្រមា ជា​អាវុធ​គ្មាន​ស្រមោល​ក្នុង​ក្បាច់​គុន​ល្បុក្កតោ​របស់​ដូន​តា​ខ្មែរ

  • 2017-07-04 02:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន គីមស៊ាន ​អ្នក​ចង​ក្រង​សៀវភៅ​គុន​ល្បុក្កតោ​ថ្នាក់​ក្រមា "ស” ​បាន​ឱ្យ​ដឹង​ថា​បុព្វបុរស​ខ្មែរ​តាំង​ពី​ដើម​មក​គឺ​តែងតែ​ប្រើ​ក្រមា​ជា​អាវុធ​សំខាន់​ណាស់​ក្នុង​ការ​ប្រកួត​ ព្រោះ​វា​ជា​អាវុធ​គ្មាន​ស្រមោល​អាច​យក​ឈ្នះ​សត្រូវ​បាន​យ៉ាង​ងាយ។

ក្នុង​កម្មវិធី​ប្រកាស​លក់​សៀវភៅ​ក្បាច់​គុន​ខ្មែរ​ជា​លើក​ដំបូង​កាល​ពី​សប្ដាហ៍​មុន​នេះ ​លោក​គ្រូ គីមស៊ាន ​បាន​បង្ហើប​ថា​មួយ​ក្បាល​ដែល​ប្រកាស​លក់​នេះ​គឺ​គ្រាន់​តែ​ជា​គ្រឹះ​នៃ​ក្បាច់​គុន​ប៉ុណ្ណោះ។ នៅ​មាន​ក្បាច់​ជា​ច្រើន​ទៀត​ដែល​លោក​គ្រូ​កំពុង​រៀប​ចំ​ធ្វើ​ឡើង​បន្ដ​ទៀត ​ដើម្បី​បន្សល់​ទុក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ដោយ​ឡែក​សៀវភៅ​ក្បាច់គុន​នេះ ក៏​ជា​សៀវភៅ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ ព្រោះ​តាំង​ពី​ដើម​មក ​មិន​ខ្មែរ​មិន​ធ្លាប់​មាន​សៀវភៅ​ក្បាច់​គុន​នោះ​ទេ។

ទាក់ទង​នឹង​រឿង​ក្បាច់​គុន​នេះ​ដែរ ​លោក​គ្រូ​តា​ក្រមា​មាស​ខាង​លើ​បាន​បញ្ជាក់​ថា​បុព្វបុរស​ខ្មែរ​គឺ​មិន​ដែល​ចោល​ក្រមា​នេះ​នោះ​ទេ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន។ ខណៈ​ដែល​ក្នុង​ការ​ហាត់​ក្បាច់​គុន​វិញ ​ក្រមា​នេះ​ដូន​តា​ខ្មែរ​ចាត់​ទុក​ជា​អាវុធ​មួយ​ប្រភេទ​ដែល​សាហាវ​ខ្លាំង​ណាស់។ វា​ជា​អាវុធ​គ្មាន​ស្រមោល​អាច​បំបាក់​សត្រូវ​បាន​យ៉ាង​ងាយ។

ចំពោះ​ក្បាច់​ក្រមា​នេះ​ទៀត​សោត ​លោក​គ្រូ គឹមស៊ាន ​នឹង​រៀប​ចំ​ជា​សៀវភៅ​មួយ​ក្បាល​ថ្មី​ទៀត ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្បាច់​ពិសេស​ៗ​ទាំង​អស់ ​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង បាន​ស្គាល់ ថា​ខ្មែរ​ក៏​មាន​ប្រភព​ក្បាច់​គុន​ផ្ទាល់​ខ្លួន​មិន​ទាន់​បរទេស​នោះ​ទេ។

សូម​បញ្ជាក់​ថា​សៀវភៅ​គុន​ល្បុក្កតោ​ថ្នាក់​ក្រមា "ស” ​ដែល​បោះពុម្ព​ដំបូង​នោះ ​មាន​ចំនួន​៥​ពាន់​ក្បាល ​ហើយ​នឹង​មាន​ដាក់​លក់​តាម​បណ្ណាគារ​ផ្សេង​ៗ។ ដោយ​១​ក្បាល​មាន​តម្លៃ​៤​ម៉ឺន​រៀល៕

ចុចអានអត្ថបទបន្ដ៖

​សហព័ន្ធ​​គុន​ល្បុក្កតោ​កម្ពុជា ​ប្ដូរ​ក្បាល​ម៉ាស៊ីនដឹក​នាំ​ ​សម្រាប់​អាណត្តិ​ទី​៤

ចេះ​១១​ក្បាច់​មេ​គុន​កែង​របស់​ល្បុក្កតោ​​នេះ​ ធានា​​អាច​ការពារ​​ខ្លួន​បាន

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី