មហាជនផ្ទុះកំហឹងចំពោះរឿងថ្មី​របស់​ ឈិន ​ឡុង ព្រោះលោកដើរតួជាជនជាតិវៀតណាម

  • 2017-07-04 04:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ "Trailer” រឿង​ថ្មី​របស់​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ទ្វីប​អាស៊ី​ Jackie Chan (ឈិន ឡុង) ដែល​មាន​ចំណង​ជើង​ថា​ "The Foreigner” ចេញ​ភ្លាម​ គឺ​មាន​ការ​សាទរ​គាំទ្រ​ខ្លាំង​មិនធម្មតា​ ប៉ុន្តែ​ក៏​មាន​មតិ​រិះគន់​ច្រើន​ដែរ។

​រឿង​នេះ​លើកយក​មក​ផលិត ដោយ​ផ្អែក​តាម​ប្រលោម​លោក​ឆ្នាំ​ ១៩៩២ មាន​ចំណង​ជើង​ថា​ "The Chinaman” ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ Stephen Leather ហើយ​ដឹកនាំ​រឿង​ដោយ​លោក​ Martin Campbell ជាពិសេសជាការផលិត និង​សម្ដែង​ផ្ទាល់​ដោយ​កំពូល​តារា​ក្បាច់គុន ឈិន​ឡុង។ ដោយឡែក​ តួ​អង្គ​ដែល​ ឈិន​ឡុង​ ត្រូវ​ដើរ​តួ​ គឺ​ខុស​ពី​តួ​វាយតប់​បែប​កំប្លែង​ពីមុនៗដែល​ធ្លាប់​សម្ដែង​ មានន័យ​ថា​ក្នុង​រឿង​នេះ​ លោក​ត្រូវ​ដើរ​តួ​ជា​មនុស្ស​ប្រុស​ម៉ឺងម៉ាត់​ហ្មត់ចត់​ មិនចេះលេងសើចឡើយ ហើយក៏​មាន​ឈុត​ឆាក​ប្រយុទ្ធ​ បាញ់​ប្រហារច្រើន​ដែរ។

ស្រប​ពេល​មាន​ចំនួន​អ្នក​គាំទ្រ​ជាច្រើន​ទន្ទឹង​រង់ចាំ​ទស្សនា​ភាពយន្ត​មួយ​នេះ​ ក្នុង​នោះ​ក៏​មាន​មហាជន​ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ច្រើន​ដែរ។ ចំណុច​ដែល​ពួកគេ​មិន​អាច​ទទួល​យក​បាន​នោះ​ គឺ​តួ​ឈិនឡុង​ ក្នុង​រឿង​នោះ​ គឺ​ជា​ជនជាតិ​វៀតណាម។ ដោយសារ​ក្នុង​ Trailer មាន​ឈុត​មួយ​បាន​បង្ហាញ​ពី​លិខិតឆ្លងដែន​ ដែល​មាន​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់​ ថា​ជា​ជនអន្តោប្រវេសន៍​វៀតណាម​ ឈ្មោះ​ Ngoc Minh Quanដែល​ឆ្លងដែន​មក​កាន់​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។ ​នេះបើ​តាម​វិបសាយ​ Nextshark បាន​ចុះផ្សាយ​។

ប្រភពដដែលបាន​បន្ត​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​តំណាង​ខាង​ក្រុម​ការងារ​ផលិត​ភាពយន្ត​មួយ​នេះ​ បាន​បង្ហើប​ថា​ តួអង្គ​របស់​ឈិន​ឡុង​ គឺ​ជា​ជនជាតិ​ចិន​ទេ​ ហើយ​វា​អាច​ជា​អាថ៌កំបាំង​មួយ​ទាក់ទង​នឹង​អត្តសញ្ញាណ​ពិត​របស់​វីរបុរស​ក្នុង​រឿង​ ដែល​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​ចង់​តាម​ដាន​ទស្សនា៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម