វណ្ណៈ បូរមី មាន​រឿង​ត្រូវ​ត្រៀម​ច្រើន​ សម្រាប់​ការ​ប៉ះ​ជា​មួយ​ ប៉ោហុង​ លើក​ទី​មួយ

  • 2017-07-05 03:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោម​លោក​ដ៏​ល្បី​របស់​តារា​ចម្រៀង​ ម៉ានិត ដែល​ប្រកាស​ផលិត​ជា​វីដេអូ​ភាគ បាន​ចេញ​ក្រុង​ពាលី​ថត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​ការ​សហការផលិត​ពី​ក្រុម​ហ៊ុន Studio4 ព្រមទាំងសម្ដែង​ដោយ វណ្ណៈ បូរមី និង ហៃ ប៉ោហុង។

​​​​​ក្នុង​ឱកាស​ចាប់​ដៃ​គូ​ជា​មួយ​ ប៉ោ​ហុង​ លើក​ទី​មួយ​នេះ បូរមី​ ដែល​​គ្រង​តំណែង​តួ ម៉ូកា ប្រាប់​ Sabay ថា​នាង​មាន​ទទួល​ការ​ហ្វឹកហាត់​លត់​ដំ​ច្រើន​មែន​ទែន​សម្រាប់​រឿង​នេះ ​ដោយ​សព្វ​ថ្ងៃ​នាង​ហាត់​វាយ​ ផង​លេង​តន្ត្រី​ផង​ ថែម​ទាំង​ហាត់​​ច្រៀង​ទៀត ដោយ​មាន​សង្ឃឹម​ថា​នឹង​មិន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ ពិសេស​អ្នក​គាំទ្រ "One Mission"ខក​បំណងឡើយ​​។ ​

រូបភាព​ផ្តល់​ឲ្យពី Studio4

រលឹក​ផង​ដែរ ភាពយន្ត​ភាគ​នេះ​ជា​ស្នាដៃ​ថ្មី​បន្ទាប់​ពី​រឿង "ស្រទន់មន្តស្នេហ៍"​ ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗនេះ នៅ​ស្ថានីយ៍ទូរទស្សន៍CTN ដែល​ផលិត​ដោយ​ក្រុ​មហ៊ុន Studio 4 ​និង ក្រុមហ៊ុន Sabay។ ចំណែក​ឯ​ "បេសកកម្មមួយ​"​ វិញ​នឹង​ត្រៀម​​ចាក់​បញ្ចាំង​នៅដើមឆ្នាំ២០១៨ លើ​កញ្ចក់ទូរទស្សន៍ MyTV​។

ចុចអាន៖

អត្ថបទ៖ សុខណា