នៅសល់ ៥ថ្ងៃទៀត អគារប៊ូឌីញ នឹងបាត់រូបរាងបន្តិចម្ដងៗ
- 2017-07-12 02:09:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ ៥ថ្ងៃទៀត អគារប៊ូឌីញ នឹងបាត់រូបរាងបន្តិចម្ដងៗ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់នៃក្រសួងដែនដី រើសថ្ងៃទី១៧ កក្កដា ខាងមុខនេះ ដើម្បីរុះរើ និងវាយចោលអគារប៊ូឌីញដ៏ចាស់បំផុតនៅទីក្រុងភ្នំពេញ។
ទន្ទឹមនឹងនេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងដែនដី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកលោកថា ៖ «ធ្លាប់មានសម្រស់ ស្ថាបត្យកម្មនិងមោទនភាព :អគារប៊ូលឌីងសបានសាងសង់កាលពីឆ្នាំ១៩៦៣ ក្នុងសមយ័សង្គមរាស្រ្តនិយម ដែលបានបង្ហាញពីការរីកចំរើន ស្ថាបត្យកម្ម សម្រស់ ហើយជាកន្លែងមន្រ្តីជាន់ខ្ពស់ស្នាក់នៅ។ ឆ្នាំ១៩៧៩ក៏ជាកន្លែងស្នាក់នៅរបស់មន្រ្តីរាជការផងដែរ។ អគារនេះលែងបានឃើញនឹងបាត់ពីgoogle map ក្រោយថ្ងៃ ១៧ កក្កដា ដែលជំនាន់នេះ និងជំនាន់ក្រោយលែងបានឃើញទៀតហើយ និងត្រូវបានជំនួសដោយសំណង់ថ្មី»។
តាមសេចក្ដីប្រកាសក្រសួងដែនដីចេញផ្សាយបញ្ជាក់ថា
គួររំលឹកថា ក្រុមហ៊ុនជប៉ុន Arakawa វិនិយោគទឹកប្រាក់ប្រមាណ ៨០លានដុល្លារ ក្នុងនោះចំណាយ ២៣លានដុល្លារ ដើម្បីទិញអគារប៊ូឌីញដ៏ចាស់នេះ។ ចំណែកនៅសល់ គឺសម្រាប់គម្រោងសាងសង់អគារថ្មីដែលមានកម្ពស់ ២១ជាន់ ក្នុងនោះ មានទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់។ បន្ទប់ស្នាក់នៅនីមួយៗ នឹងមានទំហំធំជាងមុន ១០ភាគរយ ហើយចាប់ពីជាន់ទី ៩ឡើងទៅ នឹងផ្ដល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa៕
សូមអានអត្ថបទទាក់ទង៖
-អគារប៊ូឌីញ "ស" នឹងត្រូវកម្ទេចនៅខែក្រោយនេះ -ពលរដ្ឋប៊ូឌីញ៖ "ខ្ញុំចាកចេញតែកាយ តែខ្ញុំមិនភ្លេចជម្រកក្ដីសុខខ្ញុំនេះឡើយ" -ក្រសួងដែនដី បន្តគោលដៅលក់ផ្ទះតម្លៃទាបជាង ៣ម៉ឺនដុល្លារ ឲ្យពលរដ្ឋក្រីក្រ