Wendy កើតអីហ្នឹង ស្គមកំព្រឹងដល់​ថ្នាក់​ឃើញសុទ្ធតែ​ឆ្អឹង​?

  • 2017-07-14 10:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Wendy ដែល​ជា​សមាជិក​ក្រុម​ចម្រៀង​ Red Velvet បាន​ធ្វើ​អ្នក​គាំទ្រ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ឃើញ​រូបរាង​ស្គម​ស្គាំង​យ៉ាង​ខ្លាំង​របស់​នាង​ ដល់​ថ្នាក់​ឃើញ​ឆ្អឹង​​ពេល​សម្ដែង​លើ​ឆាក។

កាល​ពី​ថ្ងៃ​ទី​១២​ខែ​កក្កដា​នេះ ក្រុម​ចម្រៀង​ Red Velvet បាន​ឡើង​សម្ដែង​ដើម្បី​​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ទោល​ថ្មី​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា "Red Velvet”។ ក្រុម​ចម្រៀង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ជា​បង​ប្អូន​ស្រី​របស់​ក្រុម​ចម្រៀង Girls' Generation (SNSD's Sister) ព្រោះ​តែ​ក្រុម​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្រោម​ដំបូល​ជាមួយ​គ្នា​នៅ​ផលិតកម្ម​ SM។ ហើយ​ក្រុម​ចម្រៀង​នេះ​ក៏​ទើប​នឹង​បញ្ចេញ​អាល់​ប៊ុម​ខ្នាត​តូច​ថ្មី​ផង​ដែរ​ដែល​មាន​ចំណង​ជើង​ថា "The Red Summer”។

ចំពោះ​ការ​ត្រលប់​មក​វិញ​ (Comeback) លើក​នេះ​អ្នក​គាំទ្រ​បាន​កត់​សម្គាល់​សមាជិក​ម្នាក់​គឺ​ Wendy ដែល​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង។ Wendy ធ្លាប់​តែ​មាន​រូបរាង​ធាត់​បន្តិច​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ ប៉ុន្តែ​ក្នុង​ការ​ត្រលប់​មក​វិញ​លើក​នេះ​ នាង​មាន​រូប​រាង​ស្គម​ស្គាំង​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​មើល​ឃើញ​ឆ្អឹង​ឡើង​ច្បាស់។

នេះ​អាច​ដោយ​សារ​តែ​នាង​មាន​គំនាប​ជា​ច្រើន​ពី​សំណាក់​អ្នក​គ្រប់​គ្រង​ និង​ជា​ពិសេស​បណ្ដា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Joy ដែល​ជា​សមាជិក​ម្នាក់​ទៀត​ក៏​ធ្លាប់​ត្រូវ​គេ​រិះ​គន់​ដូច​គ្នា។ ដោយ​សារ​តែ​តារា​ស្រី​ទាំង​នេះ​គឺ​មាន​សម្ពាធ​ច្រើន​ខាង​រក្សា​ទម្ងន់ ព្រោះ​បើ​សិន​ជា​ពួក​គេ​ញ៉ាំ​និង​ផឹក​ច្រើន​ពេក​វា​នឹង​ងាយ​ស្រួល​ក្នុង​ការ​ឡើង​ទម្ងន់។ នៅ​ក្នុង​វិស័យ​ K-Pop រូប​រាង​ខាង​ក្រៅ​គឺ​ជា​រឿង​សំខាន់ ដូច្នេះ​ហើយ​ទើប​ពួក​គេ​ខិត​ខំ​អត់​អាហារ​ និង​ហាត់​ប្រាណ​យ៉ាង​លំបាក​ដើម្បី​ឲ្យ​បាន​រាង​ស្អាត ដែល​ជួន​កាល​ធ្វើ​ឲ្យ​ពូក​គេ​មាន​បញ្ហា​សុខ​ភាព៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ