ភេសជ្ជៈក្នុងស្រុកមួយនេះមិនខ្លាចបង្ហាញលិខិតបញ្ជាក់គុណភាព
- 2017-07-19 08:17:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈក្នុងស្រុកមួយនេះមិនខ្លាចបង្ហាញលិខិតបញ្ជាក់គុណភាព
ចន្លោះមិនឃើញ
ក្រុមហ៊ុនភេសជ្ជៈក្នុងស្រុកដ៏ធំមួយឈ្មោះថា Angkor Daily Foods Co., Ltd ម្ចាស់ម៉ាកភេសជ្ជៈកំពុងពេញនិយម Champion និង ទឹកផ្លែឈើ 1-2 Drink បានដាក់បង្ហាញជាសាធារណៈ ពីលិខិតបញ្ជាក់ស្តង់ដារដែលទទួលស្គាល់គុណភាពជាអន្តរជាតិស្របច្បាប់របស់ផលិតផលខ្លួន ដើម្បីធានាទំនុកចិត្តអតិថិជន។
បច្ចុប្បន្នក្រុមហ៊ុននេះផលិតភេសជ្ជៈ ១០ ប្រភេទ ផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា និងកំពុងមានបំណងនាំចេញទៅលក់នៅបរទេសទៀតផង ដូច្នេះគឺត្រូវតែធានាឲ្យបាននូវស្តង់ដារអន្តរជាតិស្របច្បាស់ និងការពិនិត្យគុណភាពឲ្យបានត្រឹមត្រូវបំផុត ។នេះបើតាមការឲ្យដឹងពីនាយកគ្រប់គ្រងក្រុមហ៊ុន Angkor Daily Foods Co., Ltd ។
លោកបន្តថា៖«ការបើករោងចក្រថ្មីស្រឡាងនេះ ក្រុមហ៊ុនយើងបានយកចិត្តទុកដាក់ជាចម្បងលើគុណភាព ហើយរាល់ផលិតផលភេសជ្ជៈប៉ូវកម្លាំង Champion នឹង 1-2 Drink គឺត្រូវបានផលិតដោយគោរពទៅតាមស្តង់ដារអន្តរជាតិពិតៗ។ យើងជឿងជាក់ថាភេសជ្ជៈយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បី ប្រកួតប្រជែងលើទីផ្សារទាំងក្នុង និងក្រៅស្រុក»។
ក្រុមហ៊ុនដ៏ធំមួយនេះក៏ទទួលបាននូវវិញ្ញាបនបត្រពីស្ថាប័នលើការអនុវត្តផលិតកម្មល្អ GMP ,ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ HACCP, ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 នឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ISO 22000:2005 ពីប្រទេស Australia៕