ក្រសួង​ពាណិជ្ជកម្ម​៖ ​អាជីវកម្ម​លក់​ផលិតផល ​និង​សេវាកម្ម ​តម្រូវ​ឲ្យ​បិទ​តម្លៃ​ជា​ប្រាក់​រៀល​

  • 2017-07-21 06:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការ​បិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ ​និង​សេវាកម្ម​គ្រប់​ប្រភេទ​
  • ការមិន​អនុវត្តតាម​ប្រកាស​នឹងត្រូវ​ទទួលខុស​ត្រូវ​តាមច្បាប់​ជា​ធរមាន​

​ថ្ងៃទី​ ២១​ ខែកក្កដា​ ឆ្នាំ​ ២០១៧​នេះ​ ក្រសួង​ពាណិជ្ជ​កម្ម​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ម្ចាស់​អាជីវកម្ម​ បិទ​ស្លាក​តម្លៃ​លើ​ផលិតផល​ និង​សេវាកម្ម​ជា​ប្រាក់​រៀល​។ ​បើ​តាម​ព័ត៌មាន​លើ​បណ្ដាញ​សង្គមរ​បស់​ក្រសួង​។

​ប្រភព​ដដែល​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួង​បាន​ធ្វើ​ការ​កែ​សម្រួល​ប្រកាស​លេខ​ ០៤៧MOC / SM 2013 ស្តី​ពី​ការ​បិទ​ស្លាក​​តម្លៃ​លើ​មុខ​ទំនិញ ​និង​សេវាកម្ម​គ្រប់​ប្រភេទ​។ ​ពាណិជ្ជករ​ ​អាជីវករ​ និង​​សេវាករ​ទាំង​អស់​ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវតែ​បិទ​ស្លាក​​តម្លៃ​លើ​គ្រប់​មុខទំនិញ និង​សេវា​របស់ខ្លួន​ជា​ប្រាក់រៀល​ជា​ចាំបាច់​។ ប្រកាស​នេះ​បញ្ជាក់ថា ប្រសិន​បើ ​មិន​អនុវត្តតាម​ប្រកាស​នឹងត្រូវ​ទទួលខុស​ត្រូវ​តាមច្បាប់​ជា​ធរមាន​។​

​គោល​បំណង​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រកាស​នេះ​ ​គឺ​ដើម្បី​ធានា​ដល់​យន្តការ​អភិវឌ្ឍ​​ទីផ្សារ​សេរី​ និង​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​សមធម៌​ ​ព្រម​ទាំង​លើក​ស្ទួយ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ (​ប្រាក់រៀល​) សំដៅ​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​អ្នក​ប្រើ​ប្រាស់​ទូទៅ​៕

សូមអានពត៌មានទាក់ទង

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី