កាន់តែស្រួល! មាន​សេវា PayWay​ អាជីវកម្ម​អនឡាញ​​អ្នក​នឹង​កាន់​តែ​ប្រសើរ​

  • 2017-07-26 02:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ដាក់​ឲ្យ​ដំណើរការ​សេវា​PayWay​ដើម្បី​ព​ង្រី​ក​អាជីវកម្ម​តាម​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា
ថ្ងៃទី 26 ខែ​កក្កដា ឆ្នាំ 2017 ធនាគារ ABA សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ព័ន្ធ​ធនាគារ​ជាតិ​កាណាដា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​មធ្យោបាយ​ទូទាត់​តាម​អនឡាញ​ដ៏​ទំនើប ដើម្បី​ជា​ជំនួយ​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ដែល​មាន​ឈ្មោះថា PayWay​។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​តម្រូវ​ការ​របស់​អាជីវកម្ម​ក្នុងស្រុក សេវា PayWay ផ្ដល់​សុវត្ថិភាព ងាយស្រួល​ដំឡើង​ជាមួយ​វិ​ប​សាយ​ឬ​ប្រ​ព័​ន្ធ​លក់ដូរ​របស់​អតិ​ថិ​ជន និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ដែល​ជួយ​សម្រួល​យ៉ាង​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​លក់ដូរ​ផលិតផល ឬ​សេវាកម្ម​នានា​តាម​អន​ឡា​ញ និង​ការ​ទទួល​បាន​ការ​ទូទាត់​ភ្លាម​ភ្លាមៗ​។

បច្ចុប្បន្ន​នេះ សេវា PayWay អនុញ្ញាត​ឲ្យ​អាជីវករ​កម្ពុជា​ទទួល​យក​ការ​ទូទាត់​តាម​រយៈ ម៉ា​ស្ទ័រ​កាត ឬ​កាត​វី​សា​ដោយ​ផ្ទាល់​ចូល​ទៅកាន់​គណនី​ធនាគារ​ផ្ទាល់​តែ​ម្ដង​។ នា​ពេល​អនាគត​ខាងមុខ យើង​នឹង​បង្កើន​ជម្រើស​បន្ថែម​សម្រាប់​ទម្រង់​នៃ​ការ​ទូទាត់​។​

សេវា​ថ្មី​នេះ​ផ្តល់​អត្រា​តម្លៃ​ជាទី​ពេញចិត្ត និង​ក្លាយ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ប្រភេទ​អាជីវកម្ម​នានា​ដូចជា ក្រុមហ៊ុន​អាកាសចរណ៍​, សេវាកម្ម​ធ្វើ​ដំណើរ​តាម​អន​ឡាញ​, ហាង​លក់​ទំនិញ​អន​ឡា​ញ​,​សេវា​ដឹកជញ្ជូន​អាហារ​, សេវា​សណ្ឋាគារ​, ភោជនីយដ្ឋាន​, និង​អាជីវកម្ម​ដទៃ​ទៀត​។ ការ​ដាក់​ឲ្យ​ដំណើរការ​សេវា PayWay នេះ​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​ធនាគារ ABA ដែល​ប្ដេជ្ញា​ផ្ដល់​ជូន​ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ដ៏​ទំនើប​បំផុត ដែល​សមស្រប​តាម​កំណើន​នៃ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា​។

លោក Zokhir Rasulov នាយក​ផ្នែក​ធនាគារ​ឌីជីថល​របស់​ធនាគារ ABA​បាន​មាន​ប្រសាសន៍ថា​៖ “​នៅ​ធនាគារ ABA យើង​តែងតែ​សង្កេត​ពី​បរិបទ​ផ្លាស់​ប្តូរ​របស់​ទីផ្សារ​ក្នុងស្រុក​។ ដោយ​កំណើន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត និង​ការ​និយម​ប្រើប្រាស់​សម្ភារៈ​អេឡិចត្រូនិក​មាន​ការ​កើនឡើង ធ្វើ​ឲ្យ​ទម្លាប់​នៃ​ការ​ទិញ​ទំ​និ​ញ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដែរ​។ ដូច្នេះ​ហើយ​យើង​បាន​អភិ​វ​ឌ្ឍ និង​ដាក់​ឲ្យ​ដំណើរការ​សេវា PayWay នេះ​ឡើង​ដើម្បី​ជា​ដំ​ណោះ​ស្រាយ​ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​ក្នុង​ទីផ្សារ​និង​ជួយ​សម្រួល​ដល់​ការទូទាត់​នៃ​ប្រភេទ​ពាណិជ្ជកម្ម​ទាំង​នេះ​។ លោក​ក៏​បាន​បន្ថែម​ទៀតថា​៖ “​សេវា PayWay ផ្តល់ជូន​នូ​វ​បទពិសោធ​នៃ​ជ​ម្រើ​សទូ​ទាត់ដែល​មាន​ភាពងាយស្រួល​ហើយ​ងាយ​ងាយ​បំ​ផុត​ក្នុង​ការសហការ​ជាមួយនឹង​វិ​ប​សាយ​ដែល​មាន​ស្រាប់​របស់​ពាណិជ្ជករ ឬក៏​កម្មវិធី​ទូរ​ស័​ព្ទ​សម្រាប់​ប្រតិ​ប​ត្ត​ការ iOS ឬក៏ Android​។​”​ ​ ​ជាមួយ PayWay អ្នក​នឹង​ទទួលបាន​ព័ត៌មាន​គ្រប់ពេលវេលា នូ​វ​រាល់​ប្រតិបត្តិ​ការដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​វិបសាយ​ឬ​ប្រ​ព័​ន្ធ​លក់ដូរ​ណាមួយ​របស់​អ្នក ហើយ​អ្នក​អាច​គ្រប់​គ្រង​ការ​លក់ដូរ​តាម​រយៈ​មធ្យោបាយ​ដ៏​ជំនាញ​មួយ​នេះ​ពី​កុំ​ព្យូ​ទ័​រ ឬ​ទូរ​ស័​ព្ទ​ស្មាត​ហ្វូ​ន​របស់​អ្នក​។ ​ ​សម្រាប់​ព័ត៍មាន​បន្ថែម​ទា​ក់ទង​នឹង​សេវា PayWay សូម​ចូល​ទៅកាន់​payway.ababank.com ​

ដោយ៖ ថា ម៉ាលីដា