សុខភាពស្ត្រីគួរថែទាំបែបណាទៅ ក្រោយពីសម្រាលកូនរួច?
- 2017-07-30 04:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខភាពស្ត្រីគួរថែទាំបែបណាទៅ ក្រោយពីសម្រាលកូនរួច?
ចន្លោះមិនឃើញ
ខណៈពេលដែលការមានផ្ទៃពោះរយៈពេល ៩ខែគឺជារឿងដែលត្រូវយកចិត្តទុកដាក់បំផុតនោះ តែក្រោយពីសម្រាលកូនរួច ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ជាពិសេសផងដែរ។
ក្នុងពេលវេលានេះ ម្តាយត្រូវឆ្លងកាត់ការប្រែប្រួលខាងផ្លូវកាយ និងចិត្តជាច្រើន ខណៈពេលកំពុងតែសិក្សាអំពីការថែទាំសុខភាពកូនទើបនឹងកើតផង។ ការថែទាំសុខភាពក្រោយសម្រាលកូនរួចត្រូវមានការសម្រាកឲ្យគ្រប់គ្រាន់ មានជីវជាតិគ្រប់គ្រាន់ក្នុងចំណីអាហារ ព្រមទាំងការថែរក្សាសុខភាពទ្វារមាសផងដែរ។
សម្រាកគ្រប់គ្រាន់
ការសម្រាកគឺជារឿងសំខាន់សម្រាប់ម្តាយថ្មីថ្មោងដើម្បីស្តារកម្លាំងថាមពលឡើងវិញ។ ដើម្បីចៀសផុតពីការអស់កម្លាំងខ្លាំងនោះ ម្តាយគួរតែ៖
ញ៉ាំអាហារត្រឹមត្រូវ
ការទទួលបានជីវជាតិគ្រប់គ្រាន់ក្រោយពីសម្រាលកូនរួចគឺជារឿងសំខាន់ដោយសារតែ ការប្រែប្រួលជាច្រើនដែលរាងកាយត្រូវឆ្លងកាត់ក្នុងពេលមានផ្ទៃពោះ និងសម្រាល។ ការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះនឹងជួយឲ្យប្រាកដថា អ្នកទទួលបានជីវជាតិគ្រប់គ្រាន់សម្រាប់ការបំបៅដោះកូន។ ប៉ុន្តែ អ្នកក៏ត្រូវតែញ៉ាំអាហារផ្តល់សុខភាពដែរក្រោយពីសម្រាលកូនរួច។
អ្នកជំនាញបានណែនាំថា ម្តាយដែលបំបៅដោះកូនគួរតែញ៉ាំនៅពេលមានអារម្មណ៍ឃ្លាន។ អ្វីដែលអ្នកគួរញ៉ាំឲ្យច្រើននោះមានដូចជា៖
ការថែទាំសុខភាពទ្វារមាស
ម្តាយថ្មីថ្មោងជាច្រើនគួរតែថែទាំសុខភាពទ្វារមាសឲ្យដូចជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពខ្លួនក្រោយពីសម្រាលកូនដែរ។ យ៉ាងណាមិញ អ្នកប្រហែលជាអាចមានអាការៈដូចជា៖