មកស្គាល់សំណង់អគារខ្ពស់ជាងគេបំផុតទាំង១០ នៅវៀតណាម
- 2017-07-31 09:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់សំណង់អគារខ្ពស់ជាងគេបំផុតទាំង១០ នៅវៀតណាម
ចន្លោះមិនឃើញ
វៀតណាមជាប្រទេសមានសេដ្ឋកិច្ចលូតលាស់មួយនៅអាស៊ាន និងមានព្រំដែនខាងជើងជាប់ចិន ភាគនិរតីជាប់កម្ពុជា ភាគពាយ័ព្យជាប់ឡាវ និងភាគខាងកើតជាប់សមុទ្រ។
វៀតណាមមានចំនួនប្រជាជនសរុបប្រមាណ ៩៥លាននាក់ ស្ថិតនៅចំណាត់ថ្នាក់ប្រទេសមានប្រជាជនក្នុងលោកច្រើនបំផុតលំដាប់ទី ១៤ ឬស្មើនឹង ១,២៧% នៃប្រជាជនលើផែនដី។ តោះ ឥឡូវមកស្គាល់អគារខ្ពស់បំផុតទាំង ១០ នៅវៀតណាមវិញម្ដង ខ្ពស់បំផុតប៉ុន្មានម៉ែត្រទៅ?
១. Hanoi Landmark 72 កម្ពស់ ៣៣៦ម៉ែត្រ មាន ៧២ជាន់ នៅទីក្រុងហាណូយ
២. Hanoi Lotte Center កម្ពស់ ២៦៧ម៉ែត្រ មាន ៦៥ជាន់ នៅទីក្រុងហាណូយ
៣. Bitexco Tower កម្ពស់ ២៥២,៥ម៉ែត្រ មាន ៦៨ជាន់ នៅទីក្រុងហូជីមិញ
៤. VietcomBank Tower កម្ពស់ ២០៥ម៉ែត្រ នៅទីក្រុងហូជីមិញ
៥. Saigon One Tower កម្ពស់ ១៩៥,៣ម៉ែត្រ នៅទីក្រុងហូជីមិញ
៦. Diamond Flower Tower កម្ពស់ ១៧៦ ម៉ែត្រ នៅទីក្រុងហាណូយ
៧. Da Nang Administrative Center កម្ពស់ ១៦៦,៩ម៉ែត្រ នៅទីក្រុងដាណាង
៨. Muong Thanh Hotel កម្ពស់ ១៦៦ម៉ែត្រ នៅទីក្រុងញ៉ាត្រាំង
៩. Saigon Times Square កម្ពស់ ១៦៣,៥ ម៉ែត្រ នៅទីក្រុងហូជីមិញ
១០. Novotel Danang Premier Han River Hotel កម្ពស់ ១៥៥,៤ម៉ែត្រ នៅទីក្រុងដាណាង
ចុចអាន៖