ទី​បំផុត​រកឃើញ ម្ចាស់​ជយលាភី​កំ​ពូ​ល​ស្មា​ត​ហ្វូ​ន Huawei P10 និង ដំណើរ​កម្សាន្ត​ទៅ​ឌួ​បៃ នៃ​កម្មវិធី​ប្រកួត​ថតរូប Huawei វ​គ្គ​បី ហើយ​

  • 2017-07-31 10:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ក្រុមហ៊ុន Huawei ស្មា​ត​ហ្វូន​លំដាប់​ពិភព​លោក និង​ជា​ម្ចាស់​តំណែង​លេខ​១ លើ​ប្រាក់​ចំណេញ ពី Android ស្មា​ត​ហ្វូន បាន​រក​ឃើញ​ជើងឯក​៣​រូប ដែល​ឈ្នះ (1) ដំណើរ​កម្សាន្ត​ទៅ​ឌួ​បៃ​, (2) កំពូល​ស្មា​ត​ហ្វូ​ន Huawei P10 និង (3) Huawei GR5 2017 នៃ​កម្មវិធី​ប្រកួត​ថតរូប រដូវ​កាល​ទី​៣ វ​គ្គ​ផ្ដាច់ព្រ័ត្រ កាលពី ថ្ងៃទី 22 កក្កដា ឆ្នាំ ២០១៧ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ​

ក្រោយ​ការ​ជម្រុះ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង ១១​សប្ដាហ៍ ក្នុង​ចំណោម​អ្នកចូលរួម​ចុះ​ឈ្មោះ​ប្រកួត​ថតរូប ប្រមាណ​ជាង​ ៦០០​នាក់​ដំបូង ទូទាំង​ប្រទេស ពេល​នេះ ក្រុមហ៊ុន Huawei បាន​រក​ឃើញ​ម្ចាស់​ជយលាភី ៣​រូប ចុងក្រោយ ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​តាម​រយៈ ការ​ថតរូប​ចេញពី​ស្មា​ត​ហ្វូន Huawei ក្រោម​ប្រធានបទ “​ប្រជា​ជន​កម្ពុជា “People of Cambodia”​។​

លោក សេង លូន (Lun Ramio) ជា​បេក្ខជន​ដែល​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​១ ពី​កម្មវិធី​ប្រកួត​ថតរូប Huawei រដូវ​កាល​ទី​៣​បាន​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​ពិតជា​រំភើប​ដែល​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ទី​១​ក្នុង​ចំណោម​បេក្ខជន​ខ្លាំងៗ​ជាច្រើន​នាក់​ទៀត​។ រូបភាព​របស់​ខ្ញុំ​បាន​បង្ហាញ​ពី ប្រជា​ជន​កម្ពុជា នៃ​ទីក្រុង​ភ្នំពេញ នៅ​ផ្សារ​បឹង​កេងកង ពោរពេញ​ទៅ​ដោយ​ភាព​ចម្រុះ​ពណ៌ ដែល​ផ្ដិត​ដោយ ស្មា​ត​ហ្វូន Huawei P10 Plus របស់​ខ្ញុំពិតៗ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ស្មា​ត​ហ្វូន​Huawei P10 & P10 Plus ពិតជា​ជម្រើ​សដ៏​ល្អ​បំ​ផុត​សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប​”​។

អ្នកឈ្នះលេខ ០១

​ លើសពី​នេះ កញ្ញា កុល គី​រី​វ៉ា​ត់ ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei P9 ចូលរួម​ប្រកួត ហើយ​ទទួល​បាន ជយលាភី​លេខ 2 ក៏​បាន​ឲ្យ​ថា ការ​ប្រកួត​ថតរូប​តាម​រយៈ ស្មា​ត​ហ្វូន​ដែល​រៀ​ប​ចំ​ដោយ Huawei នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស​ខុស ពី​ការ​ប្រកួត​ផ្សេងៗ​ដែល កញ្ញា បាន​ចូលរួម បញ្ចេញ​សមត្ថភាព​ពិតប្រាកដ ឥត​ល​ម្អៀ​ង​។ ជ័យជម្នះ​មួយ​នេះ ពិតជា​ធ្វើ​ឲ្យ​កញ្ញា មិន​អាច​បំភ្លេច​បាន​ឡើយ​ជាមួយ Huawei ជាពិសេស អាច​ទទួល​បាន Huawei P10 ដូច​បំណង​ប្រាថ្នា​។

អ្នកឈ្នះលេខ ០២

គួរ​បញ្ជាក់​ថា រូបភាព​ទាំងអស់​របស់​បេក្ខជន និង​បេ​ក្ខ​នារី ត្រូវ​ឆ្លងកាត់​ការ​ដាក់​ពិន្ទុ យ៉ាង​សុ​ក្រិត​ពី​គណៈកម្មាធិការ ដោយ ផ្អែកលើ​ប្រធានបទ​ផ្សេងៗ​ពីគ្នា រហូត​ចម្រាញ់​បាន​បេក្ខជន​បេ​ក្ខ​នារី​ដំ​បូ​ង ចំនួន​១៦០​រូប​។ បន្ទាប់មក ក្រម​ហ៊ុន​បាន​ធ្វើការ​ជម្រុះ ជា​បន្តបន្ទាប់ រហូតដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន គីរីរម្យ ក្រោម​ប្រធានបទ “​ជីវិត​រីករាយ (Greenery)” ទើប​ចម្រាញ់ បាន​ជើង​ខ្លាំងពូកែ​ថតរូប​ស្អាត ដោយ​ប្រើប្រាស់​ស្មា​ត​ហ្វូន Huawei ចំនួន ១០ រូប សម្រាប់​បន្ត​ទៅ​វ​គ្គ​ផ្តាច់ព្រាត់ ហើយ​ចុង​ជ្រើសរើស​ជើងឯក​បី​រូប ក្រោម​ប្រធានបទ “​ប្រជា​ជន​កម្ពុជា​”​។

អ្នកឈ្នះលេខ ០៣

លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មាន​រយៈពេល 11 សប្ដាហ៍ ធ្វើឡើង​ជាពិសេស​សម្រាប់​អ​អតិ​ថិ​ជន និង​អ្នកគាំទ្រ ដែល​តែងតែ​ជឿជាក់​ទៅលើ​ស្មា​ត​ហ្វូន​របស់ Huawei គ្រប់​ម៉ូ​ដែល ។ ក្រុមហ៊ុន​តែងតែ បង្កើត​កម្មវិធី​ប្លែកៗ ដើម្បី ផ្ដល់​ការ​សប្បាយ និង​រ​ង្វាន់​ពិតៗ​ជូន​ដល់​អ្នកប្រើប្រាស់​ជានិច្ច​។ ​

“Huawei" សូម​ចូលរួម​អបអរសាទរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេ​ក្ខ​ជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​របស់​យើង​តាំង​ពីដើម​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ ការ​ជឿជាក់​របស់​លោក​អ្នក ក្នុង​ការ​ជ្រើសរើស យក​ស្មា​ត​ហ្វូន Huawei ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​”​។

អ្នកឈ្នះលេខ ០៤

​ដូច​ធ្លាប់​បាន​សន្យា ក្រុមហ៊ុន​Huawei នឹង​សម្រេច​ប្រកាស​ផ្តល់​រង្វាន់ ដំណើរ​កម្សាន្ត ដ៏​អស្ចារ្យ មិន​ធ្លាប់​មាន​ពីមុន ទៅកាន់​ប្រទេស​ឌូ​បៃ សម្រាប់​ម្ចាស់​ជ័យ​លេខ​១, Huawei P10 សម្រាប់​ជយលាភី​លេខ​២, Huawei GR5 2017 សម្រាប់​ជយលាភី​លេខ​៣ ហើយ​សម្រាប់​បេក្ខជន​ជើង​ខ្លាំង ទាំង​៧​រូប​¬​ដែល​ពុំ​ទទួល​បាន​ជ័យ​ជម្នះ ក៏​ទទួល​បាន រ​ង្វាន់​រួមមាន Power Bank (5,000mAh), Selfie Stick, Connector (Type B/Typ C with wire) ម្នាក់​មួយឈុត ហើយ​ជាពិសេស អ្នក​ទាំង​១០​រួប ក៏​នឹង​ទទួលបាន​លិខិត​សរសើរ (Certificate Award) ពី​ក្រុមហ៊ុន Huawei ចំនួន​ម្នាក់​មួយ ដែល​នឹង​ប្រព្រឹត្តទៅ នា​ល្ងាច​ថ្ងៃទី​០៥ ខែ សីហា ឆ្នាំ ២០១៧ ក្នុង​កម្មវិធី បើក​សម្ភោ​ធ​ផលិតផល​ថ្មី Huawei Y7 Prime និង​ថេ​ប្លេត T3 10” ផ្សារ​ទំនើប Aeon​។

អ្នកឈ្នះលេខ ០៥

​ កម្មវិធី​ប្រកួត​ថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បី​ញ៉ាំង​ឲ្យ​ការ​ប្រកួត នេះ​កាន់តែ​គគ្រឹកគគ្រេង​ជាង​មុន ។​ ​

សម្រាប់​ព័ត៌មាន​អំពី​ផលិតផល​ថ្មីៗ Huawei ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន ដែល​យកចិត្តទុកដាក់​ចំ​ចំពោះ​សន្តិសុខ សុវត្ថិភាព និង ឯក​ជន​ភាព របស់​អតិ​ថិ​ជន ជាពិសេស មាន​បំណង​ចង់ឲ្យ​មនុស្ស​ជំ​នា​ន់​ថ្មី យល់ដឹង មាន​ចំណេះដឹង និង​ដេញទាន់​ស​ម័​យ​បច្ចេកវិជ្ជា​ថ្មី និង​ការច្នៃប្រឌិត​ថ្មី ពី Huawei​។ ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Huawei P10 ជាមួយ​ជំនាន់​ថ្មី​នៃ​បច្ចេកវិទ្យា កាមេរ៉ា​ភ្លោះ Leica ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូ​លំ​ទូលាយ​ថា ជា​ស្មា​ត​ហ្វូន​ល្អ​ដាច់​គេ ដែល​មាន​សមត្ថភាព​ថ​ត​រូប​បាន​យ៉ាង​ស្រស់ស្អាត មិន​នៅទីណា ពេលណា រហូត​ទទួលបាន​ពាន់រ​ង្វាន់ ស្មា​ត​ហ្វូន​ថត​រូបបាន​ស្អាត​ដាច់​គេ​របស់ TIPA Award 2017​។ ចាប់តាំងពី​ខែ ឩ​សភាព មកទល់​ពេល​នេះ ស្មា​ត​ហ្វូន Huawei P10 ទទួលបាន​ការគាំទ្រ​ខ្លាំង នៅ​កម្ពុជា​។

អ្នកឈ្នះលេខ ០៦

បច្ចុប្បន្ន ស្មា​ត​ហ្វូន Huawei ដែល​កំពុង​ល​ក់​ដាច់​ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេប​ប្លេត Huawei M3 (349$) និង ថេប​ប្លេត T1 7 អ៊ី​ញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ី​ញ (99$, 1GB RAM / 8GB ROM)​។​

អ្នកឈ្នះលេខ ០៧
អ្នកឈ្នះលេខ ០៨
អ្នកឈ្នះលេខ ០៩
អ្នកឈ្នះលេខ ១០

សម្រាប់​ព័ត៌មាន​អំពី​កម្មវិធី​ប្រកួត​ថតរូបៈ https://www.youtube.com/watch?v=He_7vW-MYgk​ ​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាម​រយៈ​៖

  • Youtube link: www.youtube.com/c/HuaweiMobileKH​

  • ​Instagram link: www.instagram.com/huaweimobilekh​

  • Facebook: www.facebook.com/huaweimobilekh​

  • Website: www.consumer.huawei.com/kh​

អ្នក​តំណាង​៖ ង៉ោ ម៉េង​ហ៊ួង ​​

​លេខ​ទូរ​ស័ព្ទ​៖ 010 44 99 06

អ៊ីមែល​៖ ngo.menghourng@huawei.com​

ព័ត៌មានពាក់ព័ន្ធ សូម​មើល​ខាង​ក្រោម

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី