ប្រាក់ សុវណ្ណារ៉ា ៖ អាជ្ញាកណ្ដាល​​នៅ​មាន​កម្រិត ក៏​ត្រូវ​​ការ​ការ​លើក​ទឹក​ចិត្ត​ដែរ

  • 2017-08-02 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​បឹង​កេត​ និង​ជា​គ្រូ​បង្វឹក​កម្រិត A-License ​លើក​ឡើង​ពី​​កម្រិត​​នៃ​​ការ​កាត់​ក្ដី​​របស់​អាជ្ញាកណ្ដាល​នៅ​ស្រុក​ខ្មែរ ​ព្រម​ទាំង​បង្ហាញ​ចំណាប់​អារម្មណ៍​​ជុំ​វិញ​តម្រូវ​ការ​របស់​ក្រុម​អាជ្ញាកណ្ដាល​ក្នុង​ស្ថាន​ភាព​​បច្ចុប្បន្ន។

លោក ប្រាក់ សុវណ្ណារ៉ា

​អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​អតីត​គ្រូ​បង្វឹក​​ណាហ្គា​វើល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ក្លឹប​នៅ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ​និង​មាន​​ភាព​រីក​ចំរើន​គួរឲ្យ​កត់សម្គាល់។ ​ទន្ទឹម​គ្នា​នោះ​កម្រិត​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​មិន​មាន​ភាព​កម្រើក​​នៃ​​ការ​​រីក​ចំរើន​ឡើយ ដោយ​សារ​ក្រុម​អាជ្ញាកណ្ដាល​​​ទាំង​នោះ​មាន​ការ​ប្រជុំ​ពិភាក្សា​ហ្វឹកហាត់​តិច​ពេក។

​លោក​បន្ថែម​ថា​ កត្តា​ខាង​លើ​អាច​មក​ពី​ក្រុម​អាជ្ញាកណ្ដាល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ឬ​​​ការ​ផ្គត់ផ្គង់​មិន​​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ​ដូច្នេះ​​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដើម្បី​ឲ្យ​ក្រុម​អាជ្ញាកណ្ដាល​​​មាន​ការ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន​ សហព័ន្ធ​​​បាល់ទាត់​គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​​ ដូច​ជា​បង្កើន​ប្រាក់បៀវត្សរ៍​ជា​ដើម។

​​​​​គ្រូ​បង្វឹក​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បាន ចែក​ផ្លូវ​គ្នា​ជា​មួយ​បឹង​កេត​កាល​ពី​ដើម​ឆ្នាំ​២០១៧។ មក​ដល់​សព្វ​ថ្ងៃ​រូប​លោក​មិន​ទាន់​មាន​ក្លឹប​ណា​​ទាក់​ទង​ឲ្យ​ទៅ​ដឹក​នាំ​នៅ​ឡើយ៕

ចង់​ដឹង​លោក​ ប្រាក់ សុវណ្ណារ៉ា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

កីឡាករ ប៉ះ​ទង្គិច​ជា​មួយ​អាជ្ញាកណ្ដាល​កន្លង​មក

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី