ហ៊ាន​ប្រើ​អត់ iPhone 8 ជំនាន់​ពិសេស មើល​ឃើញ​ធ្លុះ​គ្រឿង​ក្នុង

  • 2017-08-05 03:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គណនី CURVED ដែល​បាន​បង្ហោះ​ចេញ​ផ្សាយ​នូវ​វីដេអូ​មួយ ជុំវិញ​ការ​រចនា iPhone 8 (Glass Edition) ដែល​អាច​មើល​ឃើញ​ធ្លុះ​ដល់​ផ្នែក​គ្រឿង​ខាង​ក្នុង​ម៉ាស៊ីន។ គំនិត​រចនា​នេះ បាន​បំផុស​ចេញ​ឡើង​ដោយ​ម្ចាស់​គណនី YouTube Zack Nelson និង JerryRigEverything។

iPhone ពិសេស​ដែល​បង្ហាញ​ក្នុង​វីដេអូ បាន​ស្រោប​ដោយ​កញ្ចក់​ថ្លា​ស្ដើង​ អាច​ឲ្យ​យើង​មើល​ឃើញ​ដល់​បន្ទះ​ឈីប A11, ប្រព័ន្ធ Taptic Engine ដែល​នៅ​ជាប់ Logic Boards, ផ្នែក​មុខងារ​សាក​ថ្ម​ឥត​ខ្សែ និង​គ្រឿង​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត។

រីករាយ​ទស្សនា​វីដេអូ​គំរូ​ខាង​ក្រោម

ប្រភព៖ iTechPost   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី