មកស្គាល់តារា​ប្រុស​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ ៥​រូប ដែល​ពូកែធ្វើ​បុណ្យទានជាងគេ

  • 2017-08-09 02:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​មាន​មហាជន​ អ្នក​គាំទ្រ​ជា​ច្រើន​ទទួល​ស្គាល់​ពី​សមត្ថភាព​ ទេពកោសល្យ​ ព្រម​ជាមួយ​រូបរាង​សង្ហា​ មុខមាត់​ស្អាត​បាត​នោះ​ទេ​ តារា​សម្ដែង​ប្រចាំ​ថៃ​ មួយ​ចំនួន​ ក៏​ត្រូវ​បាន​មនុស្ស​ផង​ទាំង​ឡាយ​ កោត​សរសើរ​ពី​ទឹក​ចិត្ត​សប្បុរស​របស់​ពួកគេ​ដែរ។

ថ្ងៃ​នេះ​ ប្រិយមិត្ត​នឹង​ជ្រាប​ច្បាស់​ថា​ តើ​តារា​ប្រុស​រូប​ណា​ខ្លះ​ មាន​ចិត្ត​បុណ្យ​ និង​តែង​មាន​វត្តមាន​ក្នុង​សកម្មភាព​មនុស្សធម៌​ខ្លះ?

១. តារា​សម្ដែង​ Weir Sukollawat

តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ បាន​ឲ្យ​ដឹង​ថា​ Weir បាន​ផ្ដល់​អាហារូបករណ៍​ចំនួន​ ១០០ ០០០បាត​ (ប្រហែល​ជាង​ ៣ពាន់​ដុល្លារ​)ក្នុង​មួយ​ឆ្នាំ​ ទៅ​ឲ្យ​សិស្ស​នៅ​សាកលវិទ្យាល័យ​ Khon Kaen រយៈ​ពេល​៤​ឆ្នាំ។

២. តារា​សម្ដែង​ Mark Prin

Mark តែង​តែ​ឧបត្ថម្ភ​សៀវភៅ​ និង​អាហារ​ទៅ​កាន់​ក្មេងៗ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ នៅ​តាម​ខេត្ត។ ជាក់ស្ដែង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​បាន​ទៅ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ឈ្មោះ​ថា​ "Baan Dek Dee” ស្ថិត​ក្នុង​ខេត្ត​ឈៀងម៉ៃ​ ដើម្បី​យក​អំណោយ​មាន​ដូចជា​ អាហារ​ និង​ស្បែកជើង​ ឲ្យ​ទៅ​ក្មេងៗ​ក្រីក្រ​នៅ​ទី​នោះ។

៣. តារា​សម្ដែង​ Noom Sornram

ចំណែក​តារា​ប្រុស​មុខ​ក្មេង​មិន​ចេះ​ចាស់​រូប​នេះ​វិញ​ តែង​ជូន​អំណោយ​ជា​ស្បៀង​អាហារ​ ដល់​អ្នក​ប្រមូល​សំរាម។ ថ្មីៗ​នេះ​ លោក​បាន​ដាក់​ដេញ​ថ្លៃ​អាវ​លេង​បាល់​ទាត់​របស់​ខ្លួន​ ហើយ​ទទួល​បាន​ថវិកា​ចំនួន​ ៥៥ ០០០បាត​ (ប្រហែល ១៦០០ដុល្លារ) ព្រមទាំង​បរិច្ចាគ​ប្រាក់​ទាំង​នោះ​ ទៅ​ឲ្យ​ខាង​កម្មវិធី​សប្បុរសធម៌​ផង​ដែរ។

៤. តារា​សម្ដែង​ Nadech Kugimiya

ចំពោះ​តារា​សម្ដែង​ ដែល​គ្រប់​គ្នា​សរសើរ​ថា​ជា​កូន​កតញ្ញូ​រូប​នេះ​វិញ​ ជារឿយៗ​ តែង​ឃើញ​លោក​ធ្វើ​បុណ្យ​ និង​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ ដល់​ព្រះសង្ឃ និង​ផ្ដល់​ជា​អាហារូបករណ៍​ ឲ្យ​សិស្ស​ ៣ ទៅ ៤​នាក់​ហើយ​ នៅ​ខេត្ត​ E-Sarn។ ដោយឡែក​កន្លង​ទៅ​ថ្មីៗ​នេះ​ តារា​ប្រុស​រូប​នេះ​ក៏​បាន​ឧបត្ថម្ភ​ ទឹក​សុទ្ធ​ជូន​ដល់​ជន​រង​គ្រោះ​ ដែល​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​ផងដែរ។

៥. Dj Push

Dj Push ក៏​ជា​ប្រុស​សង្ហា​ចិត្ត​បុណ្យ​ ដែល​តែង​លេច​មុខ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ដែរ។ លោក​តែង​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរស​ធម៌​នានា​ និង​ផ្ដល់​សម្ភារៈ​មួយ​ចំនួន​ទៅ​កាន់​សិស្ស​ក្រីក្រ​ខ្វះខាត​នៅ​ Pa Mak Community Education Center៕

ចុចអាន៖

ប្រភព៖ Sudsapda   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម