បន្ទាប់​ពី​ជោគជ័យ ស្រា​បៀរ​ទឹកខ្មៅ​ នឹង​រចនារូបរាង​កំប៉ុង​ឲ្យ​ស្រដៀង​នឹង​រូប​រាង​ដប​

  • 2017-08-11 03:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​ទំ​នើ​ប​បែប​ទាន់​ស​ម័​យ ប្រកបដោយ​ឧត្ដមភាព​ដ៏​ល្អ​ឯក​របស់​ស្រា​បៀរ​ទឹកខ្មៅ​ ABC ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) នឹង​ធ្វើការ​រចនា​រូបរាង​កំប៉ុង​បច្ចុប្បន្ន​ឲ្យ​មើល​ទៅ​ស្រ​ដៀ​ង​គ្នា​នឹង​ការ​ឌី​ហ្សា​ញ​រូបរាង​ដប​នៃ​ស្រា​បៀរ ABC EXTRA STOUT។

ជុំ​វិញ​ការ​សម្រេច​ឌីហ្សាញ​ថ្មី​នេះ គឺបន្ទាប់ពី​បាន​សម្ពោធ​ដាក់​លក់​ស្រា​បៀ​រ ABC EXTRA STOUT ដប​ដោយ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំទៅ និង​ដោយមាន​តម្រូវ​ការ​កើន​ឡើង​ពី​អតិថិជន​សម័យ​ទំនើប​ដែល​ចូលចិត្ត​តែ​របស់​ល្អៗ​នៅក្នុង​ជីវិត​ប៉ុណ្ណោះ។

​ការ​រចនា​ឌី​ហ្សា​ញ​វេច​ខ្ចប់​ពណ៌​ខ្មៅ និង​មាស​សម្រាប់​ទាំង​កំប៉ុង និង​ដប គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ "​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​" របស់​ស្រា​បៀ​រ ABC EXTRA STOUT ។ ព័ត៌មាន​បន្ថែម​អាច​តាមដាន​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុក​៖ www.facebook.com/ABC.ExtraStoutCambodia/

​សូម​រីករាយ​ពិសា​ស្រា​បៀ​រ ABC Extra Stout ដោយ​ទទួលខុសត្រូវ !

ដោយ៖ ថា ម៉ាលីដា