គ្រឹះសំណង់អគារ​ខ្ពស់បំផុតនៅលើផែនដី​ថ្មីមួយទៀត ឃើញ​ញាក់សាច់

  • 2017-08-16 08:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់​អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​មាន​ឈ្មោះ Burj Khalifa កម្ពស់ ៨២៩​ម៉ែត្រ​ ស្ថិត​នៅ​ប្រទេស​អារ៉ាប់រួម និង​បាន​​គ្រង​តំណែង​នេះ​តាំង​ពី​ឆ្នាំ ២០១០​ មក​ម្ល៉េះ។

​ស្រាប់​តែ​នៅ​ខែ​តុលា​ឆ្នាំ ២០១៦ អគារ​ថ្មី​មួយ​ទៀត​បាន​បើក​សម្ពោធ​បុក​គ្រឹះ​ដំណើរ​ការ​សាង​សង់​ ដែល​គេ​អះអាង​ថា​​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​វ៉ា​ដាច់ Burj Khalifia ជាមួយ​កម្ពស់ ៩២៨​ម៉ែត្រ។

អគារ​ខ្ពស់​ថ្មី​របស់​ពិភព​លោក​នេះ​មាន​ឈ្មោះ Dubai Creek Tower គឺ​ស្ថិត​នៅ​ទីក្រុង​ឌូបៃ ប្រទេស​​អារ៉ាប់រួម​ ដដែល។ កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ រូប​​ថត​គ្រឹះ​របស់​អគារ​​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ​ពី​លើ​អាកាស​ជាមួយ​មាត់​រណ្ដៅ​គ្រឹះ​ដ៏​ធំ​សម្បើម អម​ជាមួយ​កម្មករ​កំពុង​​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ។

គម្រោង​សំណង់ Dubai Creek ស្ថិត​នៅ​បរិវេណ​ប្រមាណ​ជិត ៦​គីឡូម៉ែត្រ​ការ៉េ​ សាង​សង់​ដោយ​ក្រុមហ៊ុន Emaar Properties។ ​បើ​តាម​ប្រភព​ CNN ផ្សាយ​ថា គ្រឹះ​អគារ​មាន​ជម្រៅ​ជាង ៧១​ម៉ែត្រ ​នឹង​​ប្រើ​ស៊ីម៉ង់​អស់​ប្រមាណ ១,៥៩​លាន​ហ្វីត​គូប ហើយ​វា​​នឹង​ខ្ពស់​ជាង​អាគារ Burj Khalifa ប្រមាណ ៩៩​ម៉ែត្រ។

ទោះ​យ៉ាង​ណា បច្ចុប្បន្ន​គម្រោង​អគារ Dubai Creek Tower ​កំពុង​មាន​​ទំនាស់​​ជាមួយ​គម្រោង​អគារ The Jeddah Tower របស់​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​ការ​ប្រជែង​យក​ពាន​​អគារ​ខ្ពស់​បំផុត​ក្នុង​លោក ព្រោះ The Jeddah ក៏​កំពុង​សាង​សង់​ដែរ​ ដែល​នឹង​ខ្ពស់​ជាង Dubai Creek ​ចំនួន ៧២​ម៉ែត្រ​​ទៀត​ផង​​។ ដូច្នេះ​មាន​ន័យ​ថា The Jeddah ត្រូវ​បញ្ចប់​ការ​សាង​សង់​ជាមុន​សិន ​ដើម្បី​ជាប់​​កំណត់​ត្រា​ពិភព​លោក​៕

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី