កុមារឥណ្ឌាអាយុ១២ឆ្នាំ មាន IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein គួរឲ្យភ្ញាក់ផ្អើល
- 2017-08-18 04:10:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារឥណ្ឌាអាយុ១២ឆ្នាំ មាន IQ ខ្ពស់ជាងអ្នកប្រាជ្ញ Albert Einstein គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
កុមារាឥណ្ឌាអាយុ ១២ឆ្នាំម្នាក់ បានធ្វើឲ្យប្រជាជនអង់គ្លេសភ្ញាក់ផ្អើល និងកោតសរសើរ បន្ទាប់ពីគេអាចឆ្លើយគ្រប់សំណួរដ៏សែនពិបាកៗបានត្រឹមត្រូវទាំងអស់នៅក្នុងកម្មវិធីទូរទស្សន៍មួយ។
Rahul ជាបេក្ខជនម្នាក់បានចូលរួមក្នុងកម្មវិធី កុមារអស្ចារ្យ "Child Genius” និងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍លេខ ៤ របស់អង់គ្លេសដែលមានកុមារពោពេញដោយទេពកោសល្យមួយក្រុម មកប្រកួតគ្នាដើម្បីដណ្ដើមពាន។ Rahul គឺជាកុមារម្នាក់ក្នុងចំណោមទាំងអស់ដែលអាចឆ្លើយត្រឹមត្រូវទាំង ១៤សំណួរដោយគ្មានបញ្ហា។
បេក្ខជនទាំងអស់មានចំនួន ២០នាក់អាយុចាប់ពី ៨ឆ្នាំ ដល់១២ឆ្នាំ មកពីប្រទេសនានាជុំវិញពិភពលោក ដើម្បីមកប្រកួតប្រជែងរយៈពេលមួយសប្ដាហ៍។ ជុំទីមួយ គឺជាការប្រកួតប្រកបតួអក្សរ តែបានបញ្ចប់ហើយ។ Rahul បានទទួលពិន្ទុពេញក្នុងតេស្ដនេះ ព្រោះប្រកបបានត្រឹមត្រូវទាំងអស់។
កុមារ Rahul និយាយថា "ខ្ញុំគិតថា ខ្ញុំមានទេពកោសល្យ។ ខ្ញុំពូកែខាងគណិតវិទ្យា ចំណេះដឹងទូទៅ និងពូកែចងចាំ"។ គ្រាន់តែចប់ជុំទីមួយភ្លាម គេបានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតចាប់អារម្មណ៍ខ្លាំងតែម្ដង។ នៅជុំបន្ទាប់ គេអាចឆ្លើយសំណួរត្រឹមត្រូវបានចំនួន ១៤ ក្នុងចំណោម ១៥សំណួរ ហើយពេលនេះគេជឿថា Rahul កំពុងនៅលើផ្លូវទៅជ័យជំនះ។
Rahul មាន IQ ចំនួន ១៦២ ដែលគេជឿថា ខ្ពស់ជាងអ្នកប្រាជ្ញរូបវិទ្យា Albert Einstein និងកំពូលអ្នកវិទ្យាសាស្ត្រ Stephen Hawking ទៅទៀត។ គេនឹងក្លាយជាសមាជិកក្លឹប Mensa Club ដែលជាសហគមន៍ធំបំផុត និងចាស់បំផុតប្រមូលផ្ដុំទៅដោយអ្នកមាន IQ ខួរក្បាលខ្ពស់ៗទៀតផង។
តាមប្រភពសារព័ត៌មានឥណ្ឌា Times of India បានផ្សាយថា កុមារ Rahul មានឪពុកជាប្រធានផ្នែកព័ត៌មានវិទ្យា (IT Manager) និងម្ដាយជាឱសថការី។ ជុំផ្ដាច់ព្រាត់នឹងប្រព្រឹត្តឡើងនៅចុងសប្ដាហ៍នេះ ដើម្បីស្វែងរកពានជាកុមារឆ្លាតជាងគេបំផុតនៅអង់គ្លេស៕
ចុចអាន៖
រកឃើញក្មេងប្រុស១០ឆ្នាំ មានIQខ្ពស់ជាងអ្នកប្រាជ្ញ Enstein និង Hawking
កុមារីអាយុទើប៤ឆ្នាំ អាចនិយាយ ៧ភាសា មិនគួរឲ្យជឿ
អាយុទើប៩ឆ្នាំ ដាក់ពាក្យសុំធ្វើការនៅ NASA ស្រាប់តែទទួលការឆ្លើយតបវិញ