យប់​នេះ​ U22 កម្ពុជា​ត្រូវ​ធ្វើ​ការ​ធ្ងន់​ប៉ះ​ជើង​ខ្លាំង U22 ថៃ ​នៅ​ស៊ីហ្គេម

  • 2017-08-20 02:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U22 កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ខ្លាំង U22 ថៃ​វេលា​ម៉ោង ៧:៤៥ នាទី​យប់​នេះ​ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៣ ក្នុង​ពូល B ​នៃ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី។

U22 កម្ពុជា

​ក្រុម​បាល់ទាត់ U22 កម្ពុជា​មិន​ទាន់​រក​បាន ១​ពិន្ទុ​ឡើយ​ក្នុង​ចំណោម ២​ប្រកួត​កន្លង​មក ខណៈ​ U22 ថៃ​វិញ​ពួក​គេ​រក​បាន​ចំនួន ៤​ពិន្ទុ​រួច​មក​ហើយ​ដោយ​​ស្មើ U22 ឥណ្ឌូណេស៊ី ១-១​ និង​ឈ្នះ U22 ​ទីម័រខាងកើត ១-០។ និយាយ​ពី U22 ថៃ​​​ក្រុម​​នេះ​កំពុង​ត្រូវ​ការ​​ពិន្ទុ​ជា​​ចាំបាច់​ដើម្បី​ប្រជែង​ជា​មួយ ឥណ្ឌូណេស៊ី និង វៀតណាម ដើម្បី​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ខណៈ​កម្ពុជា​សឹង​តែ ១០០​% ទៅ​ហើយ​ដែល​​ត្រូវ​ធ្លាក់​​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​នេះ។

​បើ​តាម​សម្ដី​របស់​លោក Leonardo Vitorino គ្រូ​បង្វឹក​ U22 កម្ពុជា​​​ធ្លាប់​បាន​បញ្ជាក់​ពី​ទម្រង់​លេង​កូន​ក្រុម​របស់​ខ្លួន​ថា ហាក់​នៅ​មាន​ចំណុច​ខ្សោយ​ខ្លាំង​ត្រង់​តំបន់​ប្រយុទ្ធ បើ​ទោះ​មាន​ឱកាស​​ល្អ​ៗ​​ជា​ច្រើន​លើក ​​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​បាន​។ ចំណុច​ខ្វះខាត​នេះ​អាច​មក​ពី​​កូន​ក្រុម​របស់​លោក ​នៅ​មាន​ខ្វះ​បទ​ពិសោធ​ ​និង​មាន​អាយុ​ក្មេង​ខ្ចី​ពេក។

លោក Leonardo (ទី១ រាប់​ពី​ស្ដាំ)

កម្មវិធី​ប្រកួត​បន្ទាប់​របស់​កម្ពុជា៖

  • ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៧:៤៥​ នាទី​យប់

  • ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៣:០០​នាទីរសៀល

តារាង​ពិន្ទុ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី