ទីក្រុងរណបចំនួន៣ នឹងក្លាយជាក្រុងមានផ្លូវ និងសួនច្បារល្អដាច់គេរបស់កម្ពុជា

  • 2017-08-25 04:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ចំនួន៣​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​និង​កំពុង​អភិវឌ្ឍ​ខ្លួនឲ្យ​មាន​ភាពស្រស់​ស្អាតបំផុត​ ដើម្បី​ក្លាយ​ជាទី​ក្រុង​មាន​ផ្លូវ​ និង​សួនច្បារ​ល្អដាច់​គេ​នាពេល​អនាគត​។ បើតាម​ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី ​ក្នុង​វេទិកា​​ជាតិ​លើក​ទី​២​​ស្ដី​ពី​ "ការ​​ការ​ពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​"  ​បាន​ថ្លែង​​កោតសរសើរដល់ការអភិវឌ្ឍទីក្រុង​ចំនួន​បី​នៅតាមបណ្ដាខេត្ត ដែល​នឹង​ក្លាយ​ជាទៅ​ជាទី​ក្រុង​ដែល​មាន​ផ្លូវ​ល្អ ​និង​សួនច្បារ​ស្អាតដាច់​គេ​​ ដែលទីក្រុង​ទាំង​នោះ​គឺៈ

ទី១. ​ក្រុងបាន​លុង​របស់​ខេត្ត​រតនគិរី ​

តាមបណ្ដោយផ្លូវក្រុងបានលុងខេត្ត​រតនគិរី ​

ទី២. ​ក្រុងសំរោង​ របស់​ខេត្តឧត្តរ​មានជ័យ​

ច្រក​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ

ទី៣. ​ក្រុងសែន​មនោរម្យ​របស់​ខេត្ត​មណ្ឌលគិរី​

តាមបណ្ដោយផ្លូវក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី

សម្តេច​នាយករដ្ឋមន្ត្រី​ ​បានគូស​បញ្ជាក់ថា​ ​ក្រុងចំនួនបី​ខាងលើនេះ​ ​ជាទីក្រុងរណប​របស់​ប្រទេសកម្ពុជា ដែល​នឹងត្រូវ​អភិវឌ្ឍ​ផ្លូវ​និង​សួនច្បារ​ឲ្យមានលក្ខណៈ​ស្ដង់ដារស្អាតដាច់​គេ​ប្រចាំតំបន់នា​ពេល​អនាគត៕​

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត