កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​សម្រាប់​និស្សិត​ពេទ្យ​ អាចដោនឡូតបាន

  • 2017-08-28 03:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ អាច​ស្វែង​រក​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ (ពេទ្យ) ដោយ​មាន​ការ​ពន្យល់​ជា​ភាសាខ្មែរច្បាស់ៗ ងាយ​យល់ បង្កើត​ឡើង​ពិសេស​សម្រាប់​និស្សិត​ពេទ្យ​ដែល​ត្រូវការ​ និង​ចង់​ស្វែង​យល់​ពី​ឯកសារ​វេជ្ជសាស្ត្រ​ផ្សេងៗ។

ថ្ងៃ​នេះ Sabay សូម​ណែនាំ​កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ចំនួន ៥ ដែល​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​ក្នុង​ស្រុក សម្រាប់​និស្សិត​ពេទ្យ​អាចដោនឡូតយកទៅប្រើប្រាស់បាន ដោយមិនគិតថ្លៃ៖

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ

**កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​កម្មវិធី​ដែល​អាច៖**

  • អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធើណិត
  • មាន​មុខងារ​ស្វែង​រក​ពាក្យ​ដែល​អ្នក​វាយ​បញ្ចូល
  • មាន​មុខងារ​កំណត់​នូវ​ពាក្យ​ដែល​អ្នក​ពេញ​ចិត្ត
  • ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។

តោះ! នៅ​ចាំ​អី​ទៀត មាន​កម្មវិធី​ល្អ​ហើយ អាច​ដោនឡូត​បាន​នៅ​ខាង​ក្រោម​នេះ៖

សម្រាប់​អ្នក​ប្រើ iOS

សម្រាប់​អ្នក​ប្រើ Android

បញ្ជាក់​ថា ទិន្នន័យ​ក្នុង​កម្មវិធី​នេះ​​មាន​មួយ​ចំនួន​​ត្រូវ​បាន​ដក​ស្រង់ និង​កែ​សម្រួល​ចេញ​ពី​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា៖ វចនានុក្រម​ពេទ្យ អង់គ្លេស-ខ្មែរ(និពន្ធ​ដោយ ហែម សារី) សៀវភៅ Medical Survival Khmer និង​វិបសាយ​វចនានុក្រម​វេជ្ជសាស្រ្ត​ផ្សេងៗជា​ច្រើន​ផង​ដែរ​៕

ចុច​អាន​អត្ថបទ​៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម