SanDisk ចេញលក់ MicroSD ទំហំ 400GB ថ្លៃស្មើស្មាតហ្វូនមួយគ្រឿង
- 2017-09-01 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SanDisk ចេញលក់ MicroSD ទំហំ 400GB ថ្លៃស្មើស្មាតហ្វូនមួយគ្រឿង
ចន្លោះមិនឃើញ
ទោះបីជាស្មាតហ្វូនស៊េរីទំនើបបច្ចុប្បន្ន អាចគាំទ្រការបន្ថែម microSD ដល់ទំហំ 2TB ក្ដី ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាមួយផលិតបាននៅឡើយ។
សម្រាប់ក្រុមហ៊ុន Western Digital ក៏ទើបតែបានបញ្ចេញលក់ជាផ្លូវការនូវប្រភេទកាតផ្ទុកទិន្នន័យ SanDisk Ultra microSDXC UHS-I ទំហំ 400GB ដែលមាន **តម្លៃ ២៥០ ដុល្លារ។**
MicroSD នេះអាចរាប់ចូលជា microSD ទំហំធំបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ដោយសារទំហំប៉ុននេះអាចអនុញ្ញាតឲ្យយើងថតវីដេអូកម្រិត Full HD 1080p បានដល់ ៤០ ម៉ោង និងល្បឿនផ្ទេរទិន្នន័យធ្វើបានដល់ 100MB/S។
សម្រាប់អ្នកដែលមានបំណងចង់ទិញ អាចរកមើលបានតាមរយៈគេហទំព័រផ្លូវការរបស់ SanDisk ចុចនៅទីនេះ។
ចុចអានអត្ថបទបន្ត៖
មុនតអ៉ីនធឺណិតដាក់តាមផ្ទះ ត្រូវដឹងចំណុចទាំងនេះជាមុនសិន
Porsche Cayenne ស៊េរី ២០១៩ ទើបចេញក្តៅៗ តម្លៃជាង ៦ មុឺនដុល្លារ