ប្រៀបធៀបប្រាក់រង្វាន់មេដាយនៅស៊ីហ្គេមរវាង កម្ពុជានិងថៃខុសគ្នាច្រើនទេ?
- 2017-09-01 07:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបប្រាក់រង្វាន់មេដាយនៅស៊ីហ្គេមរវាង កម្ពុជានិងថៃខុសគ្នាច្រើនទេ?
ចន្លោះមិនឃើញ
យោងតាមសារព័ត៌មានថៃ bangkokpost បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃឆ្នាំនេះបានចំណាយអស់១២៤លានបាត(ជាង៣,៧លានដុល្លារ) សម្រាប់អត្តពលិកទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម។
ឆ្នាំនេះថៃទទួលបានមេដាយមាស៧២គ្រឿង ប្រាក់៨៦គ្រឿង និងសំរឹទ្ធ៨៨គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់កាលពីថ្ងៃ ពុធកន្លងទៅ។ ក្រោមគម្រោងប្រាក់រង្វាន់សម្រាប់ការអភិវឌ្ឍកីឡាជាតិរបស់រដ្ឋាភិបាលសម្រាប់អត្តពលិកស៊ីហ្គេមម្ចាស់មេដាយមាសទទួលបាន ២០ម៉ឺនបាត (៦ពាន់ដុល្លារ), មេដាយប្រាក់ ១០ម៉ឺនបាត(៣ពាន់ដុល្លារ) និងសំរឹទ្ធ ៥ម៉ឺនបាត (១៥០០ដុល្លារ)។ សម្រាប់គ្រូបង្វឹកនិងសមាគមនៃអត្តពលិកតាមប្រភេទកីឡាដែលជោគជ័យទទួលបានប្រាក់រង្វាន់ដោយឡែកផ្សេងទៀត។
ងាកមកប្រាក់រង្វាន់កម្ពុជាវិញ ឆ្នាំនេះកម្ពុជាស្ថិតនៅលេខ៨នៃតារាងមេដាយនៅស៊ីហ្គេមមាន ១៧គ្រឿង ក្នុងនោះមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១២គ្រឿង។
១, អនុក្រឹត្យរាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៣
មេដាយមាស ទទួលបាន ៤០លានរៀល ស្មើនឹង ១០,០០០ដុល្លារ
មេដាយប្រាក់ ទទួលបាន ៣០លានរៀល ស្មើនឹង ៧,៥០០ដុល្លារ
មេដាយសំរឹទ្ធ ទទួលបាន ១៦លានរៀល ស្មើនឹង ៤,០០០ដុល្លារ
ក្រៅពីប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលនេះ អត្តពលិកទាំងអស់នៅអាចទទួលប្រាក់លើកទឹកចិត្តផ្សេងៗទៀតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , ក្រុមហ៊ុនស្រាបៀអង្គរ និង សណ្ឋាគារណាហ្គាវើល (ណាហ្គាឲ្យតែមេដាយមាសទេ)៕
ចុចអាន៖
កម្ពុជា ដាក់គម្រោងយកមេដាយច្រើន ពេលវៀតណាមធ្វើម្ចាស់ផ្ទះស៊ីហ្គេម
ពេលទីផ្សារ Premier League បិទតើ La Liga អាចទិញកីឡាករបានឬអត់?