ប្រមាញ់បានរូបភាព​តួ​ស្រី​រឿង”Twilight”​ ថើប​មិត្ត​ស្រី​កណ្ដាល​ផ្លូវ​ ឃើញ​ហើយ​ព្រឺសម្បុរ

  • 2017-09-01 08:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Kriten Stewart និង​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូដែល Stella Maxwell ពិត​ផ្អែមល្ហែមនឹង​គ្នា​ខ្លាំង​ណាស់​កាល​ពី​យប់​ថ្ងៃ​ពុធ។

គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឱបថើប​គ្នា​អត់​ឈប់​នៅ​ខាង​ក្រៅ​បារ​មួយ​នៅ​ទី​ក្រុង​ New York សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ចូល​រួម​កម្មវិធី​នៅ សារៈមន្ទី MoMA (Museum of Modern Art )។

អ្នក​ទាំង​ពីរ​មិន​ខ្វល់​នឹង​មិត្តភ័ក្ដិ​ដែល​ចូល​រួម​កម្មវិធី​ជាមួយ ឬហ្វូង​មនុស្ស​ដែល​នៅ​ក្បែរ​ពួក​គេ​នោះ​ឡើយ គឺ​នៅ​តែ​ឱបថើប​គ្នា​យ៉ាង​សប្បាយ​រីករាយ។

Kristen វ័យ​ ២៧​ឆ្នាំ​បាន​ចូល​រួម​កម្មវិធី​នេះ​ ដើម្បី​សម្ពោធ​រឿង​ខ្នាត​ខ្លី​របស់នាង​ដែល​មាន​ចំណងជើង​ថា​ "Come Swim” ដឹក​នាំ​រឿង​ដោយ​នាង​ផ្ទាល់។ រឿង​នេះមាន​តារា​សម្ដែង​តែ​មួយ​រូប​ប៉ុណ្ណោះ​ គឺ​​លោក​ Josh Kaye ដែល​មាន​តារា​ម្នាក់​ គឺ​អ្នក​នាង​ Sydney Lopez ជា​អ្នក​​បញ្ចូល​សំឡេង​។

ភាពយន្ដ​នេះ​ដែរ​ក៏​បាន​ដាក់​បញ្ចាំង​នៅ​កម្មវិធី​មហោស្រព​ភាព​យន្ដ Cannes Film Festival ឆ្នាំ ២០១៧ និង​ក៏​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Sundance Film Festival ឆ្នាំ ២០១៧។

គូ​ស្នេហ៍​តារា​មួយ​គូ​នេះ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ​១មុន។ មុន​នឹង​ទាក់​ទង​គ្នា​ តារា​ម៉ូដែល​ Stella Maxwell ធ្លាប់​ទាក់​ទង​ជាមួយ​តារា​ចម្រៀង Miley Cyrus ខណៈ​តារា​សម្ដែង Kriten Stewart ទាក់​ទង​ជាមួយ​នឹង​តារា​ចម្រៀង St. Vincent៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី