អ្វីទៅជា Samsung Push Service?
- 2017-09-08 07:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជា Samsung Push Service?
ចន្លោះមិនឃើញ
Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយមានប្រភពពីកូរ៉េខាងត្បូង បានបង្កើតបច្ចេកវិទ្យាជាច្រើនដើម្បីយកដំណែងកំពូលក្នុងទីផ្សារពិភពលោក ខណៈបច្ចេកវិទ្យា Samsung Push Service គឺធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនចាប់អារម្មណ៍ តែមិនសូវច្បាស់ពីមុខងាររបស់វា។
Samsung Push Service បានបង្កើតឡើងដោយក្រុមហ៊ុន Samsung ដែលជាកម្មវិធីបញ្ជូនសារមកអ្នក "Push notifications" អំពីកម្មវិធី និងការផ្ដល់ឲ្យផ្សេងៗលើ Samsung Apps។ វាបង្ហាញសារជាថ្មី ឬ Badge ដរាបណាមានកំណែទម្រង់ថ្មី។ គោលបំណងសំខាន់របស់ Internet-based communication platform នេះគឺអាចឲ្យ Publisher នៃគេហទំព័រ, កម្មវិធី និង Central server អាចធ្វើការ Request message បាន។ ភាគច្រើន Samsung Push Service ផ្តល់នូវ Notification service តែសម្រាប់ Samsung services (Samsung Apps, Samsung Link, Samsung Wallet, Samsung Pay ។ល។) លើ Samsung device ប៉ុណ្ណោះ។
តើ Samsung Push Service អាចធ្វើអ្វីបានខ្លះ?
ពេល Utility (អាចជាកូនកម្មវិធី ឬឧបករណ៍) ទទួលបាននូវ Push notification message ពី Publisher នៃកម្មវិធី Samsung នោះ Samsung Push Service ចាប់ផ្តើមដំណើរការក្នុង Background និងទាញយក ឬកែប្រែ Service ជាក់លាក់ទៅនឹង Samsung ដែលអាចជា S Calendar, S Voice, S memo, message, ឬ Samsung service ឬ កម្មវិធី ដទៃទៀត។ វាទទួលខុសត្រូវក្នុងការដំណើរការ Notification, message និង E-mail។ អ្នកអាចពិនិត្យមើលមុខងារសង្ខេបខាងក្រោម៖
១. សារថ្មីត្រូវបានបង្ហាញក្នុងផ្ទាំង Pop-up window
២. បង្ហាញ Badge លើ icon កម្មវិធី សម្រាប់សារថ្មី
៣. បង្ហាញសារថ្មីលើ Notification bar
ទោះជាយ៉ាងណា អ្នកប្រើប្រាស់ជាច្រើនបានរិះគន់ពី Samsung Push Service ថាគ្រាន់តែជា Redundant application (កម្មវិធីដែលមិនប្រើប្រាស់យូរអង្វែង) មួយប៉ុណ្ណោះ។ ម្យ៉ាងទៀត វាក៏ប្រើប្រាស់ថាមពលថ្មច្រើនផងដែរ។ ដូច្នេះមនុស្សជាច្រើនអាចនឹងចង់បិទ (Disable) Samsung Push Service ដែលបង្ហាញនៅខាងក្រោម៖
១. ចូលទៅកាន់ Home Screen
២. ចុចលើ Applications
៣. ស្វែងរក Samsung Apps
៤. រង់ចាំសម្រាប់ Samsung Apps ដំណើរការ Home screen ដែលប្រហែលជាត្រូវការភ្ជាប់ Wi-Fi
៥. ពេលដែល Home screen ដំណើរការរួច ចុចលើ Menu icon (នៅខាងឆ្វេងក្បែរនឹងប៊ូតុង Home របស់អ្នក)
៦. ចុចលើ Settings
៧. ដោះ Tick ប្រអប់ Checkbox ត្រង់ Push Notification
៨. ចាកចេញពី Samsung Apps
ដូច្នេះអ្នកអាចសម្គាល់ឃើញលើ Samsung device របស់អ្នក Samsung Push Service មិនមានទៀតទេលើ Notification bar។ មានវិធីផ្សេងទៀតដើម្បីលុបនូវ Samsung Push Service notification តែម្ដង ដោយ Uninstall កម្មវិធីនេះ។
១. ចូលទៅកាន់ Settings
២. អូសចុះក្រោមរហូតដល់អ្នកឃើញ Application Manager ហើយចុចលើវា
៣. អូសចុះក្រោមម្តងទៀតរហូតអ្នកឃើញ Samsung Push Service ហើយចុចលើវា
៤. ត្រង់ Samsung Push Service App info អ្នកអាចចុចលើ Force stop ហើយនឹង ចុចលើ Uninstall updates៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖