មក​ដឹង​ពី​អត្ថន័យ​ សាក់​ជិត​ក្រលៀន​ថ្មី​របស់ Messi

  • 2017-09-11 12:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi កីឡាករ​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelonaកាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​សាក់​ថ្មី​របស់​ខ្លួន​យ៉ាង​ច្បាស់​ ដែល​សាក់​នេះ​មាន​រូប​ជា​បបូរ​មាត់​ប្រពន្ធ​របស់​ខ្លួន។

សាក់​រូប​បបូរ​មាត់​ពណ៌​ក្រហម​ នៅ​ជិត​ក្រលៀន​របស់ Messi នេះ តំណាង​ដល់​បបូរ​មាត់​របស់​ប្រពន្ធ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣០​ឆ្នាំ​នេះ គឺ​អ្នក​ស្រី Antonella Rocuzzo ដែល​អ្នក​ទាំង​ពីរ​ទើប​នឹង​តែ​រៀបការ​នឹង​គ្នា​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៣០​ខែ​មិថុនា​ឆ្នាំ​នេះ។ បើ​តាម​សារព័ត៌មាន​អង់គ្លេស The Mirror សាក់​នេះ​ចង់​បង្ហាញ​ថា ទោះ​ជា Messi ទៅ​ទី​ណា​ក៏​ដោយ ក៏​ខ្លួន​នៅ​តែ​យក​ស្នាម​ថើប​របស់​ប្រពន្ធ​ខ្លួន​តាម​ជានិច្ច។

តាម​ពិត​ទៅ ស្នាម​សាក់​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បន្តិច​ក្នុង​រូប​ថត​មួយ​សន្លឹក​របស់ Messi ជាមួយ​ប្រពន្ធ​ខ្លួន ​ កាល​ពី​ពេល​រដូវ​​ក្ដៅ​នា​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ថា សាក់​នេះ​អាច​នឹង​ត្រូវ​បាន​ចាក់​ក្នុង​អំឡុង​ពេល​នោះ​ដែរ។ ប៉ុន្តែ​សាក់​នេះ​ត្រូវ​បាន​ឃើញ​ច្បាស់​មែន​ទែន​នៅ​ក្នុង​រូប​ថត​មួយ​សន្លឹក​ទៀត​ដែល​ថត​ជាប់​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ដែល​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ឈ្នះ​ Espanyol ក្នុង​លទ្ធផល​ ៥ទល់​នឹង ០៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី