តិចនិកធ្វើឲ្យកុំព្យូទ័រ Mac ដើរលឿនជាងធម្មតា
- 2017-09-25 06:50:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកធ្វើឲ្យកុំព្យូទ័រ Mac ដើរលឿនជាងធម្មតា
ចន្លោះមិនឃើញ
អ្នកប្រហែលជាកំពុងប្រើប្រាស់កុំព្យូទ័រ Mac អស់មួយរយៈ ហើយអ្នកប្រហែលជាមានអារម្មណ៍ថាដំណើរការរបស់ម៉ាស៊ីនមិនសូវល្អដូចពីមុននោះទេ ដូច្នេះអ្នកអាចពិនិត្យ និងអនុវត្តនូវវិធីសាស្ត្រនៅខាងក្រោមសម្រាប់ធ្វើឲ្យម៉ាស៊ីន Mac របស់អ្នកដំណើរការល្អប្រសើរ៖
ធ្វើការ Upgrade នូវប្រព័ន្ធប្រតិបត្តិការ (OS)
អ្នកគួរប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Mac ដូចជា MacOS Sierra ជាដើម ព្រោះវាជួយឲ្យប្រព័ន្ធមានដំណើរការល្អ និងបន្ថែមសុវត្ថិភាពលើប្រព័ន្ធផងដែរ។ ជាធម្មតា OS ធ្វើការ Update ដោយស្វ័យប្រវត្តិ ប៉ុន្តែអ្នកអាចត្រួតពិនិត្យឲ្យប្រាកដម្តងទៀត ដោយចូល Apple Menu (ចុចលើ icon រូបផ្លែប៉ោមនៅខាងលើជ្រុងខាងឆ្វេងនៃ Display របស់អ្នក) > About This Mac > Overview > Software Update។
Restart (បិទបើកឡើងវិញ) កុំព្យូទ័រ
អ្នកគួរធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ដើម្បីសម្រួលដំណើរការរបស់ប្រព័ន្ធប្រតិបត្តិការ។គ្រប់គ្រងលើកម្មវិធីដែលដំណើរការពេល Startup ម៉ាស៊ីនពេលអ្នកបើកម៉ាស៊ីន ប្រហែលជាមានលក្ខណៈយឺតពេល Startup ដែលជារឿយៗបណ្ដាលមកពីកម្មវិធីជាច្រើនបានដំណើរការដោយស្វ័យប្រវត្តិពេលអ្នកបើកកុំព្យូទ័រ។
ដូច្នេះអ្នកអាចពិនិត្យ បិទ ឬលុបចោលនូវកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិពេលអ្នកបើកកុំព្យូទ័រដោយចូលទៅ Apple Menu > ជ្រើសរើស System Preference > Users & Groups។ វាអាស្រ័យលើថាតើអ្នកមាន User ប៉ុន្មានដែលប្រហែលអ្នកត្រូវការ ធ្វើដដែលៗតាមជំហានៗ។ អ្នកចុចលើ Login Items > អ្នកនឹងឃើញនូវបញ្ជីនៃ Items (កម្មវិធី) ដែលបើកដោយស្វ័យប្រវត្តិពេលអ្នក Login។ ដើម្បីលុបអ្នកអាចជ្រើសរើសនូវ Items ណាមួយ > ចុចលើសញ្ញាដក (-) នៅខាងក្រោមនៃ Window។
សម្អាតនូវ Space របស់ Hard drive
ការសម្អាតនូវ Space របស់ Hard drive មិនធ្វើឲ្យកុំព្យូទ័រដំណើរការលឿននោះទេ ប៉ុន្តែចាំបាច់ពេលម៉ាស៊ីនកុំព្យូទ័រដល់ព្រំដែនកំណត់នៃ Internal storage ដោយអ្នកគួរស្វែងរក និងលុបនូវ អ្វីដែលអ្នកគិតថាលេងប្រើប្រាស់។
ចាប់ផ្ដើមជាមួយនឹងកម្មវិធី
ប្រសិនបើអ្នកលុបចោលនូវកម្មវិធីដែលមិនចាំបាច់ វាអាចជាវិធីល្អសម្រាប់ចាប់ផ្ដើមសម្អាតនូវ Space របស់ Hard drive លើ Mac អ្នក។ ដើម្បីពិនិត្យមើលកម្មវិធីទាំងអស់ ចូលទៅកាន់ Finder > Applications។
មិនដូចនឹងម៉ាស៊ីន Windows ទេ Mac មិនមាននូវមុខងារ Uninstall ដែលលុបទាំង Files ទាក់ទងគ្នាជាមួយនឹង Core app files នោះទេ។ ពេលអ្នកលុបនូវកម្មវិធីតាមរយៈ Finder អ្នកគួរត្រួតពិនិត្យតាមរយៈ App folders ដើម្បីមើលប្រសិនបើមាននូវមុខងារ Uninstaller ហើយបើសិនមាន ប្រើប្រាស់វាចុះ។ ប្រសិនបើគ្មានទេ អ្នកគ្រាន់តែចុចអូសកម្មវិធីណាមួយដាក់ចូលធុងសំរាម រួចសម្អាតធុងសម្អាត នោះកម្មវិធីនោះនឹងលុបចោល។ ពេលអ្នកអូសដាក់ធុងសំរាម អាចមាននូវ Files មួយចំនួនរបស់កម្មវិធី ប្រហែលជាមិនទាន់លុបនោះទេ ប៉ុន្តែគ្មានអ្វីគួរឲ្យបារម្ភនោះទេ ដែលវាមានទំហំតូច និងលាក់ក្នុង System folder ដែលអ្នកមិនដែលចាប់អារម្មណ៍។ យ៉ាងណាមិញ ជាការល្អសម្រាប់លុបចោលនូវអ្វីដែលលែងប្រើ ដោយអ្នកអាចប្រើកម្មវិធីដូចជា App Cleaner ដែលវានឹងលុបនូវកម្មវិធីជាមួយនឹង Files ដែលពាក់ព័ន្ធផងដែរ។
លុបចោលនូវ File ធំៗ, ស្ទួនគ្នា, Downloads និង Installer
លើ macOS Sierra មាននូវ Utility ស្រាប់ដើម្បីជួយអ្នកកំណត់សម្គាល់នូវ Files ដែលមិនសូវត្រូវការលើកុំព្យូទ័រ។ អ្នកអាចចូលទៅកាន់ Apple Menu > About This Mac > Storage > Manage > Recommendations ដែល macOS នឹងផ្តល់ឲ្យអ្នកនូវជម្រើសសម្រាប់សម្អាត។
ទី១ Store in iCloud ប៉ុន្តែអ្នកគួរយល់ពីដំណើរការរបស់ iCloud ដែលគួរតែជៀសវាង ដោយសារវានឹងធ្វើឲ្យអ្នកសល់នូវ Space ក្នុង Local device ប៉ុន្តែអ្នកមានតែ ៥GB ក្នុងការប្រើប្រាស់ឥតគិតថ្លៃសម្រាប់ Free storage ក្នុង iCloud។ វាងាយស្រួលនឹងពេញណាស់ជាមួយនឹង រូបភាព តន្ត្រី និងfiles ច្រើនទៀត ជាពិសេសប្រសិនបើអ្នកមាននូវ Apple device ច្រើនជាងមួយ។
ទី២ Optimize Storage ដែលដោះស្រាយជាមួយនឹង iTune មាន Contents ជាវីដេអូ។ ប្រសិនបើអ្នកបានមើលនូវ រឿង ឬទូរទស្សន៍ ជម្រើសនេះនឹងសន្សំពេលអ្នកដោយមិនបាច់លុបនូវ Contents ដែលអ្នកបានមើលរួចខ្លួនឯងម្តងមួយៗនោះទេ។
ទី៣ Empty Trash Automatically ដែលនឹងលុបនូវ Items ពីធុងសំរាមក្រោយ ៣០ថ្ងៃ។
ទី៤ ចុងក្រោយគឺ Reduce Clutter ដែលមានជាមួយនូវប៊ូតុង Review Files។ ពេលអ្នក Review files អ្នកនឹងឃើញ Files browser ដែលមើលទៅដូចនឹង Finder ដែរ ប៉ុន្តែជួយយើងបានច្រើន។ វាស្វែងរក និងបង្ហាញនូវ Files ដែលពាក់ព័ន្ធពីគ្រប់ Folder មិនមែនម្ដងមួយ Folder នោះទេ។ វាមាននូវ Tabs ផ្សេងទៀតសម្រាប់ Large Files, Downloads, និង File Browser ដូច្នេះអ្នកអាចពិនិត្យមើលលើចំណាត់ក្រុមដែលពាក់ព័ន្ធតែម្ដង។ ការលុបចោលនូវ Files ធំៗដែលមិនចាំបាច់ជាវិធីដ៏ល្អដើម្បីបង្កើន Space និង Downloads folder មាននូវ Files មិនពាក់ព័ន្ធដូចជា Installer និង Items បណ្ដោះអាសន្ន។ អ្នកគួរទាញឯកសារណាមួយដែលអ្នកចង់រក្សាទុកចេញ បន្ទាប់មកសម្អាត Folder។ Duplicate files ជាបញ្ហាធម្មតាមួយ ប៉ុន្តែមិនសូវជាមានកម្មវិធីជំនួយដែលឥតគិតថ្លៃ ក្រៅពីអ្នកត្រូវស្វែងរក និងលុបម្ដងមួយៗនោះទេ។ អ្នកអាចសាកល្បងលើកម្មវិធី Duplicate Detective ដែលមានដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវទិញ។
iTune, iMovie និង Final cut មាននូវធុងសំរាមផ្ទាល់ខ្លួន
កម្មវិធីទាំងនេះមាននូវ in-app content និងធុងសំរាមផ្ទាល់ខ្លួន។ ប្រសិនបើអ្នកចង់ធ្វើការសម្អាត កុំភ្លេចមើលក្នុង Content libraries។ សម្រាប់ iTune មាននូវមុខងារស្វែងរកនូវ files ស្ទួនដោយបើកកម្មវិធី iTune > ចុចលើ Songs ក្នុង Library > នៅ Menu ខាងលើ ចូលទៅកាន់ File > Library > Show Duplicate items។
សម្អាតនូវធុងសំរាម
Files និង Folder ដែលអ្នកបានលុបមិនបានធ្វើឲ្យសល់នូវ Space ណាមួយនោះទេ រហូតដល់អ្នកសម្អាតធុងសំរាម ដោយក្រោយពេលអ្នកលុប Files ណាមួយ រួចបើកកម្មវិធី Trash រួចចុចលើ Empty ដើម្បីសម្អាតអ្វីដែលមានក្នុងធុងសំរាមចោលទាំងស្រុង។
External storage
អ្នកគួរធ្វើការទាញនូវ Files ទៅកាន់ Cloud ឬ External storage device ដើម្បីសម្រាលបន្ទុកបានខ្លះលើ Internal Storage។
ធ្វើការ Maintenance ជាមួយនឹង Disk Utility
ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ម៉ាស៊ីន Window វាមាននូវ Defragmentation tools ស្រាប់ ប៉ុន្តែលើ Mac គ្មាននោះទេ ដោយសារ Macs និង PCs ផ្ទុកនូវ Files ខុសគ្នា ហើយការ Defragmentation ជាទូទៅមិនមែនជាបញ្ហាក្នុង Apple ecosystem នោះទេ។
ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ Disk Utility (ចូលទៅកាន់ Applications > Utilities > Disk Utility) សម្រាប់ការ Maintenance ឲ្យបានល្អ។ អ្នកអាចដំណើរការនូវមុខងារ First Aid ដែលអាចជួសជុលនូវបញ្ហាលើ Disk មួយចំនួន។ ជាធម្មតាពេលមានអ្វីមួយខុសប្រក្រតីជាមួយនឹង Disk អ្នកនឹងដឹងរួមមាន Files ខូច, កុំព្យូទ័រមិនបើក, កម្មវិធីបិទខុសប្រក្រតី, External devices មិនដំណើរការ។ អ្នកអាចបើកកម្មវិធី Disk Utility ហើយជ្រើស Drive ដែលអ្នកចង់ត្រួតពិនិត្យ (មួយដែលមាននូវប្រព័ន្ធប្រតិបត្តិការហៅថា Macintosh HD) បន្ទាប់មកចុចលើប៊ូតុង First Aid នៅខាងលើ Window។ ធ្វើតាមនូវ Prompts ដែលបង្ហាញដើម្បីដំណើរការ Scan និងជួសជុលនូវបញ្ហាដែលបានរកឃើញ។
បន្ថែម RAM
មិនដូចការ Maintenance លើ Hard disk នោះទេ ការបន្ថែម RAM (memory) ទៅកាន់កុំព្យូទ័រនឹងធ្វើឲ្យប្រសើរឡើងនូវ Performance របស់កុំព្យូទ័រ ដោយសារតែ RAM ទទួលខុសត្រូវនៅរាល់មុខងារដែល Active (កំពុងមានសកម្មភាព) របស់ Device។ ការបើកនូវរូបភាព ១៥ សន្លឹក ពីកាមេរ៉ា DSLR និងចាក់ចម្រៀងក្នុង Background មានន័យថាអ្នកកំពុងឲ្យ RAM អ្នកធ្វើការខ្លាំង។ ជាទូទៅការបន្ថែម RAM មានលក្ខណៈល្អប្រសើរ ប៉ុន្តែរបៀបបន្ថែម RAM គឺវាអាស្រ័យលើ Model របស់ម៉ាស៊ីន។ អ្នកគួរធ្វើខ្លួនឯងក្នុងករណី អ្នកច្បាស់ពីវា ឬយកឲ្យជាងគេធ្វើឲ្យតែម្តង។
ត្រួតពិនិត្យលើ RAM អ្នកបច្ចុប្បន្ន
ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការបន្ថែម RAM ទៅកាន់កុំព្យូទ័រអ្នក អ្នកគួរមើលថាតើកុំព្យូទ័រអ្នកអាចដាក់បាន RAM ចំនួនប៉ុន្មាន GB ដោយចូលទៅ Apple Menu > About This Mac > Memory > ផ្ទាំង Window នេះនឹងប្រាប់ថាអ្នកមាន RAM ចំនួនប៉ុន្មាន និងថាតើម៉ាស៊ីនអ្នកអាចដាក់បាន RAM ប៉ុន្មាន។
ពិនិត្យមើលនូវ Activity Monitor
Activity Monitor ជាកម្មវិធី Utility មានស្រាប់ដែលបង្ហាញពីចំនួននៃ Resources របស់ Mac កំពុងប្រើប្រាស់នៅពេលដំណើរការ។ អ្នកអាចចូលប្រើប្រាស់វាដោយចូលទៅ Applications > Utilities > Activity Monitor។ ពេលវាបើករួច ចុចលើ Memory tab នៅខាងលើ ដើម្បីវាយតម្លៃនូវតម្រូវការ RAM របស់អ្នក។ កុំច្រលំជាមួយនឹងបញ្ជីនៃ File process ព្រោះអ្វីដែលគួរឲ្យបារម្ភសម្រាប់អ្នកស្ថិតនៅខាងក្រោមនៃ Window ដែលផ្តល់ឲ្យអ្នកនូវ Memory Pressure ជារូបរាង និងបញ្ជីនូវចំនួននៃ Memory កំពុងប្រើប្រាស់។ Memory Pressure ខ្ពស់មានន័យថាអ្នកគួរមាន RAM បន្ថែម៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖