​លោក ស៊ុំ វណ្ណា ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​​ស្វែងយល់​ពី​របៀប​​ហាត់​កាយ​សម្បទា​​នៅ​ថៃ

  • 2017-09-25 07:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​វេស្ទើន​ភ្នំពេញ​លោក ស៊ុំ វណ្ណា ​ទទួល​បាន​ឱកាស​ទៅ​ក្រេប​ជញ្ជក់​ការ​បង្ហាញ​ពី​របៀប​​បង្ហាត់​ផ្នែក​កាយ​សម្បទា​​នៅ​ប្រទេស​ថៃ ​ចន្លោះ​ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

លោក ស៊ុំ វណ្ណា (ឆ្វេង)

​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុំ វណ្ណា បាន​និយាយ​ថា កម្មវិធី​នេះ​មាន​គ្រូ​បង្ហាត់​បាល់ទាត់​ល្បី​ៗ នៅ​លើ​ពិភព​លោក​ចូល​រួម មក​បង្ហាត់​បង្ហាញ​ពី​របៀប​ហ្វឹកហាត់​ផ្នែក​កាយ​សម្បទា។ អ្វី​ដែល​ពិសេស​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​បង្ហាញ​ពី​ឧបករណ៍​​ថ្មី​ៗ ​ដែល​ជា​ផលិតផល​ចុង​ក្រោយ ​ក្នុង​ការ​ហ្វឹកហាត់​ផ្នែក​កាយ​សម្បទា​ផង​ដែរ។

​​កម្មវិធី​នេះ​​ជា​រឿយៗ​ ត្រូវ​បាន​​រៀប​ចំ​ឡើង​នៅ​ប្រទេស​ថៃ ហើយ​ឆ្នាំ​២០១៧ នេះ​ជា​លើក​​ទី​៩ ​ដែល​បាន​រៀប​ចំ​​ព្រឹត្តិការណ៍​នេះ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី