ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ថត​រូប​បាល់ទាត់​ ​គួរ​ច្បាស់​ពី​មុខងារ​នេះ

  • 2017-09-28 06:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​សកម្មភាព​ដែល​មាន​ចលនា​ ​ជា​ពិសេស​ការ​ប្រកួត​បាល់ទាត់​ ​ឬ​កីឡា​គ្រប់​ប្រភេទ​ ​គឺ​ចាំ​បាច់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ ​Continuous shooting mode​ ​ដែល​ជា​ជម្រើស​ដ៏​ល្អ​ ​ដែល​អាច​ឲ្យ​អ្នក​បន្ត​ថត​ដរាប​ណា​អ្នក​នៅ​ចុច​ជាប់​នឹង​​ប៊ូតុង​Shutter រហូត​ដល់ Buffer កាមេរ៉ា​ពេញ ដែល​មាន​ន័យ​ថា​អ្នក​អាច​ថត​រូបភាព​ជាច្រើន​ជា​បញ្ចប់​សកម្មភាព​តែ​ម្ដង​។

រូបតំណាង

ការ​ថត​រូបភាព​កីឡា​គ្រប់​ប្រភេទ​ឲ្យ​បាន​ល្អ​ ​ប្រិយមិត្ត​អាច​អនុវត្ត​តាម​គន្លឹះ​សាមញ្ញ​ ​ដោយ​ពិនិត្យ​មើល​នូវ​សកម្មភាព​នានា​ហើយ​​អនុវត្ត​ ​នឹង​បន្ត​អនុវត្ត​ទៀត​។ អ្នក​អាច​រក្សា​កាមេរ៉ា​នៅ​នឹង​ភ្នែក​អ្នក​ ​ហើយ​តាម​សកម្មភាព​ក្នុង​ ​**Viewfinder**​ ​បើ​មិន​ដូច្នោះ​ទេ អ្នក​ប្រហែល​ជា​អាច​បាត់បង់​ផ្នែក​សំខាន់​ណា​មួយ។

រូបតំណាង

ក្នុង​កីឡា​មួយ​ចំនួន​ ​សកម្មភាព​ល្អ​ៗ​អាច​កើតឡើង​ពេញ​ទីលាន​ ​ខណៈ​កីឡា​ខ្លះ​មាន​សកម្មភាព​តិចតួច។​ ​ឧទាហរណ៍៖​ ​ក្មេង​ស្រី​លេង​បាល់​ ​ហើយ​អ្នក​សម្រេច​ចិត្ត​ថា​នឹង​ថតរូប​ភាព​គ្រប់​សកម្មភាព​ដែល​នាង​លេង​។​ ​អ្នក​អាច​ស្វែងយល់​ជា​បន្តបន្ទាប់​ពី​ការ​អនុវត្ត​របស់​អ្នក​។​ ​គន្លឹះ​ផ្សេង​ទៀត គួរ​ប្រាកដ​ថា​មាន​បាល់​ស្ថិត​ក្នុង​ប្លង់​ថត ប្រសិនបើ​អ្នក​ថត​រូបភាព​ដែល​ប្រើប្រាស់​បាល់។ ម្យ៉ាង​វិញ​ទៀត មិន​ត្រឹម​តែ​អ្នក​អាច​ថត​រូបភាព​សកម្មភាព​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ថត​នូវ​ទឹក​មុខ​របស់​កីឡាករ​ពេល​ចាញ់ ឬ​ឈ្នះ ហើយ​អ្នក​ក៏​អាច​ថត​រូប​លក្ខណៈ Portrait បាន​ផង​ដែរ៕

រូបតំណាង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Nikonusa   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី