Snapchat ចេញ​មុខងារ​ថ្មី ប្ដូរ​ម៉ូដ​ផ្ទៃ​មេឃ​បាន​តាម​ចិត្ត

  • 2017-09-28 04:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ Snapchat បាន​បញ្ចេញ​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​មួយ អនុញ្ញាត​ឲ្យ​ឧបករណ៍ iOS និង Android អាច​ធ្វើ​ការ​ប្ដូរ​​ពណ៌​ផ្ទៃ​មេឃ​ទៅ​ជា​បែប​ថ្ងៃ​លិច, មេឃ​មាន​ផ្កាយ​ច្រើន និង​មេឃ​មាន​ឥន្ទធនូ​ជា​ដើម។

​ជា​ការ​វិវត្ត​បន្ត​បន្ទាប់​នៃ​បច្ចេកវិទ្យា AR សម្រាប់​បណ្ដាញ​សង្គម​ខ្លួន ខណៈ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ពួក​គេ​បាន​​អាប់ដែត​នូវ​ទម្រង់​បែប​រស់រវើក​នៃ​តួ​អង្គ 3D Bitmoji បន្ថែម​នឹង​ភាព​ល្បីល្បាញ​នៃ​រូប Hot Dog រាំ។

សម្រាប់​ការ​បន្ថែម Filter ប្ដូរ​ម៉ូដ​ផ្ទៃ​មេឃ អ្នក​អាច​ចូល​ទៅ​កាន់​កាមេរ៉ា​ក្នុង​កម្មវិធី​ Snapchat ផ្ទាល់ ហើយ​ចុច​នៅ​ផ្នែក​ខាង​ស្ដាំ​ក្បែរ​គ្រាប់ Shutter (រង្វង់​ពណ៌​ស) ភ្លាម​នោះ​វា​នឹង​លោត​ Filter ថ្មី​មក​ជា​ច្រើន។

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា