Snapchat​ ​បើក​ឲ្យ​ថត​ ​Bitmoji​ ​រស់រវើក​ ​ដែល​ច្នៃ​ដោយ​ខ្លួន​ឯង​បាន​ហើយ

  • 2017-09-16 03:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ World Lens របស់ Snapchat បាន​វិវត្ត​ដល់​ជំនាន់​ថ្មី ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ថត​តួអង្គ Bitmoji របស់​ខ្លួន ក្នុង​ពិភព​ខាង​ក្រៅ។ អ្នក​អាច​ដាក់​តួ​អង្គ​នោះ​នៅ​ទី​ណា កន្លែង​ណា​ក៏​បាន ហើយ​អាច​ប្រើ​ម្រាម​ចាប់​ទាញ​ចុះ​ឡើង និង​ដំណើរការ​ឲ្យ​វា​មាន​កាយវិការ​រាំ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ ១០ វិនាទី។

3D Bitmoji ជា​ប្រភេទ​តួ​អង្គ​មួយ ដែល​អ្នក​អាច​មាន​សិទ្ធ​ច្នៃ​ប្រឌិត​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង ដូច​ជា​ការ​បន្ថែម​ពណ៌​សក់ ម៉ូត​សំលៀក​បំពាក់ ដោយ​ឆ្លង​កាត់​ App របស់ SnapChat ហើយ​ភ្ជាប់​ទៅ​កាន់​គណនី​របស់​អ្នក។ អាច​ប្រើ​បាន​ក្នុង​ពេល​ឥឡូវ​នេះ ទាំង​ពពួក​ស្មាតហ្វូន Android និង iOS ដែល​ក្រុមហ៊ុន​បាន​អាប់ដេត​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ iclarified   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម