បង្ហាញមុខឧត្ដមភរិយាដ៏ស្មោះស្ម័គ្ររបស់លោកតា វណ្ណ ម៉ូលីវណ្ណ និងកូនៗទាំង៥

  • 2017-10-02 01:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយវ័យ ៨១ឆ្នាំជនជាតិស្វីសមួយរូប បង្ហាញវត្តមានក្នុងពិធីបុណ្យសពរបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្នុងទឹកមុខស្រទាប់ស្រពោន លាយឡំដោយទឹកភ្នែកស្រក់ចុះទាំងមិនដឹងខ្លួន ក្នុងពេលសពរបស់កំពូលស្ថាបត្យករខ្មែរ កំពុងត្រូវបូជានោះ គឺជាឧត្ដមភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណ ឈ្មោះ អំប្យែ ហ្សេទ្រូដ។

លោកជំទាវ អំប្យែ ហ្សេទ្រូដ ភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណ

លោកយាយ និងលោកតា វណ្ណ ម៉ូលីវណ្ណ មានបុត្រា-បុត្រី ចំនួន ៦រូប ប្រុស៣ ស្រី៣ គឺ៖

រាប់ពីខាងឆ្វេងដៃ គឺឈ្មោះរបស់កូនៗលោកតា វណ្ណ ម៉ូលីវណ្ណ ចាប់ពីលេខរៀងទី២ ដល់ទី៦

១. លោក វណ្ណ ហារី ឌីឌីយេ (បានទទួលមរណភាពហើយ)

២. លោក វណ្ណ ហ្សីលហង់

៣. លោកស្រី វណ្ណ ប៊ែណង់ការ៉ូល ដេវី

៤. លោកស្រី វណ្ណ ដានីញែល ដេអ៊ី តារា

៥. លោក វណ្ណ ហ្សេរ៉ា ធីអេរី ម៉ូលី

៦. លោកស្រី វណ្ណ រ៉ូដែលហ្វីន អេលីហ្សាប៊ែត វាសនា

បើតាម លោកតា ស៊ើង គង់ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា ធ្លាប់រួមការងារជាមួយ លោកតា វណ្ណ ម៉ូលីវណ្ណ តាំងពីឆ្នាំ ១៩៦៤ មកបានប្រាប់ថា ភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណ គឺជាឧត្ដមភរិយាដ៏ស្មោះស្ម័គ្រ គោរពស្រឡាញ់ស្វាមីបំផុត។ លោកតា ស៊ើង គង់ និយាយថា លោកតាមិនដែលឃើញស្រ្តីបរទេសណា ដែលស្មោះត្រង់ គោរពស្រឡាញ់ តាមបម្រើស្វាមី គ្រប់ទីកន្លែងដូចជា ភរិយារបស់លោកតា វណ្ណ ម៉ូលីវណ្ណនោះទេ។

លោកតា ស៊ើង គង់ បានរំលឹកពីប្រវត្តិរបស់ភរិយា និងលោកតា វណ្ណ ម៉ូលីវណ្ណថា អ្នកទាំងពីរបានជួបគ្នាដំបូងអំឡុងទសវត្សជាង ៥០ក្នុងសម័យសង្គមរាស្រ្តនិយម ក្នុងពេលដែល លោកយាយ អំប្យែ ហ្សេទ្រូដ ចុះមកបំពេញការងារឱ្យអង្គការសហប្រជាជាតិ ក្នុងប្រទេសកម្ពុជា។ ក្រោយមក លោកតា វណ្ណ ម៉ូលីវណ្ណ និងភរិយា ក៏បានចាប់ចិត្តប្រតិព័ទ្ធលើគ្នា ហើយក៏បានរៀបការរួមរស់ជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែមុនលោកតា វណ្ណ ម៉ូលីវណ្ណ រៀបការជាមួយភរិយាបច្ចុប្បន្នលោកតា ធ្លាប់មានភរិយាម្ដងរួចមកហើយ។ ឧត្ដមភរិយាទី២ របស់លោកតា បានបំពេញតួនាទីជាភរិយាតាមបែបនារីខ្មែរ មើលថែ លោកតា វណ្ណ ម៉ូលីវណ្ណ រហូតដល់ដង្ហើម ចុងក្រោយ៕

លោក ស៊ើង គង់ រំលឹកពីអនុស្សាវរីយ៍របស់ភរិយា លោកតា វណ្ណ ម៉ូលីវណ្ណ

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ