រៀន​ត្រឹម​ឆ្នាំ​ទី ៣ អាច​បង្កើត​ម៉ាស៊ីន​ស្កេន​កាត​ទូទាត់​ប្រាក់​នៅ​លើ​រថយន្តក្រុង​បាន

  • 2017-10-02 03:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​​ពីរ​នាក់​ដែល​កុំ​ពុង​សិក្សា​ឆ្នាំ​ទី ៣ ផ្នែក​អគ្គិសនី​និង​អេឡិចត្រូនិក​និស្សិត​ ទេព ចាន់ថន បាន​ប្រាប់​ Sabay ថា​ខ្លួន​និង​មិត្ត​ភក្តិ​រួម​ក្រុម​របស់​លោកមានគ្នា ២ នាក់ មាន​គំនិត​ចង់​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​អ្នក​ដំណើរ​ចង់​ជិះ​រថយន្ត​ក្រុង​មិន​ចាំ​បាច់​ចំ​ណាយ​ពេល​ទៅ​ទិញ​សំ​បុត្រ​ឬ​ហូត​លុយ​ឲ្យ​នៅ​ពេល​ជិះ​នេះ​ទេ​វា​ធ្វើ​ឲ្យ​យើង​ខាត​បង់​ពេល​វេលា។​ លោក​បាន​ប​ង្កើត​ម៉ាស៊ីន​ស្គេន​កាត​ដែល​អាច​ទូទាត់ប្រាក់នៅ​លើ​រថយន្តក្រុង​បាន​ដោយ​ប្រើ​រយះ​ពេល​ជាង​ ១ ខែប៉ុណ្ណោះ។

លោក​បន្ត​ថា​វិធី​បែប​នេះ​នៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​រួច​មក​ហើយ​ប៉ុន្តែ​លោក​ចង់​បង្កើត​ដោយ​ខ្លួន​ឯង​និង​ចង់​ឲ្យ​មាន​ការ​ប្រើប្រាស់​នៅ​លើ​រថយន្តក្រុង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

នេះ​ជា​ភាព​ងាយ​ស្រួល​បើ​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​យើង​គ្រាន់​តែ​យក​កាត​ដែល​យើង​បាន​បញ្ចូល​ទឹក​ប្រាក់​រួច​ជាស្រេច​នោះ​ទៅ​ធ្វើ​ការ​ឆូត​លើ​ម៉ាស៊ីន​ដែល​ដាក់​លើ​រថយន្ត​ក្រុង​នេះ​វា​និង​ទូទាត់​ប្រាក់​ជាការស្រេច​មាន​ភាព​ងាយ​ស្រួល​និង​មាន​សុវត្ថិភាព​។

ចុចអាន​បន្ត៖

-ឌុយបៃ​ ​សាក​ល្បង​សម្រេច​ ​តាក់ស៊ី​ហោះ​ស្វ័យប្រវត្តិ

-រក​ឃើញ​មូលហេតុ​ នាំ​ឲ្យ​ ​iPhone X​ ​ចេញ​លក់​យឺត​ពេល

-ប្រើ iPhone ចង់​ថត​វីដេអូ​បាន​ស្អាត កុំ​រំលង​តិចនិក​ទាំង​នេះ

អត្ថបទ៖ ម៉េងងី