មក​មើល​ភូមិគ្រឹះ​ លោកតា វណ្ណ ម៉ូលីវណ្ណ និង​មូលហេតុ​សំខាន់សង់​នៅ​សៀមរាប

  • 2017-10-03 09:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិគ្រឹះ​របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ វណ្ណ ម៉ូលីវណ្ណ ត្រូវ​បាន​គូរ​ប្លង់​ដោយ​លោក​ផ្ទាល់​ និងបាន​សាងសង់​អំឡុង​ទសវត្ស​ជាង ៩០។ រចនាប័ទ្ម​នៃ​ភូមិគ្រឹះ​របស់​លោក​មាន​សណ្ឋាន​ស្រដៀង​គ្នា​នឹង សាល​មហោស្រព​ចតុមុខ និង​វិមាន​រដ្ឋ​ចម្ការ​មន ដែល​ជា​ស្នាដៃ​របស់​លោក​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន។

ចំពោះ​មូលហេតុ​ ដែល​ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ មក​សង់​ផ្ទះក្នុង​ខេត្ត​សៀមរាប ដោយសារ​លោក​ស្រឡាញ់​ទឹកដី​អង្គរ​ជា​ខ្លាំង ជា​ពិសេស​គឺ​តំបន់​ប្រាសាទ​អង្គរវត្ត ដែល​ជាកេរ្តិ៍​ដំណែល​ដ៏​ថ្លៃ​ថ្លា​មិន​អាច​កាត់​ថ្លៃ​បាន​របស់​ជនរួម​ជាតិ​កម្ពុជា។ ដូច្នេះ​ទើប​ក្នុង​ឆ្នាំ ១៩៩១ លោក​បាន​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ និង​បាន​ទទួល​ព្រះរាជ​ក្រឹត្យ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ១៩៩៣។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក ស៊ើង គង់​ ជា​មិត្ត​ជិត​ស្និទ្ធ​ជា​មួយ​ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ។

លោក ស៊ើង គង់ មិតជិតស្និទ្ធ លោកតា វណ្ណ ម៉ូលីវណ្ណ

​លោក ស៊ើង គង់​ បន្ថែម​ទៀត​ថា ដោយសារ​ចង់​ការពារ ចង់​ឃើញ​ ប្រាសាទ​បុរាណ​ខ្មែរ នៅ​គង់វង្ស​យូរ​អង្វែង​ត​កូន​ត​ចៅ ទើប ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ មក​ទិញ​ដី​សង់​ផ្ទះ​ក្នុង​ខេត្ត​សៀមរាប ដោយ​ក្ដី​រំពឹង​ថា ថ្ងៃ​ដែល​លោក​លា​ចាក​ពី​លោក​នេះ​ទៅ គឺ​បាន​បន្សល់​ធាតុ​នៅ​លើ​ទឹក​ដី​ ដែល​លោក​សែន​ស្នេហា​ជា​ទី​បំផុត៕ ​

សូម​មើល​ភូមិ​គ្រឹះ​លោកតា វណ្ណ ម៉ូលីវណ្ណ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ