សូលទីឡូ​​អង្គរ នឹង​ទៅ​​​រក​មើល​​​កីឡាករ​ជប៉ុន​គ្រប់​លីគ​មក​ពង្រឹង​ក្រុម​

  • 2017-10-17 02:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា​ ម៉េង​លី ​អ្នក​ចាត់ការ​​ទូទៅ​ក្លឹប​ សូលទីឡូ​អង្គរ បាន​អះអាង​ថា​​ នឹង​​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​​សម្លឹង​​រក​កីឡាករ​ល្អ​ៗ​​នៅ​ទី​នោះ​ មក​ចូល​រួម​ជា​មួយ​ពួក​គេ​ដើម្បី​ត្រៀម​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨។

លោក ជា​ ម៉េង​លី

​អ្នក​ចាត់​ការ​រូប​នេះ​បាន​និយាយ​ថា ក្លឹប​របស់​លោក​ដាក់​គោល​ដៅ​ដំបូង​​គឺ​​នាំ​ចូល​កីឡា​ជប៉ុន ដោយ​ទៅ​​មើល​កីឡាករ​ដែល​នៅ​គ្រប់​លីគ​តែ​ម្ដង​​​រួម​ទាំង​លីគ​​កំពូល​។ ​សម្រាប់​ការ​បាន​ឡើង​​មក​លេង​លីគ​កំពូល​រដូវ​កាល​ក្រោយ​នេះ​​​ សូល​ទីឡូ មិន​ទាន់​កំណត់​​ប្រជែង​យក​ជើង​ឯក​ឡើយ ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​ខ្លួន​ឲ្យ​បាន​​ជាប់​​នៅ​លីគ​កំពូល​ជា​មុន​សិន។

​លោក​បន្ថែម​ថា ​​ការ​នាំ​​ចូល​កីឡាករ​​​បរទេស​ ឬ​កីឡាករ​​កម្ពុជា​មក​ពង្រឹង​ក្លឹប​ ​កំពុង​សម្លឹង​គ្រប់​តំបន់​​ទាំង ​ការពារ បម្រើ និង​ប្រយុទ្ធ​។ ចំណែក​​រចនា​សម្ព័ន្ធ​ក្លឹប​វិញ នឹង​រៀប​ចំ​ឲ្យ​បាន​​ល្អឥតខ្ចោះ​តែ​ម្ដង។

​សូម​បញ្ជាក់​ថា សូល​ទីឡូ​អង្គរ បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​តារាង​លីគ​ទី២ របស់​កម្ពុជា ខណៈ​ដែល​យុវជន​ទ័ព​លេខ ៣ និង​យុវជន​បាទី​លេខ ២​ ប៉ុន្តែ​យុវជន​ពីរ​​ក្រុម​នេះ​មិន​បាន​ឡើង​មក​លេង​លីគ​កំពូល​ទេ ព្រោះ​​នៅ​លីគ​កំពូល​មាន​ក្លឹប​ទ័ព​មួយ​ហើយ ខណៈ​យុវជន​បាទី​ជា​ថ្នាល​​ជម្រើស​ជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​