មកស្គាល់ ក្រុម​អ្នក​លេងតូចតាច ទាំង១០ប្រទេស នៅជុំវិញពិភពលោក

  • 2017-10-20 08:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់ សុទ្ធតែ​មាន​ក្រុម​អ្នកលេង មិន​ថា​តូច ឬ​ធំ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​សុទ្ធ​តែ​មាន​វប្បធម៌ និង​ស្ទីល​ជាក់លាក់​ផ្ទាល់​ខ្លួន​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​ក្រុម​អ្នក​លេង​តូចតាច ទាំង​១០​ប្រទេស នៅ​ជុំវិញ​ពិភពលោក៖

#១ ក្រុម​អ្នក​លេង Racaille (បារាំង)

Racaille គឺ​ជា​ជនជាតិ​បារាំង​ពិត​ប្រាកដ ដែល​មាន​ស្ទីល​ដ៏​ល្អឥតខ្ចោះ។ ពួកគេ​ចូលចិត្ត​ផលិតផល​ម៉ាក Lacoste ណាស់។ ពួកគេ​ចូលចិត្ត​ដើរលេង នៅ​ស្ថានីយ​រថភ្លើង​ឯ​ជាយក្រុង , ស្ដាប់​បទចម្រៀង​ក្នុង​ទូរសព្ទ , ទាក់​ស្រី , ធ្វើ​បាប​មនុស្ស​ទន់ខ្សោយ និង លួច​កាបូប​គេ។

#២ ក្រុម​អ្នក​លេង White Trash (សហរដ្ឋអាមេរិក)

មនុស្ស​ដែល​មាន​ឋានៈ​តូច​ទាប ត្រូវ​បាន​គេ​ហៅ​ថា White Trash។ ពួកគេ​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ឡើយ ហើយ​រស់នៅ​តាម​សួន​សាធារណៈ។ ពួកគេ​ចូលចិត្ត​ផឹក​ស្រាបៀ ជាមួយ​អ្នក​ដទៃ​ទៀត , បង្កជម្លោះ និង ឆាឆៅ​គេ។

#៣ ក្រុម​អ្នក​លេង Chavs (អង់គ្លេស)

Chavs រស់​នៅ​ក្នុង​ស្រុក​ក្រីក្រ ឯ​ជាយក្រុង។ ពួកគេ​ចូលចិត្ត​តែង​ខ្លួន​ដូច​ជា ស្លៀក​ពាក់​ខោអាវ​កីឡា , ក្បាល​ត្រងោល , មាន​បារី​ជាប់​មាត់ និង​មាន​កញ្ចក់​ប្លាស្ទិក​ក្នុង​ដៃ។ សកម្មភាព​របស់​ពួកគេ គឺ​មាន​លក្ខណៈ​ធម្មតា ដូចជា បញ្ឆោត​មនុស្ស​ដើម្បី​បោក​យក​លុយ​ពួកគេ , បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ដង​ផ្លូវ , ផឹកស៊ី​នៅ​ទី​សាធារណៈ និង និយាយ​ខ្លាំងៗ​ជាដើម។

#៤ ក្រុម​អ្នក​លេង Yankii (ជប៉ុន)

Yankii គឺ​ជា​ក្មេង​ជនជាតិ​ជប៉ុន ដែល​មាន​ការងារ​ធ្វើ។ ពួកគេ​មិន​ដូច​ជា​ក្រុម​អ្នក​លេង Yakuza ឡើយ ប៉ុន្តែ​ពួកគេ​ល្បី​ដោយសារតែ ការ​បង្ក​សំឡេង​ខ្លាំងៗ , និយាយ​គ្រោតគ្រាត និង​មិន​ព្រម​ចូល​រួម​ក្នុង​លក្ខណៈ​ប្រពៃណី​វប្បធម៌​ជប៉ុន។ ពួកគេ​ចូលចិត្ត​អង្គុយ និង ស្ដាប់​បទ​ចម្រៀង​រ៉េប​ជប៉ុន ខណៈ​ផឹក​ស្រា​ជប៉ុន​សាកេ (Sake)។ ពួកគេ​ចូលចិត្ត​ម៉ូតូ ហើយ​តែង​លាប​ពណ៌​សក់​ពណ៌​ទង់ដែង ឬ​ទឹកក្រូច។

#៥ ក្រុម​អ្នក​លេង Tapori (ឥណ្ឌា)

Tapori គឺ​ជា​អ្នក​លេង​នៅ​តាម​ដង​ផ្លូវ មក​ពី​ទីក្រុង Mumbai។ សកម្មភាព​ចំបង​របស់​ពួកគេ គឺ បោកប្រាស់​ភ្ញៀវ​ទេសចរ។ ពួកគេ​ចូលចិត្ត​ប្រើ​ចាហួយ​លាប​សក់​ច្រើនៗ , ពាក់​ខ្សែ​ក​មាស​ធំៗ , ធ្មេញ​មាស , ញ៉ែស្រី និង ដេក​ស្រមៃ​ចង់​ក្លាយ​ជា​តារា Bollywood។

#៦ ក្រុម​អ្នក​លេង Cani (អេស្ប៉ាញ)

ពួកគេ​ចូលចិត្ត​ស្ដាប់​ចម្រៀង​ឮៗ នៅ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ដូចជា រថភ្លើង ឬ​រថយន្ត​ក្រុង​ជាដើម។ ពួកគេ​ពាក់​អាវ​យឺត , អាវ​ក្រៅ (ចំហ​រូត) និង វ៉ែនតា​ខ្មៅ។ ប្រើ​សិន​បើ​អ្នកលេង Cani មាន​សាច់​ដុំ​វិញ នោះ​ពួកគេ​នឹង​ដោះ​អាវ​យឺត​ចេញ។ ពួកគេ​ត្រូវ​បាន​គេ​គប់​ដុំ​ថ្ម​ស្ទើរ​តែ​រាល់ថ្ងៃ និង​ចូលចិត្ត​បង្ក​ជម្លោះ។

#៧ ក្រុម​អ្នក​លេង Ned (ស្កុតឡែន)

Ned រស់​នៅ​ក្នុង​តំបន់​ក្រីក្រ នៃ​តំបន់​ជាយក្រុង​ប្រទេស​ស្កុតឡែន។ ពួកគេ​ជា​មនុស្ស​ចូលចិត្ត​ឈ្លាន​ពាន​អ្នក​ដទៃ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ខ្លាំង ប៉ុន្តែ​មិន​ចេះ​ស្រវឹង​ឡើយ។ ឯកសណ្ឋាន​របស់​ពួកគេ គឺ ឈុត​កីឡា , កាំបិត និង ការ​បញ្ចេញ​ទឹកមុខ។ សកម្មភាព​របស់​ពួកគេ រួមមាន ការ​ប្រមាថ​មើល​ងាយ និង​បង្ក​អំពើ​ហិង្សា។

#៨ ក្រុម​អ្នក​លេង Ars (អ៊ីស្រាអែល)

ពួកគេ​ជា​រឿយៗ​ចូលចិត្ត​ពាក់​មួក​កីឡា , បង្ក​ជម្លោះ​នៅ​ទី​សាធារណៈ , ទាក់​ស្រី , បើក​ឡាន​កែ​ថោកៗ , ស្តាប់​ចម្រៀង​រ៉េប​អ៊ីស្រាអែល , ផឹក​ស្រា និង ពាក់​មាស​ច្រើន។

#៩ ក្រុម​អ្នក​លេង Zef (អាហ្វ្រិកខាងត្បូង)

កាលពីមុន អ្នកលេង Zef មាន​ទ្រព្យសម្បត្តិ ប៉ុន្តែ​គ្មាន​ចំណេះ​ដឹង​ឡើយ។ ទោះ​ជា​យ៉ាង​ណា ពួកគេ​នៅ​តែ​ព្យាយាម​សម្ញែង​ស្ទីល និង​ទ្រព្យសម្បត្តិ។ ពួកគេ​ចូលចិត្ត​បើក​ឡាន ដែល​បំពាក់​រោម​សត្វ ជាដើម។

#១០ ក្រុម​អ្នក​លេង Gopnik (រុស្ស៊ី)

Gopnik គឺ​ជា​ក្រុម​ឧក្រិដ្ឋជន​តូច​មួយ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី