តោះ!​ ស្ដាប់​ ឈោក​ ឆៃ​ និយាយ​អ្វី​ខ្លះ​ក្រោយ​ឈ្នះ​ ផល​ សោភ័ណ្ឌ​

  • 2017-10-24 03:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ះ​គ្នា​លើក​ទី៣​រវាង​កីឡាករ​កម្ពុជា​ ផល​ សោភ័ណ្ឌ​ និង ឈោក​ ឆៃ​ Chhorchai​ ពិត​ជា​ជក់ចិត្ត​ ហើយ​កក្រើក​សង្វៀន​តែ​ម្ដង។​ អ្នក​ប្រដាល់​របស់​ប្រទេស​ថៃ​រូប​នេះ​ សរសើរ​ ផល​ សោភ័ណ្ឌ​ ថា​ ពិតជា​កីឡាករ​ម្នាក់​ដ៏​មាន​គ្រោះ​ថ្នាក់មែន។​

កីឡាករ ឈោក​ ឆៃ (Chhorchai)

កីឡាករ​ ឈោក​ ឆៃ​ (Chhorchai)​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​កីឡាករ​គួរ​ឲ្យ​ខ្លាច​បំផុត​ ហើយ​ពិត​ជា​ជើង​ខ្លាំង​ម្នាក់​របស់​ប្រទេស​កម្ពុជា​ គេ​មាន​មាន​អាវុធ​ល្អ​គ្រប់​ស្នៀត​គ្រប់​ក្បាច់​ទាំង​អស់។​ ជើង​ខ្លាំង​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ខ្លួន​មាន​ជំនឿ​ចិត្ត​ខ្ពស់ រួម​ផ្សំ​នឹង​ការ​ចេះ​ច្បាស់​ក្បាច់​ចាប់​វ៉ៃ​ជង្គង់​ផង​នោះ​ទើប​ ធ្វើ​ឲ្យ​​គេ​អាច​យក​ជ័យជម្នះ​បាន។​

ម្ចាស់​ខ្សែក្រវាត់​ CNC​ មក​ពី​ថៃ​ខាង​លើ​បន្ត​ថា​ តាម​ការ​គិត​មុន​ពេល​ប៉ះ​គ្នា​លើក​ទី៣​នេះ​ ប្រហែល​ជា​ពិបាក​ តែ​នៅ​ពេល​ប្រកួត​ជាក់​ស្ដែង​មិន​ពិបាក​ទេ​ ព្រោះ​ក្រោយ​បញ្ចប់​ការ​ប្រកួូត​​ទឹក​ទី​ ១និងទី ២​ ផល​ សោភ័ណ្ឌ​ ហាក់​អស់​កម្លាំង​ទៅ​ហើយ​ ព្រម​ទាំង​មើល​ទៅ​ដូច​ជា​ខ្លាច​ថែម​ទៀត​ផង។​

កីឡាករ ផល​ សោភ័ណ្ឌ

គូ​រំលឹក​ថា​ ការ​ប៉ះ​គ្នា​លើក​ទី៣​ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ​នេះ​គឺ​ជើង​ខ្លាំង​ថៃ​ ឈោក​ ឆៃ​ (Chhorchai)​ យក​ឈ្នះ​កីឡាករ​ ផល​ សោភ័ណ្ឌ​ ដោយ​ពិន្ទុ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​តុលា​ ឆ្នាំ​ ២០១៧​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​