Audi A8​ ​ឆ្នាំ​ ​២០១៨​ ​មិន​ត្រឹម​​ម៉ាស៊ីន​ខ្លាំង​ ​​អាច​បញ្ជា​តាម​ស្មាតហ្វូនបាន​ទៀត

  • 2017-11-14 04:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi A8​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ជា​ប្រភេទ​រថយន្ត​ ​Luxury Sedan​ ​ទ្វារ​ ​៤​ ​សម្រាប់​អ្នក​ដំណើរ​ ​៥​ ​នាក់​ ​តែបើ​ត្រឹម​ក្រោម​ ​៤​ ​នាក់​កាន់តែ​ល្អ​​ ដើម្បី​ផ្ដល់​ផាសុកភាព​​កម្រិត​ខ្ពស់​ដល់​អ្នក​អង្គុយ​ផ្នែក​ខាង​ក្រោយ។

ទោះ​ជា​ប្រភេទ​ ​Sedan​ ​តែ​ ​Audi A8​ ​ឆ្នាំ​ ​២០១៨​ ​ម៉ាស៊ីន​ខ្លាំង​ ​បច្ចេកវិទ្យា​ទំនើប​ ​និង​សុវត្ថិភាព​ខ្ពស់។ មាន​ម៉ាស៊ីន​ស៊ីឡាំង​ ​៦​ ​ចំណុះ​ ​៣​ ​លីត្រ​ ​កម្លាំង​ ​៣៣៣​ ​សេះ​ ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​កាត់​តង់​ជា​មួយ​លេខ​ដៃ​ប្រភេទ​ ​Tiptronic​ ​៨​ ​វគ្គ​ ​រួម​ជា​មួយ​នឹង​ប្រព័ន្ធ​អូស​កង់​ទាំង​ ​៤​ ​ឬ​គេ​ហៅ​ថា​ប៉ុង​ ​២។

ម៉ែត្រ​ចង្កូត​ដំណើរការ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ ​ជើង​ក្រោម​មាំ​ ​មាន​មុខងារ​ការពារ​មិន​ឲ្យ​រថយន្ត​ក្រឡាប់​ ​រួម​ជា​មួយ​បច្ចេកវិទ្យា​ចាប់​ហ្វ្រាំង​មិន​ឲ្យ​រថយន្ត​គ្រលែង​ ​(ABS)​ ​ប្រព័ន្ធ​កំណត់​កម្ពស់​រថយន្ត​ ​ប្រព័ន្ធ​រក្សា​រថយន្ត​ឲ្យ​ស្ថិត​ក្នុង​គន្លង​ផ្លូវ​ ​និង​មាន​បូម​អេឡិចត្រូនិក​ ​ដែល​ជួយ​ឲ្យ​រថយន្ត​មិន​ងាយ​រលាក់​ ​ដើម្បី​ផ្ដល់​ផាសុកភាព​ ​និង​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​បើកបរ​ ​និង​រួម​ដំណើរ។

​ជា​រថយន្ត​មាន​ ​Sensor​ ​ច្រើន​ ​ហើយ​ពិសេស​ខុស​ពី​រថយន្ត​នានា​ ​Audi A8​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​នេះ​ ​ពេល​បត់​ ​គឺ​បត់​កង់​ទាំង​ ​៤​ ​គ្រាប់​ ​ខណៈ​រថយន្ត​ទូទៅ​បត់​តែ​កង់​ពី​ខាង​មុខ​ពេល​កាច់​ចង្កូត​ប៉ុណ្ណោះ។

  • អាច​បញ្ជា​ដោយ​ប្រើ​ស្មាតហ្វូន​ ​ដូច​ជាបញ្ឆេះ​​ម៉ាស៊ីន​ ​ឬ​រយ៉ែ
  • ប្រព័ន្ធ​ចូល​ចត​ស្វ័យប្រវត្តិ
  • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ស្វ័យប្រវត្តិ

កាន់​តែ​ពិសេស​ ​Audi A8​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​នឹង​ហើប​ផ្អៀង​ចំហៀង​រថយន្ត​ ​ប្រសិន​មាន​ឧបសគ្គ​សំដៅ​បុក​រថយន្ត​ពី​ផ្នែក​សង​ខាង។

តម្លៃ​ចាប់​ផ្ដើម​ក្នុង​ទីផ្សារ​បរទេស​ ​សម្រាប់​រថយន្ត​ ​Audi A8​ ​ឆ្នាំ​ ​២០១៨​ ​នេះ​មាន​ប្រមាណ​ចាប់​ពី​ជាង​ ​៨​ ​ម៉ឺន​ដុល្លារ​ឡើង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី