រឿងភាគ​ថៃល្បីៗ​កំពុង​តម្រង់ជួរ​បង្ហាញ​ខ្លួន​ជាពិសេស​ដល់​អ្នក​​ទស្សនា​ ក្នុង​ឆ្នាំ ២០១៨

  • 2017-11-28 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ថៃ​កំពុង​មាន​ការ​ពេញ​និយម​ទស្សនា​ខ្លាំង​ពីសំណាក់​អ្នក​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ជាពិសេស​ ក្នុង​ឆ្នាំ​ ២០១៧។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៨​ ក៏នៅ​មាន​រឿង​ភាគ​ថៃ​ជា​ច្រើន​ កំពុង​តម្រង់​ជួរ​ បង្ហាញ​ខ្លួន​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​ជា​ច្រើន​ដែរ។ រឿង​ទាំង​នោះ​សុទ្ធ​តែ​ជា​រឿង​ភាគ​ មាន​ការ​សម្រិត​សម្រាំង​ខ្លាំង​ និង​រំពឹង​មក​វិញ​នូវ​ការ​ពេញ​ចិត្ត​របស់​អ្នក​មើល៕

រឿង​ទាំង​នោះ​មាន៖

១. រឿង "Nang Thip”

ភាពយន្ត​ភាគ​នេះ​ មាន​តួ​អង្គ​ ៣​សំខាន់​គឺ​ តារា​សម្ដែង​ Min Pechaya, Pooklook Fonthip និង Mookda Narinrak។

២. រឿង "Sai Lohit”

នេះ​ជា​ភាពយន្ត​ភាគ​បុរាណ​ ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ និង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​សម្ដែង​ Porshe Saran និង​ Now Tisanart។

៣. រឿង "Lep Krut”

ប្រិយមិត្ត​នឹង​ប្លែក​អារម្មណ៍​ពេល​ទស្សនា​ភាពយន្ត​ភាគ​បែប​វាយ​ប្រហារ​ដែល​ជា​ការ​សម្ដែង​ដោយ​ តារា​សម្ដែង​ Cee Siwat និង​ Yui Jiranan។

៤. រឿង "Por Mod Jao Sanae”

ចំណែក​រឿង​នេះ​វិញ​ ជា​រឿង​បែប​យុទ្ធសិល្ប៍​វេទមន្ត​ និង​សង្ឃឹម​ថា​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ ដូច​ស៊េរី​រឿង​នេះ​កាល​ពី​ជំនាន់​ទី ១ដែរ។ ដោយឡែក​តួ​ឯក​ប្រុស​ស្រី​ ដែល​សម្ដែង​ក្នុង​រឿង​នេះ​មាន​តារា​សម្ដែង​ Donut Phattharapon និង​ Pim Pimprapa។

៥. រឿង "Khun Chai Kai Tong”

ងាក​ចូល​រឿង​នេះ​វិញ​ គឺ​ជា​ប្រភេទ​រឿង​ភាគ​បែប​កំប្លែង​ ហើយ​ Donut Phattharapon និង Bow Maylada នឹង​ចាប់​ដៃ​គ្នា​សម្ដែង​ជា​តួ​ឯក​ប្រុស​ស្រី។

៦. រឿង "Likit Ruk – The Crown Princess”

សម្រាប់​ឆ្នាំ​ ២០១៧​ ដៃគូ​សម្ដែង​ដ៏​ស័ក្ដសម​ ២​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​ជា​ខ្លាំង​ តាម​រយៈ​សាច់​រឿង​បែប​កំប្លែង​ "និស្ស័យ​ស្នេហ៍​ប្រែ​កាយ”។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៨ Nadech និង​ Yaya ក៏​មាន​ចំណង​ដៃ​ពិសេស​មួយ​ទៀត​ដែរ​តាម​រយៈ​រឿង​ "Likit Ruk” របស់​អ្នក​ដឹកនាំ​ Anne Thongprasom។

៧. រឿង "Kom Faek”

គូ​ស្នេហ៍​ Mark Prin និង Kimberley នឹង​កាន់​ដៃ​គ្នា​សម្ដែង​ជា​ថ្មី​ក្នុង​រឿង​ "Kom Faek”។

៨. រឿង "Krung Gum”

រី​ឯ​ James Ji និង​ Bella វិញ​ នេះ​គឺ​ជា​លើក​ទី​ ៣​ហើយ​ដែល​ពួកគេ​បាន​សម្ដែង​រួម​គ្នា ប៉ុន្តែ​ក្នុង​រឿង​ថ្មី​នេះ​ អ្នក​ទាំង​ ២​មិន​ដើរ​ជា​តួ​គូ​ស្នេហ៍​ដូច​រឿង​មុនៗ​ឡើយ។

៩. រឿង "Fah Fak Ruk”

សម្រាប់​រឿង​នេះ​ ប្រិយមិត្ត​នឹង​ប្លែក​អារម្មណ៍​ទៀត​ហើយ​ ជាមួយ​ឈុត​ឆាក​ពិសេស​ក្នុង​រឿង​ “Fah Fak Ruk” ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ Toey Pongsakorn និង​ Cheer។

១០. រឿង "My Love From The Star”

រឿង​ភាគ​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ជុំ​វិញ​ទ្វីប​អាស៊ី​ "សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” របស់​កូរ៉េ​មាន​ភាព​ល្បី​ល្បាញ​មិន​ធម្មតា។ ពេល​នេះ​ស៊េរី​រឿង​ភាគ​ ១​នេះ​ ត្រូវ​ប្រទេស​ថៃ​ទិញ​សិទ្ធិ​យក​មក​ផលិត​សាជាថ្មី​ ហើយ​ក៏​សង្ឃឹម​ថា​មាន​ការ​គាំទ្រ​ច្រើន​ដែរ។ រឿង​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ចា​ច្រើន​ដូចជា៖ Nadech Kugimiya, Matt Peeranee, Eye Kamolned, Masu Janyangdikul និង​ God Itthipat៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី