របៀបបង្កើនកម្រិត Video Ram លើ Windows 10
- 2017-11-29 02:29:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបបង្កើនកម្រិត Video Ram លើ Windows 10
ចន្លោះមិនឃើញ
ពេលខ្លះអ្នកប្រហែលជាឃើញមានបញ្ហាលើ Window PC មួយផ្នែកទាក់ទងនឹង Video RAM ដែលគាំងក្នុងការដំណើរការកម្មវិធីដូចជា កម្មវិធីកាត់តវីដេអូ ឬហ្គេមធំៗជាដើម ហើយអ្នកប្រហែលជាត្រូវការ Video RAM បន្ថែមក្នុងការដំណើរការឲ្យបានរលូន។ អ្នកអាចស្វែងយល់លក្ខណៈរបស់ Video RAM ដូចខាងក្រោម៖
Video RAM ឬ VRAM ជាប្រភេទ RAM ពិសេសមួយដំណើរការជាមួយនឹង GPU (Graphics Processing Unit) របស់កុំព្យូទ័រ។ GPU ជា Chip មួយស្ថិតលើ Graphics card ឬ Video card របស់កុំព្យូទ័រ ដែលទទួលខុសត្រូវក្នុងការបង្ហាញរូបភាពលើអេក្រង់។ Video RAM ផ្ទុកនូវព័ត៌មាន GPU ត្រូវការដូចជា Game texture និង Lighting effect ដែលអាចឲ្យ GPU ចូលប្រើព័ត៌មានបានរហ័ស ហើយបង្ហាញវីដេអូលើ Monitor។ ការប្រើ Video RAM សម្រាប់ការងារនេះ មានលក្ខណៈលឿនជាងប្រើ RAM របស់ប្រព័ន្ធ ដោយសារ Video RAM នៅក្បែរនឹង GPU ក្នុង Graphics card។
អ្នកអាចពិនិត្យមើលចំនួន Video RAM អ្នកមានលើ Window 10 បានយ៉ាងងាយស្រួលដោយ៖
១. បើក Settings menu ដោយចុច Windows Key + I
២. ជ្រើសរើស System រួចចុចលើ Display នៅផ្នែកខាងឆ្វេង
៣. អូសចុះក្រោម រួចចុចលើអក្សរ Display adapter properties
៤. អ្នកនឹងឃើញផ្ទាំងមួយ រួចជ្រើសរើស Tab ឈ្មោះ Adapter ហើយពិនិត្យមើលក្រោមផ្នែក Adapter Information
៥. អ្នកនឹងឃើញចំនួន Video RAM នៅក្បែរនឹង Dedicated Video Memory
ក្រោម Adapter Type អ្នកប្រហែលជាឃើញមានប្រភេទ Graphic card NVIDIA ឬ AMD ដោយអាស្រ័យលើ Device អ្នកមាន។ ប្រសិនបើអ្នកឃើញមាន AMD Accelerated Processing Unit ឬ Intel HD Graphics មានន័យថាអ្នកកំពុងប្រើ Integrated graphic។
ពេលអ្នករៀបចំម៉ាស៊ីនខ្លួនឯង ឬទិញនូវ PC ប្រភេទ Gaming ស្រាប់ នោះ Desktop ឬ Laptop អាចប្រើ Video card ឬ Graphic card តែសម្រាប់ Desktop ឬ Laptop តម្លៃធូរថ្លៃប្រហែលមិនមានប្រើ Video card នោះទេ មានន័យថា Devices នោះប្រើ Integrated graphic។
សម្រាប់ដំណោះស្រាយ Integrated graphic មានន័យថា GPU មានអាយុជីវិតដូចគ្នាទៅនឹង CPU ហើយចែករំលែកនូវ RAM របស់ប្រព័ន្ធ។ ដំណោះស្រាយនេះអាចឲ្យ Laptop បង្ហាញនូវ Graphics ល្មមៗបាន ដោយមិនត្រូវការ ទីតាំងបន្ថែម និងថាមពលសម្រាប់ផ្គត់ផ្គង់ដល់ Video card តែ Integrated graphic មានលក្ខណៈខ្សោយសម្រាប់ការលេងហ្គេម និងការងារទាក់ទងនឹងការប្រើ Graphic ខ្លាំង។ កម្រិតសមត្ថភាពរបស់ Integrated graphic អាស្រ័យលើ CPU។ Intel CPU ជាមួយនឹង Intel Iris Plus Graphic មានសមត្ថភាពខ្លាំង តែនៅពិបាកប្រៀបនឹង Dedicated graphic (Graphic មិនជាប់នឹង Board)។ ដោយប្រើ Integrated graphic អ្នកមិនមានបញ្ហាឡើយក្នុងការមើលវីដេអូ លេងហ្គេមប្រើ Graphic ល្មមៗ។
កត្តាធំបំផុតដែលប្រើ VRAM គឺ Resolution របស់ Monitor។ VRAM រក្សាទុក Frame buffer ដែលផ្ទុកនូវរូបភាព មុន ឬកំឡុងពេល GPU បង្ហាញវាលើអេក្រង់។ កម្រិតបង្ហាញកាន់តែធំ ដូចជាអេក្រង់ 4K សម្រាប់លេងហ្គេមជាដើម ត្រូវចំណាយ VRAM កាន់តែច្រើន ដោយសាររូបភាពមាន Resolution ខ្ពស់ត្រូវការចំនួន Pixels កាន់តែច្រើនក្នុងការបង្ហាញ។ កម្រិតរូបភាពហ្គេមបង្ហាញកាន់តែច្បាស់ និងម៉ត់ល្អ កម្រិត VRAM កាន់តែច្រើននឹងត្រូវការ។ ថ្វីបើអ្នកមិនចាប់អារម្មណ៍នឹងការលេងហ្គេម តែកម្មវិធីមួយចំនួនដូចជា AutoCAD, Photoshop និងកម្មវិធីកាត់តវីដេអូគុណភាពកម្រិតខ្ពស់ ក៏ត្រូវការ VRAM ច្រើនផងដែរ។
ក្រុមហ៊ុនបានបង្កើត VRAM និងកំណត់ចំនួន ផ្អែកលើតម្លៃខុសៗគ្នា ចំនួន VRAM កាន់តែធំ តម្លៃកាន់តែថ្លៃតាមនោះដែរ ដែលមានតម្លៃចាប់ពី ១០០ដុល្លារឡើងទៅ។ VRAM ពី ១GB ទៅ ២GB អាចលេងហ្គេមល្មម ដែល Integrated graphic មិនអាចធ្វើបាន ឬការងារទាក់ទងនឹង Graphic កម្រិតលើ Integrated graphic បន្តិច។ VRAM ពី ៣GB ទៅ ៦GB ជាកម្រិតមធ្យម អាចលេងហ្គេមទំនើបៗបាន តែហ្គេមនៅកម្រិត 1080p អាចមានបញ្ហាខ្លះ។ VRAM ៨GB ឡើងទៅ អាចលេងហ្គេមទំនើប ធំៗបាន។ ប្រសិនបើអ្នកចង់លេងហ្គេមកម្រិត Resolution 4K អ្នកត្រូវការ VRAM ច្រើនជាងនេះ។
ក្រុមហ៊ុនផលិត Graphic card បន្ថែមនូវចំនួន VRAM ទៅកាន់ Card អាស្រ័យលើសមត្ថភាពរបស់ GPU។ ដូច្នេះប្រសិនបើ GPU អ្នកប្រើខ្សោយមិនអាចទាំង Render វីដេអូបានផង នោះទេការប្រើ VRAM ៨GB មិនចំណេញនោះទេ។ មួយវិញទៀត ចំនួន VRAM ច្រើនមិនមែនតែងតែផ្តល់នូវ Performance ល្អប្រសើរនោះទេ។ ប្រសិនបើអ្នកមាន VRAM 4G អ្នកលេងហ្គេមប្រើបានតែ 2GB ប៉ុណ្ណោះ ហើយការបន្ថែមដល់ ៨GB ក៏មិនមានអ្វីខុសប្លែកនោះទេចំពោះល្បឿន។ អ្នកគួរដឹងថា ប្រសិនបើអ្នកមិនមាន CPU មានសមត្ថភាពខ្លាំងនោះទេ ការ Render វីដេអូកម្រិត HD នឹងចំណាយពេលច្រើន។
ប្រសិនបើ Integrated graphic លើម៉ាស៊ីនអ្នក មិនដំណើរការល្អ អ្នកគួរទិញ Graphic card ក្នុងការបន្ថែម VRAM។ ប្រសិនបើនេះ មិនមែនជាជម្រើសអ្នក ជាពិសេសលើ Laptop អ្នកអាចបង្កើន VRAM ដោយ អ្នកអាចកែប្រែ VRAM allocation (ការកំណត់ទីតាំងប្រើប្រាស់) ក្នុង BIOS របស់កុំព្យូទ័រ ដោយចូលទៅកាន់ BIOS ហើយពិនិត្យមើលជម្រើសក្នុង Menu ឈ្មោះ Advanced Features ឬ Advanced Chipset Features ឬស្រដៀងនេះ។ នៅក្នុងនោះ អ្នកស្វែងរកនូវ Category បន្ទាប់ឈ្មោះ Graphics Settings ឬ Video Settings ឬ VGA Share Memory Size។ វាផ្ទុកនូវជម្រើសសម្រាប់កែប្រែចំនួន Memory អ្នក Allocate (កំណត់ផ្តល់ឲ្យប្រើប្រាស់) ទៅកាន់ GPU។ ជាធម្មតាគឺ ១២៨MB អ្នកអាចបង្កើនទៅ ២៥៦MB ឬ ៥១២MB ប្រសិនបើអ្នកមាននៅសល់គ្រប់គ្រាន់។ អ្នកគួរដឹងថា មិនមែនគ្រប់ CPU ឬ BIOS មានជម្រើសនេះនោះទេ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់