Jennifer Lawrence សារភាពថាខ្លួនពិតជាឈ្លើយខ្លាំងដាក់អ្នកគាំទ្រ
- 2017-11-29 10:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lawrence សារភាពថាខ្លួនពិតជាឈ្លើយខ្លាំងដាក់អ្នកគាំទ្រ
ចន្លោះមិនឃើញ
តារាសម្ដែង Jennifer Lawrence ត្រូវបានគេទទួលស្គាល់ថាជាតារាម្នាក់ដែលពូកែវោហារនិងកំប្លែងនៅគ្រប់កម្មវិធីសម្ភាសន៍ផ្សេងៗ។
ប៉ុន្តែតារាវ័យ២៧រូបនេះបានសារភាពថាខ្លួនពិតជាឈ្លើយ និងគំរោះគំរើយខ្លាំងណាស់ ពេលនាងជួបអ្នកគាំទ្រនាងនៅតាមទីសាធារណៈ។ នេះគឺអាចដោយសារតែបញ្ហាថ្មីៗនេះទាក់ទងនឹងផលវិជ្ជមានពីភាពយន្ត "Mother!” របស់នាងរហូតដល់ថ្នាក់បាត់បង់មិត្តប្រុស Darren Aronofsky។
ខណៈពេលនាងជួបសម្ភាសន៍ជាមួយ លោក Adam Sandler សម្រាប់រដូវកាលទីពីរនៃកម្មវិធីមួយរបស់ទស្សនាវដ្ដី Variety “Actors On Actors” តារាធ្លាប់ឈ្នះពានអូស្ការរូបនេះបានសារភាពថា នាងបានព្យាយាមការពារខ្លួន ដោយធ្វើអត្តចរិតជាមនុស្សគួរស្អប់ពេលអ្នកគាំទ្របានជួបនាង។
ក្នុងរយៈពេលកន្លងមកនេះ Jennifer ក៏ធ្លាប់សារភាពម្ដងហើយថា នាងបានធ្វើបាបអ្នកគាំទ្រម្នាក់ ដោយគ្រាន់តែសុំនាងថតរូបជាមួយតែប៉ុណ្ណោះ។
ថ្មីៗនេះនាងបាននិយាយថា នាងនឹងឈប់ការងារសម្ដែងមួយរយៈដើម្បីសម្រាក ក៏ដូចជាចាកចេញពីហូលីវូដមួយរយៈដើម្បីចិញ្ចឹមពពែ រហូតដល់ពេលដែលនាងអាចសម្ដែងឡើងវិញ៕
ទស្សនាវីដេអូខាងក្រោម៖
អានអត្ថបទ៖
Jennifer Lawrence ចង់ដកឃ្លាពីការសម្ដែង ក្រោមហេតុផលគួរឱ្យហួសចិត្តមួយ
ទីបំផុត Jennifer Lawrence បែកបាក់ជាមួយមិត្តប្រុសដែលមានវ័យចាស់ជាងដល់ទៅ២១ឆ្នាំ
Jennifer Lawrence សារភាពពីអារម្មណ៍ឈឺចាប់ ក្រោយបែកធ្លាយរូបស្រាតប៉ុន្មានឆ្នាំមុន