Apple ប្រកាសសុំទោសអ្នកប្រើកុំព្យូទ័រ Mac ជាសាធារណៈ
- 2017-11-30 03:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រកាសសុំទោសអ្នកប្រើកុំព្យូទ័រ Mac ជាសាធារណៈ
ចន្លោះមិនឃើញ
ក្រោយការរកឃើញនូវចន្លោះប្រហោងដ៏គ្រោះថ្នាក់ដែលអាចចូលទៅដល់ System Administrator របស់ Macbook ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ macOS High Sierra ដោយគ្រាន់តែវាយពាក្យ root នោះ ត្រូវ Apple ណែនាំឲ្យអ្នកប្រើប្រាស់ចូលទៅប្ដូរពាក្យសម្ងាត់ជាបន្ទាន់។
Yup, this is a pretty bad macOS High Sierra vulnerability indeed pic.twitter.com/qGDVEjapN8
— Micah Lee (@micahflee) November 28, 2017
ត្រឹមពេលតែប្រមាណ ២៤ ម៉ោងក្រោយរងឃើញបញ្ហានេះ Apple ក៏បានចេញនូវកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មី ហើយអាប់ដេតដោយស្វ័យប្រវត្តិតាមកុំព្យូទ័រ Mac នៅជុំវិញពិភពលោក។
ទន្ទឹមការការបញ្ចេញកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មីនេះ Apple ក៏បានប្រកាសសុំទោសជាសាធារណៈនូវចំណុចខ្សោយដ៏គ្រោះថ្នាក់នៃបច្ចេកវិទ្យារបស់ពួកគេ ហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនធ្វើឲ្យមានបញ្ហាប្រភេទនេះកើតឡើងម្ដងទៀតនោះទេ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់