មួយ​សំនួរ​សំខាន់​បំផុត អ្នក​សម្ភាស​ការងារ​មិន​ដែល​រំលង

  • 2017-12-01 02:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហេតុអ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​យើង? សំនួរ​នេះ មើល​ទៅ​វា​ហាក់​ដូច​ជា​ងាយស្រួល​ក្នុង​ការ​ឆ្លើយ ប្រសិន​បើ​ក្រឡេក​​មើល​តែ​មួយ​ភ្លែត​។ ប៉ុន្តែ​ការ​មិនបាន​រៀបចំ​ចម្លើយ​ទុកជាមុន​សម្រាប់​សំ​នួ​រ​បែប​នេះ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ទទួល​បាន​ការងារ​ក្នុង​សុ​បិ​ន្ត​របស់​អ្នក​។

​ ​ហេតុអ្វី​អ្នក​ចង់​ធ្វើការ​ឱ្យ​ពួក​យើង​? ងាយស្រួល​! អ្នក​មាន​ការងារ​ដែល​ទំនេរ ហើយ​ខ្ញុំ​កំពុង​ត្រូវការ​ការងារ​។ ប៉ុន្តែ​ជា​អកុសល​ចម្លើយ​នោះ ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ការងារ​នោះ​ទេ​។ ខាងក្រោម​នេះ​ជា​ការណែនាំ​ពី​គ​ន្លឹះ​ក្នុង​ការឆ្លើយ​សំ​ណួ​រ​សម្ភាសន៍​ទូទៅ​បំ​ផុត ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​ឱ្យ​យើង ? គ​ន្លឹះ​ក្នុង​ការរៀ​ប​ចំ និង​ការដែល​ធ្វើឱ្យ​អ្នក​សម្ភាសន៍​មាន​ចំណាប់អារម្មណ៍​វិជ្ជមា​ន​មក​លើ​អ្នក ហើយ​គ​ន្លឹះ​ទាំងនោះ​នឹង​ត្រូវបាន​រៀ​បរាប់​នៅក្នុង​ចម្លើយ​ខាងក្រោម​នេះ​។​ ​ ​សូម​ចងចាំ​ថា​សំណួរ​នេះ​អាច​នឹងត្រូវ​សួរ​ក្នុង​ទម្រ​ង់​ផ្សេងៗ​គ្នា​ជាច្រើន​៖ ​

  • ​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​ជាមួយ​ពួកយើង​?​
  • ​តើ​អ្នក​ចូលចិត្ត​អ្វី​ខ្លះ​ពី​ការងា​រនេះ​?​
  • ​តើ​អ្នក​ចូលចិត្ត​អ្វី​ខ្លះ​ពី​ក្រុមហ៊ុននេះ​?

​ ​ហេតុអ្វី​បានជា​និយោជក​សួរ​អ្នក​សំណួរ​នេះ? ពីព្រោះ​ពួកគេ​ចង់​សម្រេចចិត្ត​ឲ្យ​បានច្បា​ស់ថា៖

  • តើ​បេក្ខជន​ណាមួយ​ដែល​ស័ក្ដិសម​ទៅ​នឹង​ការងារ​នេះ
  • ដើម្បី​យល់​ច្បាស់​ថា​តើ​ពួកគេ​ខិត​ខំប្រឹងប្រែង​យ៉ាងណា​ ដើម្បី​ទទួល​បាន​ការងារ​នេះ​ ​- ដើម្បី​ស្វែង​យល់ថា​តើ​បេក្ខជន​ពិតជា​ត្រូវការ​ការងារ ហើយ​ថា​តើ​ពួកគេ​ពិតជា​ចាប់អារម្មណ៍​ក្នុង​ការរួម​ចំណែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគ​ជ័​យ​ពិតមែន​ទេ​ ​

នេះ​គឺជា​របៀបនៃ​ការ​ត្រៀ​ម​ចម្លើយ៖ ​ ​ ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ក្នុង​ការសម្ភាសន៍ ​គឺ​ការ​រៀបចំ​ទុកជាមុន​។ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា​អ្នកធ្វើ​កិច្ចការ​ផ្ទះ​របស់​អ្នក​មុន​ពេល​អ្នក​ដើរចូល​សម្ភាសន៍​។ មូលហេតុ​ដែល​អ្នក​ចង់​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​អាច​ត្រូវ​បានឆ្លើយ​ជា​ពីរបែប​។​ ​

  • អ្វី​ដែល​អ្នក​អាច​ផ្តល់​ដល់​ក្រុមហ៊ុន​ ​- អ្វី​ដែល​ក្រុមហ៊ុន​អាច​ផ្តល់​ត្រលប់មក​វិញ​ដល់​អ្នក​

​រឿង​ដែល​សំខាន់បំផុត​ដែល​អ្នក​គួរ​ធ្វើ គឺ​ការធ្វើឱ្យ​និយោជក​មាន​អារម្មណ៍​រំភើ​បដោយ​ការនិយាយ​អំ​ពី វិធីសាស្ត្រ​ដែល​អ្នក​អាច​រួម​ចំណែក​ដល់​ភាព​ជោគ​ជ័​យ​របស់​ក្រុមហ៊ុន ជា​ជាង​ការនិយាយ​អំពី​អត្ថប្រយោជន៍​ដែល​អ្នក​រំ​ពឹង​ពី​ពួកគេ​។​ ​

ជំហាន​ទី​១- កំណត់​គោលដៅ​អាជីព​រយៈពេល​វែង និង​ពេល​ខ្លី​របស់​អ្នក​ ​ ​នៅពេលដែល​អ្នកដាក់ពាក្យ សុំ​ចូលធ្វើការ វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​កំ​ណ​ត់​គោលដៅ​នៃ​អាជីព​របស់​អ្នក​។ ដំបូង​អ្នក​ត្រូវតែ​យល់​ពី​ខ្លួនឯង ដើម្បី​កំណត់ថា​តើ​អ្នក​ពិតជា​ចង់​ធ្វើការ​នៅ​ទី​នេះ​មែន​ទេ ហើយ​ថា​តើ​ក្រុមហ៊ុន​ក្នុង​ក្តី​សុបិន​របស់អ្នក​គឺជា​កន្លែង​ត្រឹមត្រូវ​ដើម្បី​ឲ្យ​អ្នក​ចាប់ផ្តើម ឬ​អាច​ផ្តល់​ភាព​រីកចម្រើន​នៅលើ​អាជីព​របស់​អ្នក​ដែរ​ទេ​។ ប្រសិនបើ​អ្នក​មិន​មាន​ការ​យល់ដឹង​រឿង​នេះទេ អ្នក​នឹង​មិន​ប្រាកដថា​តើ​អ្នក​អាច​ផ្តល់ជូន​ក្រុមហ៊ុន​នូ​វ​អ្វី​ខ្លះ ហើយ​ថា​តើ​អ្នកនឹង​អាច​អនុវត្ត​បាន​ល្អ​យ៉ាងណា​នៅ​ពេលដែល​អ្នក​ធ្វើការ​នោះទេ​។​ ​ ​ជំហាន​ទី​២- ធ្វើ​ការស្រាវជ្រាវ​រឿងរ៉ាវ​ដែល​ទា​ក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន​ ​ ​សូម​កុំស្ទាក់ស្ទើរ​ក្នុង​ការចំ​ណាយ​ពេល​ត្រឹមតែ​ពីរ​បី​នាទី ឬ​ពីរ​បី​ម៉ោង​ដើម្បី​សិក្សា​អំពី​ក្រុមហ៊ុន​។ ជា​ការ​ពិតណាស់ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​អាច​សិក្សា ដោយ​ការសង្កេតមើល​ពី​វ​ប្បធ​ម៌​របស់​ក្រុមហ៊ុន ការ​ប្រកួតប្រជែង​ដែល​ក្រុមហ៊ុន​កំពុង​តែមាន មិត្ត​រួម​ការងារ បរិយាកាស​ការងា​រដែ​ល​អ្នក​នឹង​ត្រូវធ្វើ ព្រម​ទាំង​និយោជក​ដែល​អ្នក​នឹង​ត្រូវ​ធ្វើការ​រាយការណ៍​ជូន ដើម្បី​អាច​តម្រង់​គោលដៅ​របស់​អ្នក​ព្រម​ជាមួយនឹង​ការ​រំពឹងទុ​ករបស់​ក្រុមហ៊ុន​។​ ​ ​នៅពេលដែល​អ្នក​ត្រៀមខ្លួន​ដើម្បី​ឆ្លើយ​សំ​ណួ​រ​នៅពេល​សម្ភាសន៍​ដូចជា “​ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​របស់​យើង​” វិធីសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ពិន្ទុ​បន្ថែម គឺ​អ្នក​ត្រូវ​ដឹង​ពីអ្វីៗ​ទាំងអស់​អំពី​ក្រុមហ៊ុន ដូចជា​ប្រវត្តិ​របស់​ក្រុមហ៊ុន សីល​ធ​ម៌ និង​ទស្សនវិជ្ជា​។ ការ​ដែល​អ្នក​ធ្វើ​ការសិក្សា និង​អាន​ពត៌មាន​ថ្មីៗ​ចុងក្រោយ​របស់​ក្រុមហ៊ុន អ្នក​នឹង​អាច​សិក្សា​អំពី​គោលដៅ​នាពេល​អនាគត​របស់​ពួកគេ​។ ដើម្បី​ធ្វើ​ការតាមដាន​អំពី​សមិទ្ធផល​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន និង​ការផ្លាស់ប្តូរ​របស់គេ អ្នក​ត្រូវ​ជានិច្ចកាល​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ​ស​ង្គ​ម​របស់​ពួកគេ​។

​ ​ការ​ផ្សា​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​ប្រធាន​ក្រុមហ៊ុន បន្ថែម​ពីលើ​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ ត្រូវបាន​គេ​ចាត់ទុកថា​ជា​កិច្ចការ​ដ៏​ត្រឹមត្រូវ​មួយ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទទួលបាន​ព័​ត៌មាន​អំ​ពី​ក្រុមហ៊ុន​ដែល​អាច​ទុកចិត្ត​។ ការធ្វើ​ដូច្នេះ​អ្នកនឹង​ត្រូវបាន​គេ​មើលឃើញថា​អ្នក​ជា​បេ​ក្ខ​ជន​ម្នាក់​ដែល​ពិតជា​ចាប់អារម្មណ៍​អំ​ពី​ក្រុមហ៊ុន​។​ ​ ​ជំហាន​ទី​៣- សិក្សា​បន្ថែម​អំពី​មុខតំណែ​ង​ដែល​អ្នកដាក់ពាក្យ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ចម្លើយ​របស់អ្នក​ត្រូវ​នឹង​គោលដៅ​របស់​អ្នក និង​ការ​រំពឹងទុ​ករបស់​ក្រុមហ៊ុន​ ​ ​មុនពេល​អ្នក​ឈាន​ទៅមុខ អ្នក​ត្រូវ​ប្រាកដថា​អ្នកមាន​គំនិត​ច្បាស់លាស់​អំ​ពី​ការងារ​របស់​អ្នក ដូចជា​ភ្ជាប់​មក​ជាមួយ​នូ​វ​ការ​ទទួលខុសត្រូវ និង​ការ​រំពឹងទុ​ករបស់​និយោជក​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​កំ​ណ​ត់​ថា តើ​អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ដល់​ស្តង់ដារ​ក្រុមហ៊ុន​ដែល​គេ​ត្រូវកា​រដែរ​ទេ​។​ ​ ​នៅពេលដែល​អ្នក​មាន​គ​ន្លឹះ​ពី​ចំ​នុ​ច​ខាងលើ​នេះ​ហើយ អ្នក​នឹង​អាច​រកឃើញ​នូ​វ​ចម្លើយ​គំរូ​មួយ​ចំ​នួន បន្ទាប់មក​អ្នកនឹង​អាច​ជ្រើស​យក​នូ​វ​ជ​ម្រើ​ស​មួយដ៏​មាន​ប្រសិទ្ធភាព​បំ​ផុត​។ នៅពេលដែល​អ្នកធ្វើការ​បង្កើត​ចម្លើយ សូម​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នក​បញ្ចូល​នូ​វ​រាល់​ព័ត៌មាន​លម្អិ​ត​ដែល​យើង​បាន​លើកឡើង​ខាងលើ​។ ចម្លើយ​ចុងក្រោយ​របស់​អ្នក​គួរតែ​ជា​ការរួមបញ្ចូល​គ្នា​នៃ​គោលដៅ​ការងារ​របស់​អ្នក គ​ន្លឹះ​ដែល​អ្នកអាច​សម្រេចបាន​នូ​វ​ការ​រំ​ពឹង​ទុក​របស់​និយោជក និង​មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ​គឺជា​កន្លែងដ៏​ល្អ​សម្រាប់​ការរីកចម្រើន​នៃ​ការងារ​របស់​អ្នក​។​

​ ​ទាំង​នេះ​គឺជា​ចម្លើយ​ល្អៗ​បំផុត​សម្រាប់​អ្នក៖ ​ ​ ​"ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​ជឿជាក់​លើ​ការ​ខិត​ខំ និង​ការលះបង់ ខ្ញុំ​សូម​កោតសរសើរ​យ៉ាងខ្លាំ​ង​ចំ​ពោះ​ក្រុមហ៊ុន​នេះ​អំ​ពី របៀប​ដែល​ក្រុមហ៊ុន​បាន​ឈានដល់​តំណែង​លេខ​មួយ​នៅលើ​ទីផ្សារ​ជាមួយនឹង​ការចាប់ផ្តើម​ដ៏​លំ​បាក​។ ក្រុមហ៊ុន​នេះ​បាន​បំផុស​គំ​និ​ត​ខ្ញុំ​មិន​ឱ្យ​បោះ​បង់​ចោល ពេល​ដែល​ខ្ញុំ​ប្រឈមមុខ​នឹង​ការ​បរា​ជ័​យ ដូច្នេះ​ខ្ញុំ​ជឿថា​ខ្ញុំ​អាច​នឹង​បម្រើ​ការងារ​ដល់​ក្រុមហ៊ុន​ជាមួយ​ការ​ប្តេជ្ញាចិត្ត និង​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ​។ ​ ​ចាប់តាំងពី​ខ្ញុំ​បានទ​ទួលដំ​ណឹ​ង​ជា​លើក​ដំ​បូ​ង​អំ​ពី​ក្រុមហ៊ុន ខ្ញុំ​បានតាមដាន​ក្រុមហ៊ុន​នេះ​នៅលើ​បណ្តាញ​ស​ង្គ​ម​។ ការធ្វើ​បែប​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​ទទួលបាន​នូ​វ​ព័ត៌មាន​ថ្មីៗ​ដែល​ទា​ក់ទង​នឹង​ក្រុមហ៊ុន ជាមួយនឹង​សមិទ្ធផល​ថ្មីៗ សកម្មភាព​ផ្សេងៗ ព្រម​ទាំង​ការផ្លាស់ប្តូរ​ដែល​កំពុង​កើតឡើង​នៅក្នុង​ក្រុមហ៊ុន​ផងដែរ​។ នេះ​គឺជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម​យល់ដឹង​ពី​បរិយាកាស​ការងារ​នៅក្នុង​ក្រុមហ៊ុន​នេះ​ដែល​អ្នក​កំ​ពុង​ធ្វើ និង​ច្បាប់​វិន័យ​ដែល​អ្នក​គោរ​ព គឺ​ពិតជា​ស័ក្តិសម​ជាមួយនឹង​ខ្ញុំ​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ចាត់ទុក​ក្រុមហ៊ុន​នេះ​ជា​កន្លែង​ដែល​ខ្ញុំ​ពិតជា​ចង់​ធ្វើការ។" ​

ប្រភព៖ Everjobs  

អត្ថបទថ្មី