មុខងារទាំង ១១ អ្នកប្រហែលជាមិនធ្លាប់ប្រើលើបណ្ដាញ LinkedIn
- 2017-12-06 02:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារទាំង ១១ អ្នកប្រហែលជាមិនធ្លាប់ប្រើលើបណ្ដាញ LinkedIn
ចន្លោះមិនឃើញ
LinkedIn ជាបណ្ដាញសង្គមផ្លូវការមួយប្រើប្រាស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទូទៅលើពិភពលោក ដែលភាគច្រើនផ្ដោតសំខាន់លើការចែកចាយព័ត៌មានរវាងនិយោជក និងនិយោជិក។ ភាគច្រើនព័ត៌មានបង្ហាញលើទំព័រមានព័ត៌មានការងារ ឬចំណេះដឹងជាដើម។ បណ្ដាញសង្គមមួយនេះមានមុខងារច្រើន តែមុខងារមួយចំនួនអ្នកប្រហែលជាមិនធ្លាប់ប្រើ ហើយមានប្រយោជន៍សម្រាប់អ្នក ដូច្នេះអ្នកអាចពិនិត្យមើលមុខងារទាំង ១១ ខាងក្រោម៖
ការបង្កើត និងការចែករំលែក Content លើគណនី LinkedIn ជាវិធីមួយក្នុងការបង្ហាញពីសមត្ថភាពខ្លួនអ្នកក្នុងភាពជាអ្នកដឹកនាំក្នុងក្រុមហ៊ុនអ្នកបម្រើការងារ។ ជាធម្មតាអ្នកអាច Post status ឬ សរសេរក្នុង Comment បានខ្លីៗប៉ុណ្ណោះ។ បច្ចុប្បន្នអ្នកអាចសរសេរ Content ទម្រង់វែងលក្ខណៈអត្ថបទបានលើបណ្ដាញសង្គមការងារមួយនេះ។ Content អ្នកសរសេរចែករំលែកមិនត្រឹមតែ LinkedIn connection (ជាមិត្តរួចរាល់លើបណ្ដាញ) អ្នកបានមើលប៉ុណ្ណោះទេ អ្នកដទៃក៏បានមើលផងដែរ។
ក្រុមហ៊ុន LinkedIn បានខិតខំប្រឹងប្រែងក្នុងការទាក់ទាញ Influencer ដើម្បីឲ្យប្រើ Platform មួយនេះ ដោយធ្វើការជាមួយដៃគូជាច្រើនក្នុងការចែករំលែក Content ដែលបង្ហាញលើ LinkedIn feed របស់អ្នក។ ភាគច្រើន Influencer ចែករំលែក Content ល្អៗ និងទៀងទាត់។ ដើម្បីស្វែងរក និង Follow Influencer ទាំងនេះ អ្នកអាចចូលទៅកាន់ Home ហើយត្រង់ផ្នែក Who to Follow ចុចលើ View all recommendations។
ពេលអ្នកបង្កើតការស្រាវជ្រាវមានលទ្ធផលមួយក្នុង Tab ឈ្មោះ People ឬ Jobs អ្នកចុចលើប៊ូតុង Create search alert នៅផ្នែកខាងស្តាំនៃទំព័រស្រាវជ្រាវ រួចជ្រើសរើស Settings អ្នកចង់បានហើយចុច Save។ អ្នកនឹងទទួលបានព័ត៌មានទៀងទាត់បង្ហាញអ្នកនូវលទ្ធផលជាច្រើនសម្រាប់ការស្រាវជ្រាវនីមួយៗអ្នកបានរក្សាទុក។ មួយវិញទៀត ប្រសិនបើអ្នកមិនចាំរង់ចាំសម្រាប់ Notification អ្នកអាចដំណើរការការស្រាវជ្រាវដែលបានរក្សាទុកពេលណាក៏បាននៅផ្នែកខាងស្តាំលើទំព័រស្រាវជ្រាវ។
លើ LinkedIn មានមុខងារមួយអាចប្រាប់អ្នកនូវចំនួនប្រាក់ប្រហាក់ប្រហែលអាចរកបានដោយអាស្រ័យលើចំណងជើងការងារ និងទីតាំងរបស់អ្នក។ ដើម្បីទទួលបានលទ្ធផលកាន់តែល្អ អ្នកត្រូវការបញ្ចូលនូវប្រាក់ខែផ្ទាល់ខ្លួន (ត្រូវបានរក្សាជា Private) បន្ទាប់មក LinkedIn នឹងបង្ហាញទិន្នន័យចាប់អារម្មណ៍មួយចំនួន រួមមានទាំងចំនួនប្រាក់ខែ អាស្រ័យលើទីតាំង ក្រុមហ៊ុន និងទំហំក្រុមហ៊ុន។
ជាធម្មតា LinkedIn តែងតែបង្ហាញ Top updates កំណត់ដោយ Algorithm របស់ប្រព័ន្ធផ្ទាល់ តែប្រសិនបើអ្នកចង់ឃើញអ្វីគ្រប់យ៉ាងដោយខ្លួនឯង អ្នកអាចផ្លាស់ប្ដូរលើ Timeline ក្នុងការបង្ហាញ Recent updates។ ជម្រើសនេះស្ថិតនៅខាងស្តាំក្រោមប្រអប់ចែករំលែកលើទំព័រដើម។ អ្នកចុចលើ Menu នោះហើយជ្រើសរើស Recent។
អ្នកអាចស្រាវជ្រាវបានរហ័សលើ LinkedIn ដោយកំណត់ពាក្យ ឬឃ្លាត្រូវច្បាស់ៗក្នុងសញ្ញា " ដែលងាយស្រួលក្នុងការស្រាវជ្រាវលើ Profile។ វិធីនេះក៏អាចប្រើលើ Google បានដែរ។ ឧទាហរណ៍ ការស្រាវជ្រាវត្រូវ៖
ពីមុន Messaging លើ LinkedIn បានកំណត់កម្រិតប្រើក្នុងការផ្ញើរសារតាមរយៈ Tab ឈ្មោះ Messaging។ បច្ចុប្បន្ន LinkedIn មានផ្ទាំងជជែកកំសាន្តដែលស្រដៀងនឹងរបស់ Facebook ដែរ។ អ្នកចុចលើប៊ូតុង Messaging នៅខាងក្រោមផ្នែកខាងស្តាំនៃអេក្រង់ ដែលងាយស្រួលក្នុងការចាប់ផ្តើមជជែកកំសាន្តជាមួយនឹងបណ្ដាញអ្នក។ ក្នុងផ្ទាំងនេះ អ្នកក៏អាចភ្ជាប់ទិន្នន័យជារូបភាព ឬ File បានផងដែរ។ វាផ្តល់ភាពងាយស្រួលពេលអ្នកជជែកកំសាន្តច្រើននាក់ ខណៈបើកមើលទំព័រផ្សេង។
ប្រសិនបើអ្នកចង់ការពារបណ្ដាញរបស់អ្នកពីការមើលឃើញពីអ្នកដទៃ អ្នកអាចកំណត់ប្រើ Private ដូច្នេះមានតែអ្នកប៉ុណ្ណោះអាចមើលឃើញបណ្តាលមិត្តភក្ដិផ្សេងៗរបស់អ្នក។ អ្នកចុចលើរូបភាព Profile អ្នក ហើយជ្រើសរើស Settings and Privacy រួចចូលទៅកាន់ Tab ឈ្មោះ Privacy រួចជ្រើសរើស Who can see your connections ហើយផ្លាស់ប្ដូរទៅជា Only you។
ប្រសិនបើអ្នកចង់រក្សាភាពស្និទ្ធនឹងបណ្ដាញមួយនេះ អ្នកអាចទាញយក LinkedIn Chrome extension ដូច្នេះទោះបីជាអ្នកមិនបើក LinkedIn លើ Browser ក៏អ្នកនៅតែអាចទទួលបាននូវ Notification ថ្មីៗផងដែរ។
រាល់ Content អ្នកបង្ហោះលើ LinkedIn អ្នកអាចពិនិត្យមើលព័ត៌មានវិភាគថាមានកម្រិតល្អប៉ុណ្ណា។ ការបើកមើលព័ត៌មានវិភាគទាំងនេះ នឹងបង្ហាញពីចំណងជើងការងារ និងទីតាំងនៃមនុស្សដែលបានឃើញការបង្ហោះរបស់អ្នក។ នៅខាងក្រោមផ្ទាំងព័ត៌មានវិភាគនឹងបង្ហាញ Content ដែលអាចដំណើរការល្អប្រសិនបើអ្នកចែករំលែកពួកវា ដូច្នេះពេលក្រោយអ្នកអាចចែករំលែក Content បែបនេះបាន។
ប្រសិនបើអ្នកឃើញនរណាម្នាក់ ហើយចង់ផ្ញើរសារលើ LinkedIn អ្នកប្រហែលជាមិនអាចទំនាក់ទំនងគាត់បានទេ លុះត្រាអ្នកដឹងពីអ៊ីមែលគាត់។ អ្នកអាចឆ្លើយតបដោយភាពឯកជនទៅកាន់សមាជិកនៃ LinkedIn groups។ អ្នកអាចចូលទៅកាន់ Profile របស់បុគ្គលនោះ ហើយអូសចុះក្រោមត្រង់ Interests រួចចុចលើ See all ហើយជ្រើសរើស Tab ឈ្មោះ Groups។ ប្រសិនបើអ្នកមិនទាន់ចូលសមាជិក Groups ណាមួយនោះទេ អាច Join មួយចំនួនបាន។ បន្ទាប់មកអ្នកអាចស្វែងរកនូវរាល់ការបង្ហោះ ឬការ Comments របស់បុគ្គលនោះ ហើយចុចលើចំនុចបីគ្រាប់នៅខាងស្តាំនៃផ្ទាំងបង្ហោះរបស់គាត់ ហើយចុចយក Reply privately ដូច្នេះអ្នកអាចផ្ញើរសារណែនាំខ្លួនដោយ Private បាន។
ចំណាំ ចំពោះចំនុចចុងក្រោយអ្នកគួរធ្វើបែបនេះក្នុងគោលបំណងមិនបង្កការរំខានដល់បុគ្គលនោះ បើមិនដូច្នេះទេគណនីអ្នកអាច Suspended (ផ្អាកដំណើរការលើមុខងារណាមួយ ឬ បិទគណនីទាំងស្រុង)៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ