ជើង​ខ្លាំង ៣ ម៉ូដែល​​ប្រកួត​លើ​វិញ្ញាសា Portrait លទ្ធផល​ទៅ​ជា​បែប​ណា?

  • 2017-12-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ PhoneArena បាន​លើក​យក​ការ​ប្រៀបធៀប​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ ៣ ម៉ូដែល​រួម​មាន Google Pixel 2, Samsung Galaxy Note 8 និង iPhone X មក​ប្រកួត​លើ​ការ​ថត​រូប​បែប Portrait ដោយ​គុណភាព​កាមេរ៉ា​ស្មាតហ្វូន​ទាំង ៣ មាន​ដូច​ខាង​ក្រោម:

  • Pixel 2: ទំហំ 12.2MP មាន Aperture F/1.8 និង​មុខងារ OIS, Dual Pixel PDAF
  • Note 8: ទំហំ 12+12MP មាន Aperture F/1.7+F/2.4 សម្រប​មុខងារ Dual OIS និង Dual Pixel PDAF
  • iPhone X: ទំហំ 12+12MP មាន Aperture F/1.8+F/2.4 និង​មុខងារ Dual OIS
Pixel 2 (ឆ្វេង),iPhone X (កណ្តាល) និង Note 8 (ស្តាំ)
រូបថតចេញពី Pixel 2
រូបថតចេញពី Galaxy Note 8
រូបថតចេញពី iPhone X
រូបថតចេញពី Pixel 2
រូបថតចេញពី Galaxy Note 8
រូបថតចេញពី iPhone X

រំឭក​ថា iPhone X និង Galaxy Note 8 ប្រើប្រាស់​នូវ​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ លើក​លែង​តែ Pixel 2 ប្រើ​ត្រឹម​កាមេរ៉ា​មួយ​គ្រាប់​ប៉ុណ្ណោះ ប៉ុន្តែ​ជំនួយ​ពី​សមត្ថភាព AI ធ្វើ​ឲ្យ​គុណភាព​រូប​ផលិត​ចេញ​មក​មិន​ចាញ់​ជើង​ខ្លាំង ២ ម៉ូដែល​ផ្សេង​ទៀត​នោះ​ទេ។ ចំពោះ​ផ្ទៃ​ព្រាល​ខាង​ក្រោយ ក៏​គុណភាព​ស្រស់​ស្អាត​ប្រហែល​គ្នា ពិបាក​ក្នុង​ការ​កំណត់​ចាញ់​ឈ្នះ​ពិត​មែន។​ ចំណុច​ដែល​ខុស​គ្នា ទាក់ទង​នឹង Color Range ជា​កម្រិត​ពណ៌​ដិត​នៃ​រូប​នីមួយៗ ដែលវាផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​នៃ​អ្នក​ប្រើប្រាស់​ម្នាក់ៗ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា